Archive for November, 2008

សហព័ន្ធខែ្មរកម្ពុជាក្រោម ធ្វើយុទ្ធនាការស្វែងរកការគាំទ្រលើកដំបូង នៅប្រទេស New Zealand

បញ្ចូលដោយ៖ vokk; ថ្ងៃទី 26 Nov 2008; ក្រោមប្រធានបទ៖ ព័ត៌មាន

ដោយៈ សឺង​ សុជាតិ
ប្រតិភូសហព័ន្ធខែ្មរកម្ពុជាក្រោម បាននិមន្តនិងអញ្ជើញ ទៅប្រទេសញូវស្សេឡែន ដើម្បីជំនួប ព្រះសង្ឃនិងបងប្អូនរួមជាតិខែ្មរ និងខែ្មរក្រោម នៅទីក្រុង Auckland និង Wellington ក្នុងគោលបំណង ស្វែងរកការគាំទ្រ និងថ្លែងអំពីសកម្មភាព សហព័ន្ធខែ្មរកម្ពុជាក្រោម កំពុងធ្វើចលនា តស៊ូ ដោយ អហឹង្សា លើឆាកអន្តរជាតិ ដែលដឹកនាំដោយលោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិ, រួមដំណើរជា មួយលោក ប្រាក់ សេរីវុឌ្ឍ អនុប្រធានប្រតិបត្តិ ផែ្នកទំនាក់ទំនងកិច្ចការបរទេស និងព្រះតេជគុណ ថាច់ ប៊ីរង្គ សង្ឃនាយក នៃសហព័ន្ធផែ្នកអន្តរសាសនា កាលពីថ្ងៃសៅរ៏ និងអាទិត្យ ទី២១/២២ ខែវិច្ឆិកា ឆ្នាំ២០០៨ កន្លងទៅពីម្សិលមិញនេះ។ » អានបន្ថែម »

កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ខែ្មរក្រោមមានវៀតណាមចូលរៀនច្រើនជាង

បញ្ចូលដោយ៖ vokk; ថ្ងៃទី 26 Nov 2008; ក្រោមប្រធានបទ៖ ព័ត៌មាន

ដោយៈ VOKK
ប្រភពពត៌មានពីគេហទំព័រ វិទ្យុអាស៊ីសេរីជាខេមរភាសា បានផ្សាយកន្លងមកឲ្យដឹងថា ពលរដ្ឋខែ្មរ កម្ពុជាក្រោមត្អូញត្អែរថា កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈលើកដំបូង ដែលរដ្ឋាភិបាលជប៉ុនជួយដល់ខែ្មរ ក្រោមនៅឯដែនដីកម្ពុជាក្រោម គឺបានដល់ពលរដ្ឋខែ្មរក្រោមតិចតូចណាស់។
 លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិ នៃសហព័ន្ធខែ្មរកម្ពុជាក្រោម មានប្រសាសន៏ឲ្យវិទ្យុអាស៊ីសេរី ដឹងនៅថ្ងៃចុងសប្តាហ៏នេះថា ការបណ្តុះបណ្តាលវិជ្ជាជីវៈនោះភាគច្រើន ពលរដ្ឋវៀតណាមជាអ្នកបាន ទទួល។ លោក ថាច់ ង៉ុក ថាច់ បានឲ្យដឹងថា ៖ រឿងមួយដែលយើងចាប់អារម្មណ៏គឺ ថវិកាអភិវឌ្ឍន៏របស់ ជប៉ុនដែលជួយតែ១លាន២សែនដុល្លារ សម្រាប់ហ្វឹកហ្វឺនផែ្នកវិជ្ជាជីវៈនៅខែត្រព្រះត្រពាំង ខែត្រឃ្លាំង មួយ ចំនួនធំគឺប្រជាពលរដ្ឋយួនចូលរៀនជាជាខ្មែរ គេយកឈ្មោះខែ្មរដាក់អីអ៊ីចឹង ហើយបងប្អូនយើងកន្លងមក ហើយបានឡើងមកភ្នំពេញមកប្រាប់ថា សាលាហ្នឹងមានមែន ប៉ុន្តែមួយចំនួនធំហ្នឹងគឺជនជាតិខែ្មរហ្នឹងមិន បានទៅរៀនទេ ទៅជាយួនហ្នឹងអ្នកទៅរៀន “។
 លោក ថាច់ ង៉ុក ថាច់ មានប្រសាសន៏ថា រដ្ឋាភិបាលជប៉ុនកាលពីខែកក្កដា ឆ្នាំ២០០៨នេះ បានប្រ កាសផ្តល់ថវិកាជំនួយសម្រាប់កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈនោះដល់ខែ្មរក្រោម នៅខែត្រព្រះត្រពាំង និង នៅខែត្រឃ្លាំង ដើម្បីបណ្តុះបណ្តាលវិជ្ជាជីវៈទាំងបុរសនិងស្រ្តី។ » អានបន្ថែម »

