Archive for December, 2008

អ្នកស្នេហាជាតិខែ្មរនៅក្រៅប្រទេសតវ៉ារឿងសៀមនិងយួនឈ្លានពានទឹកដី

បញ្ចូលដោយ៖ vokk; ថ្ងៃទី 17 Dec 2008; ក្រោមប្រធានបទ៖ ព័ត៌មាន

 ដោយៈ ចៅ មុនីខេមរា

កាលពីថ្ងៃទី ១០ ធ្នូ ព្រះសង្ឃ និងពលរដ្ឋខ្មែរ ខ្មែរកម្ពុជាក្រោម ប្រមាណជាង ២០០ នាក់ បានជួបជុំគ្នានៅឯមុខទីស្នាក់ការឧត្តមស្នងការអង្គការសហប្រជាជាតិ ខណៈពេលសមាជិកអង្គការសហប្រជាជាតិកំពុងប្រជុំ ដើម្បីដាក់ញត្តិតវ៉ាទាមទារឲ្យសហប្រជាជាតិ ជួយធ្វើអន្តរាគមន៍ពីបញ្ហារដ្ឋាភិបាលកុម្មុយនិស្តយួន និងរដ្ឋាភិបាលសៀមឈ្លានពានទឹកដី ។
 ប្រជាពលរដ្ឋពលរដ្ឋ ព្រះសង្ឃខ្មែរ និងខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅឯសហរដ្ឋអាមេរិក ទៅពីបណ្តារដ្ឋផ្សេង ៗ បាននាំគ្នាធ្វើបាតុកម្មអហិង្សាប្រឆាំង នឹងការរំលោភឈ្លានពានរបស់ទាហានសៀមទៅលើបូរណភាព អធិបតេយ្យភាពប្រទេសកម្ពុជា និងការដាក់អាណានិគមទាំងទទឹងទិសរបស់ក្រុមអាជ្ញាធរ នៃរដ្ឋាភិបាលក្រុងហាណូយ ។ » អានបន្ថែម »

អង្គការសារពត៌មានគ្មានព្រំដែនបាតុកម្មប្រឆាំងយួននៅបារាំង

បញ្ចូលដោយ៖ vokk; ថ្ងៃទី 17 Dec 2008; ក្រោមប្រធានបទ៖ ព័ត៌មាន

អង្គការសារព័ត៌មានគ្មានព្រំដែន ដែលជាអង្គការបំរើការមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន ជំនាញខាងការការពារសេរីភាពរបស់អ្នកសារព័ត៌មាន នាឱកាសអបអរសាទរគំរប់ខួបលើកទី ៦០ នៃសេចក្តីប្រកាសសកល ស្តីពីសិទ្ធិមនុស្សរបស់អង្គការសហ-ប្រជាជាតិ បានរៀបចំក្បួនបាតុកម្មអហិង្សាមួយនៅមុខស្ថានទូតយួន នាទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងគោលបំណងប្រឆាំងដាច់អហង្ការចំពោះអាជ្ញាធររដ្ឋាភិបាលកុម្មុយនិស្តយួន ដែលបានចាប់ខ្លួនអ្នកសារព័ត៌មាន និងអ្នកបញ្ចេញមតិតាមរយៈគេហទំព័រ ។ » អានបន្ថែម »

តំណាងរាស្រ្តអាមេរិកជំរុញឲ្យរដ្ឋាភិបាលយួនគោរពសិទ្ធិមនុស្សយ៉ាងប្រាកដ

បញ្ចូលដោយ៖ vokk; ថ្ងៃទី 17 Dec 2008; ក្រោមប្រធានបទ៖ ព័ត៌មាន

ដោយៈ ចៅ មុនីខេមរា
ក្រុមអ្នកតំណាងរាស្រ្តសហរដ្ឋអាមេរិក បានផ្ញើលិខិតមួយជូនទៅនាយករដ្ឋមន្រ្តីយួន ង្វៀង តឹងយុង អំពាវនាវយ៉ាងទទូចឲ្យ
រដ្ឋាភិបាលកុម្មុយនិស្តយួន ត្រូវតែអនុវត្តន៍ឲ្យបានប្រសើរជាងនេះ ចំពោះសេចក្តីសន្យាគោរពសិទ្ធិមនុស្ស នៃសេចក្តីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិ ។
 សេចក្តីអំពាវនាវនេះ ត្រូវបានក្រុមតំណាងរាស្រ្តអាមេរិក ផ្ញើជូនទៅមេដឹកនាំរដ្ឋាភិបាលកុម្មុយនិស្តយួន នាទិវាគំរប់ខួបលើកទី ៦០ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សនាថ្ងៃទី១០ ធ្នូ ។
 ដោយបានចុះហត្ថលេខា និងជាម្ចាស់លិខិតនោះ លោកស្រីតំណាងរាស្រ្ត Loretta Sanchez ប្រធានគណៈកម្មាធិការរដ្ឋសភា និងជាប្រធានក្រុមពិភាក្សាផ្នែកនយោបាយប្រទេសយួន ក្នុងសភាអាមេរិក ។ ក្នុងឱកាសឆ្លើយឆ្លងនឹងអ្នកយកព័ត៌មាន លោកស្រី Loretta Sanchez បានឲ្យដឹងបន្ថែមពីអត្ថន័យនៃសារលិខិតនោះ។ » អានបន្ថែម »

