Archive for January, 2009

សេចក្តីអំពាវនាវរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម

បញ្ចូលដោយ៖ vokk; ថ្ងៃទី 30 Jan 2009; ក្រោមប្រធានបទ៖ ព័ត៌មាន

សិទ្ធិខ្មែរក្រោម
˝ទិវារំលឹកខួបឆ្នាំទី២ ប្រគេនចំពោះព្រះសង្ឃធ្វើបាតុកម្មអហឹង្សា នៅខេត្តឃ្លាំង ០៨ ខែកុម្ភៈ ឆ្នាំ២០០៧˝
ពិធីបួងសួងសូមសិទ្ធិសេរីភាពផ្នែកសាសនាខ្មែរក្រោម នាថ្ងៃ៨ ខែកុម្ភៈ ឆ្នាំ២០០៩

ប្រជាពរដ្ឋខ្មែរកម្ពុជាក្រោមទូទៅ តែងតែទទួលទារុណកម្ម ពីការរំលោភសិទ្ធិមនុស្ស និងទទួលរងនូវផែនការធ្វើទុក្ខបុកម្នេញចាប់ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោមដាក់មន្ទីរ ឃុំឃាំង ហើយមានករណីយជាច្រើនត្រូវរដ្ឋាភិបាលកុម្មុយនីស្តក្រុងហាណូយឃុបខិតជាមួយ រាជរដ្ឋាភិបាលក្រុងភ្នំពេញ ក្នុងគោលបំណងធ្វើការគំរាមគំហែងគ្រប់មធ្យោបាយទាំងអស់ ដើម្បីបំបាក់ស្មារតីអ្នកស្រឡាញ់យុត្តិធម៌ ក្នុងការទាមទាសិទិ្ធសេរីភាព, សិទ្ធិជនជាតិ ដើម ដែលជាម្ចាស់ស្រុកនោះ។ » អានបន្ថែម »

ប្រធានរដ្ឋសភាខ្មែរបំពេញទស្សនកិច្ចក្នុងស្រុកយួនតែគ្មានវាសនាបានស្គាល់ទឹកដីកម្ពុជាក្រោម

បញ្ចូលដោយ៖ vokk; ថ្ងៃទី 30 Jan 2009; ក្រោមប្រធានបទ៖ ព័ត៌មាន

ដោយៈ VOKK
ទីភ្នាក់ងារព័ត៌មានក្នុងស្រុកយួន បានឲ្យដឹងកាលពីថ្ងៃច័នទី ១៩ មករា នេះ ប្រធានរដ្ឋសភាកម្ពុជា បានមកបំពេញទស្សនកិច្ចក្នុងស្រុកយួន ដោយបានជួបជាមួយ នឹងប្រធានរដ្ឋសភាយួនឈ្មោះ ង្វៀង ភូត្រុង ។ មេដឹកនាំប្រទេសទាំងពីរ បានជជែកលើបញ្ហាការកំណត់ព្រំប្រទល់ និងបញ្ហាកិច្ចសហប្រតិបត្តិការទូលំទូលាយរវាងកម្ពុជា និងប្រទេសយួន ។
 សារព័ត៌មានយួនក្នុងស្រុកបានឲ្យដឹងទៀតថា លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានអញ្ជើញមកដល់ប្រទេសយួនកាលពីថ្ងៃទី ១៥ មករា ហើយនៅថ្ងៃទី ១៨ មករានេះ លោក និងគណៈប្រតិភូក៏បានចុះមកបំពេញទស្សនកិច្ចនៅខេត្តនិញប៊ិញ តំបន់ភាគខាងជើង នៃប្រទេសយួន ។ » អានបន្ថែម »