សហព័ន្ធខែ្មរកម្ពុជាក្រោម ធ្វើបាតុកម្មអហឹង្សា នៅមុខទីស្នាក់ការសភាអឺរ៉ុប ដើម្បីទាមទារឲ្យរដ្ឋាភិបាលកុម្មុយនីស្តយួនគោរពសិទ្ធិមនុស្ស

បញ្ចូលដោយ៖ vokk; ថ្ងៃទី 20 Nov 2008; ក្រោមប្រធានបទ៖ ព័ត៌មាន

ដោយៈ សឺង សុជាតិ
ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទ្វីបអឺរ៉ុប បានប្រាប់ឲ្យដឹងថា កាលពីល្ងាចថ្ងៃទី ២២ តុលា កន្លងទៅថ្មីៗនេះ សមាជិកសភាអឺរ៉ុប និងសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានព្រះសង្ឃនិមន្តចូលរួមផងនោះ បានរួបរួមគ្នាធ្វើបាតុកម្មអហិង្សាមួយនៅ ខាងមុខទីស្នាក់ការសភាអឺរ៉ុប នាទីក្រុង Strasbourg ប្រទេសបារាំង ប្រយោជន៍ទាមទារឲ្យសភាអឺរ៉ុបគាំទ្រការតវ៉ា របស់សហព័ន្ធខ្មែរកម្ពុ ជាក្រោម ដែលទាក់ទិនទៅនឹងការរំលោភសិទ្ធិមនុស្ស និងសេរីភាពជំនឿសាសនា ប្រពៃណី ទំនៀមទម្លាប់ ខ្មែរកម្ពុជាក្រោម ករណីរំលោភដីធ្លី និងចាប់បង្ខំផ្សឹកព្រះសង្ឃខ្មែរ នៅលើទឹកដីកម្ពុជាក្រោមបច្ចុប្បន្ន ។
លទ្ធផលនៃកិច្ចប្រជុំ ដែលមានសមាជិកសភានៅទីក្រុង Strasbourg បានសំរេចចិត្តបោះឆ្នោតគាំទ្រក្នុងសំឡេង៤៧៩ ប្រឆាំង២១ សំឡេង និងអនុបវាទ៤សំឡេង។ » អានបន្ថែម »