ទិវាសិទ្ធិមនុស្សអន្តរជាតិនិងខែ្មរកម្ពុជាក្រោម

បញ្ចូលដោយ៖ vokk; ថ្ងៃទី 11 Dec 2008; ក្រោមប្រធានបទ៖ ព័ត៌មាន

ដោយៈ ចៅ មុនីខេមរា
ថ្ងៃទី ១០ ខែធ្នូ ត្រូវបានអន្តរជាតិកំណត់យកជាទិវាសិទ្ធិមនុស្សអន្តរជាតិ ហើយត្រូវបានបណ្តាប្រទេសនៅលើពិភពលោកប្រារព្ធទិវានេះឡើងជារៀងរាល់ឆ្នាំ ដោយយោងតាមសេចក្តីអនុម័តនៃមហាសន្និបាតអង្គការសហប្រជាជាតិ ប្រកាសជាសកលស្តីពីសិទ្ធិមនុស្សនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៤៨ ។ ដោយឡែកជនជាតិដើមខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅលើដែនដីសណ្តទន្លេមេគង្គ ឬអតីតដែនដីកម្ពុជាក្រោម ពួកគាត់មិនត្រឹមតែគ្មានសិទ្ធិប្រារព្ធទិវានេះទេ គឺស្ទើរតែមិនបានស្គាល់នូវរបស់អ្វីដែលហៅថា “សិទ្ធិមនុស្ស” ទៀតផង ។
 ប្រទេសយួន បានចូលជាសមាជិកអង្គការសហប្រជាជាតិ នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ១៩៧៧ តែរដ្ឋាភិបាលកុម្មុយនិស្តយួន មិនបានគោរពលក្ខន្តិកៈច្បាប់អង្គការសហប្រជាជាតិទេ ជាពិសេសគឺសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ។ » អានបន្ថែម »

សេចក្តីប្រគេន និង ជូនដំណឹង

បញ្ចូលដោយ៖ vokk; ថ្ងៃទី 06 Dec 2008; ក្រោមប្រធានបទ៖ ព័ត៌មាន

ស្តីពីការផ្សាយពិសេសនៃវិទ្យុសម្លេងកម្ពុជាក្រោម

• ដើម្បីចូលរួមអបអរសាទរគំរប់ខួបលើកទី៦០ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ។
• ដើម្បីចូលរួមអបអរសាទរ សន្និសីទអន្តរជាតិ ស្តីពីបញ្ហាសិទ្ធិមនុស្សខែ្មរក្រោម។
• ដើម្បីពាំនាំនូវព្រឹត្តិការណ៏ជាប្រវត្តិសាស្រ្ត ជុំវិញលទ្ធផលនៃសន្និសីទអន្តរជាតិ។
សេចក្តីដូចបានជំរាបជូនខាងលើ ទីចាត់ការវិទ្យុសម្លេងកម្ពុជាក្រោម សូមប្រគេននិង ជូនដំណឹង ដល់ប្រិយមិត្ត នៅគ្រប់មជ្ឈដ្ឋាន ឲ្យបានជ្រាបថា៖ វិទ្យុសម្លេងកម្ពុជាក្រោម នឹងរៀបចំកម្មវិធីផ្សាយពិសេស រយៈពេល៣ថ្ងៃ គឺថ្ងៃទី០៥/០៦/០៧ ខែធ្នូ ខាងមុខនេះតាមប្រព័ន្ធគេហទំព័រខ្មែរក្រោម ចាប់ពីម៉ោង 9PM – 10PM ម៉ោងនៅកម្ពុជាក្រោម។
នៅក្នុងកម្មវិធីផ្សាយពិសេសនោះ រួមមានបទសម្ភាសន៏ ថ្នាក់ដឹកនាំសហព័ន្ធខែ្មរ កម្ពុជាក្រោម, បទវិចារណកថា, លទ្ធផលសន្និសីទ និងដំណឹងថ្មីៗពីកម្ពុជាក្រោម ។ល។
អាស្រ័យហេតុនេះ សូមប្រិយមិត្ត តាមដានស្តាប់កម្មវិធីផ្សាយពិសេស របស់យើង ខ្ញុំ ដោយសេចក្តីសោមនស្សរីករាយ តាមប្រព័ន្ធគេហទំព័រ ៖