គណៈកម្មការការពារអ្នកកាសែតផ្ញើលិខិតជូនប្រធានរដ្ឋកុម្មុយនីស្តយួន

បញ្ចូលដោយ៖ vokk; ថ្ងៃទី 30 Jan 2009; ក្រោមប្រធានបទ៖ ព័ត៌មាន

ដោយៈ ចៅ មុនីខេមរា
កាលពីថ្ងៃសុក្រនេះ គណៈកម្មការការពារអ្នកកាសែត ដែលមានទីស្នាក់ការនៅក្រុងញ៉ូវយ៉ក បានផ្ញើលិខិតមួយច្បាប់ជូនទៅ ង្វៀង មិញទ្រីត ប្រធានរដ្ឋ នៃសាធារណៈរដ្ឋសង្គមនិយមយួន។
លិខិតដែលអង្គការ គណៈកម្មការការពារអ្នកកាសែត បានផ្ញើជូននេះ បានលើកឡើងអំពីការព្រួយបារម្ភណ៍របស់គណៈកម្មការចំពោះការរាំងខ្ចប់ផ្នែកអ៊ីនធើណែត ដែលរដ្ឋាភិបាលប្រទេសកុម្មុយនិស្តយួនទើបនឹងប្រកាស ។
 គណៈកម្មការការពារអ្នកកាសែត បានសរសេរក្នុងលិខិតនេះទៀតថា ការរាំងខ្ចប់ បិតបាំងតាមរយៈប្រព័ន្ធអ៊ីនធើណែត សកម្មភាពនេះ ហាក់ដូចជាយុទ្ធនាការមួយដើម្បីរាំងខ្ចប់ និងគំរាមដល់អ្នកសារព័ត៌មាន និងអ្នកអត្ថាធិប្បាយ ។ » អានបន្ថែម »

ក្រុងហាណូយបន្ទន់ឥរិយាបថដោះលែងព្រះសង្ឃខ្មែរក្រោម

បញ្ចូលដោយ៖ vokk; ថ្ងៃទី 30 Jan 2009; ក្រោមប្រធានបទ៖ ព័ត៌មាន

ដោយៈ ចៅ មុនីខេមរា
បន្ទាប់ពីមានការតវ៉ានៅជុំវិញពិភពលោក របស់សហព័ន្ធខ្មែរកម្ពុជាក្រោម និងព្រះសង្ឃ បងប្អូនខ្មែរ ខ្មែរក្រោមនៅក្នុងប្រទេសកម្ពុជា ឲ្យដាក់សម្ពាធទៅលើរដ្ឋាភិបាលក្រុងហាណូយ ដែលបានចាប់ព្រះសង្ឃខ្មែរក្រោមផ្សឹកប្រមាណជាង ២០ អង្គ និងបន្តកាត់ទោសឲ្យព្រះសង្ឃ ៥ អង្គ ជាប់ពន្ធនាគារកាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០០៧ នេះ ដំណឹងពីខេត្តឃ្លាំង ទឹកដីកម្ពុជាក្រោមឲ្យដឹងថា អាជ្ញាធរយួនបានធ្វើការដោះលែងព្រះសង្ឃទាំង ៥ អង្គហើយ កាលពីថ្ងៃអង្គារ ទី ២០ មករា នេះ ។
 ព្រះសង្ឃជនជាតិដើមខ្មែរក្រោម ប្រមាណជាង ២០០ អង្គ ធ្វើបាតុកម្មនៅថ្ងៃទី ៨ កុម្ភៈ ឆ្នាំ ២០០៧ ទាមទារឲ្យអាជ្ញាធរក្រុងហាណូយគោរពសេរីភាពជំនឿ និងសិទ្ធិមនុស្ស ប៉ុន្តែត្រូវបានអាជ្ញាធរក្រុងហាណូយ ចេញដីកាចាប់ផ្សឹកជាបន្តបន្ទាប់ចាប់តាំងពីខែកុម្ភៈ ដល់ឧសភា ឆ្នាំ ២០០៧ ដោយគេសង្ស័យថា ជាមេបះបោរ ។ ព្រះសង្ឃ ៥ អង្គ ដែលត្រូវរដ្ឋាភិបាលក្រុងហាណូយបញ្ជាឲ្យតុលាការយួនខេត្តឃ្លាំង កាត់ទោសឲ្យជាប់ពន្ធនាគារពី ២ ទៅ ៤ ឆ្នាំ រួមមាន៖ ទី១-ព្រះតេជគុណ លី ហ្វាង, ព្រះជន្ម ២១ វស្សា គង់នៅវត្តសំរោង, ទី២-ព្រះតេជគុណ គីម មឿន, ព្រះជន្ម ២២ វស្សា គង់នៅវត្តតាសេក ទី៣-ព្រះតេជគុណ ថាច់ ធឿង, ព្រះជន្ម ២៥ វស្សា, ទី៤-ព្រះតេជគុណ លី សឿង, ព្រះជន្ម ៣២ វស្សា គង់នៅវត្តទឹកប្រៃ និងទី៥-ព្រះតេជគុណ យ៉ាន់ តូន ព្រះជន្ម ២៦ វស្សា គង់នៅវត្តការន្ត ខេត្តព្រែកឫស្សី ។ » អានបន្ថែម »