សេចក្តីប្រគេននិងជួនដំណឹង

បញ្ចូលដោយ៖ vokk; ថ្ងៃទី 11 Nov 2008; ក្រោមប្រធានបទ៖ ព័ត៌មាន

vokkbreak

សភាអឺរ៉ុបស្នើឲ្យក្រុងហាណូយបញ្ចប់ប្រពៃណីរំលោភសិទ្ធិមនុស្ស

បញ្ចូលដោយ៖ vokk; ថ្ងៃទី 06 Nov 2008; ក្រោមប្រធានបទ៖ ព័ត៌មាន

ដោយៈ VOKK
កាលពីថ្ងៃទី ២២ តុលា ថ្មី ៗ នេះ សភាអឺរ៉ុបបានអនុម័ត យកសេរីភាពសាសនា និងសកម្មភាពប្រឆាំងនឹងសាសនាកាតូលិក ជនជាតិភាគតិចនៅតំបន់ខ្ពង់រាប និងជនជាតិដើមខ្មែរកម្ពុជាក្រោម ជាប្រធានបទ នៃការសម្រេចចិត្តចុះហត្ថលេខាបន្តទៀតលើកិច្ចសហប្រតិបត្តិការ និងក្រុងហាណូយ ។
ក្នុងសេចក្តីថ្លែងការបន្ទាន់មួយ សភាអឺរ៉ុបបានស្នើថា មុននឹងបន្តការយល់ព្រមលើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូររវាងប្រទេសយួន និងសហគមន៍អឺរ៉ុប គឺរដ្ឋាភិបាលក្រុងហាណូយត្រូវតែបញ្ចប់នៅប្រពៃណីរំលោភលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ។ សេចក្តីសំរេចនេះ ត្រូវបានសភាអឺរ៉ុបអនុម័តនៅមុនថ្ងៃចេញសេចក្តី ថ្លែងការណ៍ជាបន្ទាន់នេះមួយថ្ងៃ ដោយមានសំឡេងច្រើនលើសលុប គឺ ៤៧៩ សំឡេងគាំទ្រ, ២១ សំឡេងជំទាស់ និងអនុបវាទ ៤ សំឡេង ។ ហើយសេចក្តីអនុម័តដែលទទួលបានការគាំទ្រយ៉ាងលើសលុបនេះ បានអំពាវនាវឲ្យគណៈកម្មការ និងក្រុមប្រឹក្សាស្នើដល់ប្រទេសយួន ឲ្យបញ្ឈប់ប្រពៃណីរំលោភលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាបន្ទាន់ ។ » អានបន្ថែម »

រដ្ឋាភិបាលយួនកោះហៅព្រះសង្ឃ១៤១វត្តចូលប្រជុំ

បញ្ចូលដោយ៖ vokk; ថ្ងៃទី 06 Nov 2008; ក្រោមប្រធានបទ៖ ព័ត៌មាន

ដោយៈ ចៅ មុនីខេមរា
ព្រះសង្ឃខ្មែរក្រោមក្នុងខេត្តព្រះត្រពាំង បានឲ្យដឹងថា រដ្ឋាភិបាលកុម្មុយនិស្តយួន បានបញ្ជាឲ្យក្រុមគណៈកម្មាធិការបញ្ជាការតំបន់និរតី មានបុគ្គលឈ្មោះ សើន សុងសើន សមាជិកមជ្ឈឹមបក្ស អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការគ្រប់គ្រងតំបន់និរតី បានដឹកនាំយួនមួយក្រុមចុះទៅជួបកម្មាភិបាលរបស់ខ្លួនប្រមាណ ៣៥០ នាក់ និងកោះហៅព្រះសង្ឃទាំង ១៤១ វត្តទូទាំងខេត្តព្រះត្រពាំង ដើម្បីប្រជុំ ដែលក្នុងនោះស្ថិតក្រោមការជួយចាត់ចែងរបស់ ថាច់ ហ៊ែល អនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការខេត្តខាងលើ និងព្រះតេជគុណ ថាច់ សុខសាន្ត អនុប្រធានសមាគមសង្ឃសាមគ្គីស្នេហាជាតិស្អីគេនោះ ។
តាមការអះអាងរបស់ព្រះសង្ឃមួយអង្គ សូមមិនបញ្ចេញព្រះនាមមានសង្ឃដីកាថា កន្លងមកថ្មី ៗ នេះ គេសង្កេតឃើញ
រដ្ឋាភិបាលយួនមានសកម្មភាពមមារញឹក ចុះធ្វើការជាមួយព្រះសង្ឃ និងបងប្អូនខ្មែរក្រោមនៅតាមបណ្តាខេត្តនានា ក្នុងតំបន់ដែនដីសណ្តទន្លេមេគង្គ ឬអតីតដែនដីកម្ពុជាក្រោម ។ ការអះអាងបែបនេះ គឺបន្ទាប់ពីព្រះសង្ឃអង្គនេះត្រូវបានក្រុមយួនកោះហៅចូលរួមប្រជុំជាថ្មីម្តងទៀតកាលពីថ្ងៃទី ២២ ខែតុលា កន្លងទៅថ្មី ៗ នេះ ។ ព្រះសង្ឃខ្មែរក្រោមដែលសូមមិនប្រាប់ព្រះនាម បានឲ្យដឹងថាក្នុងកិច្ចប្រជុំកាលពីកន្លងមក ដែលដឹកនាំដោយបុគ្គលឈ្មោះ សើន សុងសើន បុគ្គលរូបនេះ សំដែងការឈឺឆ្អាលយ៉ាងខ្លាំងដល់ជីវភាពជនជាតិដើមខ្មែរក្រោម ហើយបានពាំនាំពាក្យសំដីរំលឹកដល់ព្រះសង្ឃ និងគណកម្មការអាចារ្យវត្តទូទាំងខេត្តថា បក្សកុម្មុយនិស្តយួនបានយកចិត្តទុកដាក់ដល់បងប្អូនខ្មែរក្រោម ព្រមទាំងបានអនុវត្តន៍គោលនយោ-បាយជនជាតិ សាសនា និងបង្កលក្ខណៈឲ្យសាសនាមានការរីក
ចំរើនតាមបែបកុម្មុយទៀតផង ដែលមើលទៅទំនងជាពួកគេខ្លាចក្រែងព្រះសង្ឃ និងបងប្អូនខ្មែរក្រោមភ្លេចគុណបក្សអីចឹង ។ ព្រះសង្ឃខាងលើបានបន្តទៀតថា ក្រៅពីការកោតសរសើរបក្ខពួកខ្លួន បុគ្គលឈ្មោះ សើន សុងសើន បានកើតសរសើរដល់ប្រជាពលរដ្ឋខ្មែរក្រោម ដែលគេនិយាយថាបងប្អូនខ្មែរក្រោមមានជីវភាពរីកចំរើន គឺដោយសារទទួលបានការយកចិត្តទុកដាក់ពីបក្ស ។ » អានបន្ថែម »