http://www.khmerkrom.org/vokk

http://www.unitedkhmerkrom.org/radio

ពត៌មានបន្ថែម៖ vokknews@gmail.com
khmerkampucheakrom@gmail.com
Phone: (408) 715-7116

ទីចាត់ការវិទ្យុសម្លេងកម្ពុជាក្រោម

តំណាងរាស្រ្តអាមេរិកធ្វើសេចក្តីព្រៀងនៃការសម្រេចដាក់ប្រទេសយួនក្នុងបញ្ជី CPC

បញ្ចូលដោយ៖ vokk; ថ្ងៃទី 03 Dec 2008; ក្រោមប្រធានបទ៖ ព័ត៌មាន

ដោយៈ VOKK
សេចក្តីព្រាងច្បាប់ នៃសេចក្តីសំរេចមួយបានដាក់ជូនទៅសភាអាមេរិក កាលពីថ្ងៃទី ១៩ វិច្ឆិកា កន្លងទៅថ្មី ៗ នេះ ដើម្បីអំពាវនាវឲ្យដាក់ប្រទេសយួនទៅក្នុងបញ្ជី CPC ពោលគឺបញ្ជីឈ្មោះនៃបណ្តាប្រទេស ដែលបាន និងរំលោភសេរីជំនឿសាសនា ដ៏គួរឲ្យព្រួយបារម្ភបំផុត ។
តំណាងរាស្រ្ត Ed Royce ម្ចាស់នៃសេចក្តីព្រាង នៃការ
សំរេចស្នើឲ្យសហរដ្ឋអាមេរិក ដាក់ប្រទេសយួនចូលទៅក្នុងបញ្ជីCPC បានមានប្រសាសន៍ថា “ប្រសិនបើប្រទេសយួនចង់មានទំនាក់ទំនងល្អ នឹងសហរដ្ឋអាមេរិក គឺត្រូវតែគោរពសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ ក្នុងនោះរួមមានសេរីភាពជំនឿសាសនា” ។ » អានបន្ថែម »

ជនជាតិដើមខែ្មរក្រោមបង្កើត Software ខែ្មរ នៅកម្ពុជាក្រោម

បញ្ចូលដោយ៖ vokk; ថ្ងៃទី 03 Dec 2008; ក្រោមប្រធានបទ៖ ព័ត៌មាន

ដោយៈ ចៅ មុនីខេមរា
បុរសជនជាតិដើមខ្មែរកម្ពុជាក្រោមមួយរូប ត្រូវបានសារ-ព័ត៌មានក្នុងស្រុកយួន និងបណ្តាញគេហទំព័រជុំវិញពិភពលោកចុះផ្សាយថា ជាមនុស្សដ៏ឆ្នើមផ្នែកបច្ចេកវិទ្យាព័ត៌មានសរសេរខ្មែរ Software ។
បុរសជនជាតិដើមដ៏ឆ្នើមរូបនេះ ឈ្មោះ ចៅ ប៊ុនឃឿន អាយុ ៣០ ឆ្នាំ ស្រុកកំណើតនៅស្រុកស្វាយទង ខេត្តមាត់ជ្រូក ឬយួនហៅ អាងយ៉ាង អតីតទឹកដីកម្ពុជាក្រោម ដែលសព្វថ្ងៃត្រូវបានគេដឹងថា រដ្ឋាភិបាលកុម្មុយនិស្តយួនកំពុងតែធ្វើអាណានិគមទាំងទទឹងទិស ។ ចៅ ប៊ុនឃឿន គឺជាកូនខ្មែរក្រោមដ៏ឆ្នើមមួយរូប ដែលត្រូវបានបណ្តាញគេហទំព័រ និងសារព័ត៌មានក្នុងស្រុកយួនចុះផ្សាយថា មានទេពកោសល្ប ឈ្លាសវៃ ដែលអាចសរសេរបានខ្មែរ Software ហើយរូបលោកត្រូវបានគេស្គាល់ថា រូបលោកជាអ្នកជំនាញខាងបច្ចេកវិទ្យាព័ត៌មាន និងបង្កើតស្នាដៃថ្មី ៗ ជាច្រើនដូចជាវចនានុក្រមភាសាយួន-ខ្មែរជាដើម ។ » អានបន្ថែម »