អង្គការឃ្លុំមើលសិទ្ធិមនុស្សចេញរបាយការណ៏ស្តីពីយួនរំលោភសិទ្ធិខ្មែរក្រោម

បញ្ចូលដោយ៖ vokk; ថ្ងៃទី 30 Jan 2009; ក្រោមប្រធានបទ៖ ព័ត៌មាន

ដោយៈ VOKK
អង្គការឃ្លំាមើលសិទ្ធិមនុស្សពិភពលោក យូមិនរ៉ាយវ៉ច ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចេញរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនកាលពីពាក់កណ្តាលខែមករានេះ ដោយរៀបរាប់ពីសកម្មភាព ដែលរដ្ឋាភិបាលកុម្មុយនិស្តយួនបានរំលោភសិទ្ធិសេរីភាពប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម និងជនជាតិភាគតិចកុលសម្ព័ន្ធភ្នំម៉ុងតាញ៉ា ដែលកំពុងក្រោមអាណានិគមបែបថ្មីរបស់យួន ។
 របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលមានប្រវែងរាប់រយទំព័របានសរសេរថា រដ្ឋាភិបាលកុម្មុយនិស្តយួនតែងចោទប្រកាន់ក្រុមប្រជាពលរដ្ឋ អង្គការ និងក្រុមសាសនានានាដែលមិនស្របនឹងរដ្ឋាភិបាលថា ជាក្រុម និងជនប្រតិកិរិយា ។ សព្វថ្ងៃនេះ មានអ្នកទោសនយោបាយប្រមាណជាង ៤០០ នាក់ កំពុងជាប់ពន្ធនាគារក្នុងស្រុកយួន ដោយទទួលរងការធ្វើទុក្ខបុកម្នេញឥតត្រាប្រណី ។ » អានបន្ថែម »

KKF អំពាវនាវអន្តរជាតិការពារការរំលោភសិទ្ធិមនុស្សខ្មែរក្រោម

បញ្ចូលដោយ៖ vokk; ថ្ងៃទី 30 Jan 2009; ក្រោមប្រធានបទ៖ ព័ត៌មាន

ដោយៈ ចៅ មុនីខេមរា
មន្រ្តីសហព័ន្ធខ្មែរកម្ពុជាក្រោម មានមូលដ្ឋាននៅសហ-រដ្ឋអាមេរិកបានឲ្យដឹងថា លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិសហព័ន្ធខ្មែរក្រោមកម្ពុជាក្រោម (KKF) បានដឹកនាំប្រតិភូមួយក្រុមចូលជួបមន្រ្តីគណៈកម្មការ សហរដ្ឋអារមេរិក ទទួលបន្ទុកផ្នែកសេរីភាពសាសាសនាអន្តរជាតិ និងមន្រ្តីសំខាន់ ៗ ក្នុងជួររដ្ឋាភិបាលអាមេរិក ដើម្បីរៀបរាប់ពីទុក្ខសោករបស់ប្រជាពលរដ្ឋ និងព្រះសង្ឃខ្មែរក្រោម ដោយសារការញាំញីធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរយួន មកលើជនជាតិដើមខ្មែរកម្ពុជាក្រោម ។
 លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម រួមដំណើរជាមួយលោក ត្រឹង យ៉ាប, លោក ថាច់ ឡេន នី និងព្រះតេជគុណ ធីធី ធម្មោ អគ្គលេខាធិការសហព័ន្ធខ្មែរកម្ពុជាក្រោម បានពាំនាំសារទុក្ខរបស់ខ្មែរក្រោមប្រមាណ ៨ ទំព័រ ស្តីពីការរំលោភសិទ្ធិមនុស្ស ការរំលោភសេរីភាពសាសនា ការរឹបអូសយកដីធ្លីប្រជាពលរដ្ឋ និងបញ្ហាជាច្រើនទៀត ដែលកំពុងត្រូវបានរដ្ឋាភិបាលកុម្មុយនិស្ត អនុវត្តន៍ច្រាសបណ្តោយមកលើជនជាតិដើមខ្មែរកម្ពុជាក្រោម ។ » អានបន្ថែម »