យួនមានយុទ្ធសាស្រ្តថ្មីរៃអង្គាសថវិកាខែ្មរក្រោមក្នុងខែត្រពលលាវ

បញ្ចូលដោយ៖ vokk; ថ្ងៃទី 06 Nov 2008; ក្រោមប្រធានបទ៖ ព័ត៌មាន

ដោយៈ VOKK
ប្រជាពលរដ្ឋ និងក្រុមនិស្សិតខ្មែរក្រោម នៅខេត្តពលលាវ ឬយួនហៅ Bac Lieu អតីតដែនដីកម្ពុជាក្រោមបាននិយាយថា រដ្ឋាភិបាលកុម្មុយនិស្តយួន នៅតែបន្តសកម្មភាពលួងលោមចិត្តតាមរយៈការផ្តល់ប្រាក់អាហារូបករណ៍បន្តិចបន្តួច ដែលប្រជាពលរដ្ឋ និងក្រុមនិស្សិតអះអាងថាយួនធ្វើនំមិនដាក់ម្ស៉ៅ ។
ប្រជាពលរដ្ឋជនជាតិដើមខ្មែរក្រោមក្នុងស្រុកពុទ្លេ ឬយួនហៅ Hong Dan ខេត្តពលលាវបានឲ្យដឹងថា តាមរយៈសមាគមមាតាបិតាសិស្ស ឬភាសាយួនហៅ Hoi Phu Huynh Hoc Sinh ស្អីគេនោះ អាជ្ញាធរនៃរដ្ឋាភិបាលកុម្មុយនិស្តយួន តែងឆ្លៀតឱកាសនេះដើម្បីរៃអង្គាសថវិកាពីប្រជាពលរដ្ឋទាំងជនជាតិយួន និងខ្មែរក្រោម ដែលក្រុមយួននេះ អះអាងថាដើម្បីជួយកាត់បន្ថយដល់ជីវភាពក្រីក្រ និងឧបត្ថម្ភការខ្វះខាតរបស់សិស្ស និស្សិតដែលកំពុងសិក្សាភាសាយួនតាមសាលាមួយចំនួនក្នុងស្រុកខាងលើ ។
ស្រ្តីខ្មែរក្រោមមួយរូប សុំមិនបញ្ចេញឈ្មោះបានឲ្យវិទ្យុសំឡេងខ្មែរកម្ពុជាក្រោមដឹងតាមរយៈទូរស័ព្ទ កាលពីព្រឹកថ្ងៃអង្គារនេះថា យ៉ាងហោចណាស់មានប្រជាពលរដ្ឋជនជាតិដើមខ្មែរក្រោមរាប់សិបភាគរយកំពុងរស់នៅក្នុងពលលាវ ដែលភាគច្រើនពួកគាត់មានជីវភាពក្រីក្រ គ្មានសមត្ថភាពបញ្ជូនកូនចៅទៅសាលារៀន សព្វថ្ងៃរស់នៅដោយអាស្រាយធ្វើចិញ្ចឹមបង្កងបន្តិចបន្តួច និងបំរើតាមផ្ទះយួន ហើយជំពាក់បំណុលរដ្ឋាការយួនទៀតផង ។ ស្រី្តរូបនេះបានបន្តថា គ្រួសារគាត់មានកូន ៣ នាក់ កំពុងរៀននៅបឋមសិក្សាមួយក្នុងស្រុកពុទ្លេ ខេត្តពលលាវ ។ ប៉ុន្តែតាមរយៈសមាគមមាតាបិតាសិស្សស្អីគេនោះ មេដឹកនាំសមាគមនេះតែងកោះហៅមាតាបិតាទៅប្រជុំ ហើយសុំលុយជាញឹកញាប់ ដោយគេយកហេតុផលថា ដើម្បីគិតគូរការងារសិក្សារបស់សិស្ស សាងសង់ជួសជុលអាគារសិក្សា និងផ្តល់ការជួយឧបត្ថម្ភដល់សិស្សដែលមានជីវភាពក្រីក្រ ។ » អានបន្ថែម »