ព្រះសង្ឃជាប់ពន្ធនាគារមួយអង្គត្រូវបានអាជ្ញាធរយួនដោះលែង

បញ្ចូលដោយ៖ vokk; ថ្ងៃទី 03 Dec 2008; ក្រោមប្រធានបទ៖ ព័ត៌មាន

ដោយៈ ចៅ មុនីខេមរា
ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ខេត្តឃ្លាំង អតីតដែនដីកម្ពុជាក្រោម បានឲ្យដឹងថា បន្ទាប់ពីការដាក់ពន្ធនាគារអស់រយៈពេលជិតពីរឆ្នាំមកនេះ ព្រះសង្ឃមួយអង្គព្រះនាម លី សឿង ត្រូវបានគេឃើញក្រុមរដ្ឋអំណាចដោះលែងឲ្យមានសេរីភាពនៅក្រៅឃុំ ។
ដើម្បីប្រឆាំងនឹងទង្វើផ្តាច់ការរបស់រដ្ឋាភិបាលយួន កាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០០៧ មានព្រះសង្ឃសមណៈនិស្សិតសាលាបាលីជាន់ខ្ពស់ (ខេត្តឃ្លាំង) ប្រមាណ ២០០ អង្គ បានចេញតវ៉ាដោយអហិង្សាទាមទារឲ្យរដ្ឋាភិបាលកុម្មុយនិស្តយួន គោរពជំនឿសាសនា ។ ក្រោយពីការបំបែកហ្វូងបាតុកម្ម មកដល់បច្ចុប្បន្ននេះយ៉ាងហោចណាស់មានព្រះសង្ឃប្រមាណជាង ២០ អង្គ ត្រូវអាជ្ញាធរ ចាប់ផ្សឹក និងចំនួន ៥ អង្គត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារពី ២ ទៅ ៤ ឆ្នាំ ដោយឥតមេធាវីការពារក្តី ដែលរួមមានភិក្ខុ គឹម មឿន ហៅ
ចំរើន ព្រះជន្ម ២៣ វស្សាគង់នៅវត្តសិរីតាសេក ភូមិតាសេក ឃុំតាសេក ស្រុកជ្រោយញ, ភិក្ខុ ថាច់ ធឿង ព្រះជន្ម ២៨ វស្សា, ភិក្ខុ លី សឿង ហៅធឿន គង់នៅវត្តទឹកប្រៃ ភូមិ ៥ ឃុំឡុងភូ ស្រុកឡុងភូ, ភិក្ខុ លី ហ្វាង គង់នៅវត្តពោធិសំរោង សង្កាត់ ៥ ទីរួមខេត្តឃ្លាំង និងភិក្ខុ យ៉ាន់តូន ។
សេចក្តីរាយការណ៍ចុងក្រោយបានឲ្យដឹងទៀតថា បន្ទាប់ពីត្រូវបានតុលាការយួនខេត្តឃ្លាំង កាត់ទោសឲ្យជាប់ពន្ធនាគារកាលពីឆ្នាំ ២០០៧ និងដាក់ពន្ធនាគារប្រមាណជាងមួយឆ្នាំមកនេះ ប្រជាពលរដ្ឋដែលបានឃើញ ព្រះតេជគុណ លី សឿង ត្រូវអាជ្ញាធរយួនដោះលែងឲ្យមានសេរីភាពវិញហើយកាលពីថ្ងៃ ៗ នេះ ។ ទោះជាយ៉ាងណា វិទ្យុសំឡេងកម្ពុជាក្រោម មិនអាចធ្វើការទាក់ទងនឹងក្រុមគ្រួសារព្រះតេជគុណ លី សឿង បាននៅឡើយទេ ។
គួររំលឹកថា មុនការដោះលែងព្រះសង្ឃខាងលើ កាលពីថ្ងៃទី ២៣ តុលាកន្លងមក សភា នៃសហគមន៍អឺរ៉ុបបានស្រែកថ្កោលទោសរដ្ឋាភិបាលយួនយ៉ាងចាស់ដៃ ចំពោះសកម្មភាពរំលោភសិទិ្ធ មនុស្ស និងដាក់កម្រិតសេរីជំនឿសាសនា ៕