អ្នកកាសែតអាមេរិករិះគន់ពីសេរីភាពសារពត៌មាននៅស្រុកយួន

បញ្ចូលដោយ៖ vokk; ថ្ងៃទី 30 Jan 2009; ក្រោមប្រធានបទ៖ ព័ត៌មាន

 ដោយៈ VOKK

ក្នុងអត្ថបទមួយចុះផ្សាយលើទំព័រកាសែតSan Francisco Chronicle លោក Geoffrey Cain ម្ចាស់អត្ថបទនោះបាននិយាយថា សេរីភាព នៃការបញ្ចេញមតិនៅក្នុងស្រុកយួន ពិសេសគឺតាមរយៈប្រព័ន្ធអ៊ីនធើណែត ដែលជាបណ្តាញផ្តល់ព័ត៌មានយ៉ាងរហ័សបំផុត សំរាប់អ្នកអាន និងតាមដានស្ថានភាពសិទ្ធិសេរីបញ្ចេញមតិ គឺកំពុងតែត្រូវបានរដ្ឋាភិបាលកុម្មុយនិស្តយួនរឹតបន្តឹង និងកំពុងដាក់គំនាបលើក្រុមនិស្សិតយ៉ាងខ្លាំង ។
 យោងតាមអត្ថបទមួយចំនួន របស់និស្សិតក្នុងប្រទេសយួន ដែលក្នុងនោះមានអត្ថបទមួយចុះហត្ថលេខាឈ្មោះ ឡាញ់ បានសរសេរបង្ហោះតាមអ៊ីនធើណែតថា “យើងខ្ញុំមិនចាំបាច់ដើរតាមផ្លូវ មិនចាំបាច់លើកបដាស្រែករំខានគេឯង គឺគ្រាន់តែអង្គុយទល់មុខនឹងម៉ាស៊ីនកុំព្យូទ័រ ហើយសរសេរអន្ថបទដាក់ទំព័រប្លុក នោះគឺជាការស្រេច”។ » អានបន្ថែម »

ទស្សនៈបក្សនិងប្រទេសកុម្មុយនីស្តយួន ជុំវិញបញ្ហាសិទ្ធិមនុស្ស

បញ្ចូលដោយ៖ vokk; ថ្ងៃទី 30 Jan 2009; ក្រោមប្រធានបទ៖ ព័ត៌មាន

ដោយៈ ចៅ មុនីខេមរា
កាលពីថ្ងៃទី ៨ ខែមករា កន្លងមកនេះ វិទ្យាស្ថានយោ-បាយ រដ្ឋបាលជាតិទីក្រុងព្រៃនគរ បានរៀបចំសន្និបាតមួយ ដើម្បីវាយតំលៃសកម្មភាពនៃការស្រាវជ្រាវ អប់រំអំពីបញ្ហាសិទ្ធិមនុស្ស តាមទស្សនៈ និងការយល់ឃើញរបស់បក្ស និងរដ្ឋ នៃប្រទេសកុម្មុយនិស្តយួន ។
 ថ្លែងនៅក្នុងសន្និបាតនេះ សាស្រ្តាចារ្យឈ្មោះ ង្វៀង ដាំងថាញ់ អនុប្រធានវិទ្យាស្ថាននយោបាយ រដ្ឋបាលជាតិទីក្រុងព្រៃនគរ បាននិយាយថា ការអប់រំអំពីសិទ្ធិមនុស្ស គឺមានការជាប់ពាក់ព័ន្ធនឹងការឃោសនាទស្សនៈគោលនយោបាយរបស់បក្ស និងប្រទេសអំពីសិទ្ធិមនុស្សជាតិ ហើយក៏ជាការគត់សម្គាល់ពីបុគ្គលិកលក្ខ័ណៈបុគ្គលក្នុងការអនុវត្តន៍ តាមដានការពារសិទ្ធិមនុស្ស ។
 ឈ្មោះ ង្វៀង ដាំងថាញ់ បានបន្តទៀតថា បញ្ហាសិទ្ធិមនុស្ស ត្រូវបានយកចិត្តទុកដាក់ស្រាវជ្រាវ និងបង្រៀននៅប្រទេសយួន ក្នុងសម័យដូរថ្មី ពោលគឺពីពាក់កណ្តាលទសវត្សរ៍
ទី ៨០ មកម៉្លេះ ។ » អានបន្ថែម »

Next »