អន្តរជាតិមានគំនិតថ្មីការពារអីធើណែតឲ្យរួចផុតពីការគំរាមរបស់រដ្ឋាភិបាល

បញ្ចូលដោយ៖ vokk; ថ្ងៃទី 06 Nov 2008; ក្រោមប្រធានបទ៖ ព័ត៌មាន

ដោយៈ VOKK
សព្វថ្ងៃប្រទេស ដែលមានការរឹតបន្តឹងផ្នែកប្រព័ន្ធអ៊ីនធើណែតបំផុតត្រូវបានអន្តរជាតិកត់សម្គាល់ នោះគឺប្រទេសចិន និងប្រទេសយួន ។ ប៉ុន្តែចាប់ពីពេលនេះតទៅ ពួកប្រទេសទាំងនេះនឹងមិនអាចសំណូមពរឲ្យក្រុមហ៊ុន Google, Yahoo និង Microsoft ផ្គត់ផ្គង់ប្រគល់ព័ត៌មានឯកជន របស់អ្នកប្រើប្រាស់អ៊ីនធើណែតបានទៀតទេ នេះក៏ដោយសារស្មារតីនៃការអនុម័តថ្មីមួយ ដែលមានឈ្មោះថា “គំនិតថ្មី នៃបណ្តាញអ៊ីនធើណែតទូទាំងសកលលោក” ត្រូវបានគេផ្សព្វផ្សាយជាសាធារណៈ ។
គំនិតថ្មីនេះ ត្រូវបានក្រុមអង្គការសិទ្ធិមនុស្ស ក្រុមអ្នកស្រាវជ្រាវ និងក្រុមសម្ព័ន្ធផ្គត់ផ្គង់ប្រព័ន្ធអ៊ីនធើណែតធំបំផុតទូទាំងសកលលោក សហការណ៍គ្នារៀបរៀងឡើង ។ ដើម្បីជ្រាបច្បាស់នៅអត្ថន័យ និងការអនុវត្តន៍វិធាននេះយ៉ាងនោះ លោកស្រី Cynthia Wong សមាជិកនៃមជ្ឈមណ្ឌលលទ្ធិប្រជាធិបតេយ្យ និងបច្ចេកទេស ដែលជាស្ថាប័នមួយមានតួនាទីសំខាន់ក្នុងចំណោមស្ថាប័នដទៃ បានរៀបចំវិធានគំនិតថ្មី នៃបណ្តាញទូទាំងសកលលោកនេះ ។ លោកស្រី បានឲ្យដឹងពីមូលហេតុ នៃការមានគំនិតថ្មីដូច្នេះ
ពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមអ្នកផ្គត់ផ្គង់អ៊ីនធើណែតលើពិភពលោកកាន់តែប្រឈមនឹងគំនាបខ្ពស់ពីរដ្ឋាភិបាល ។ ដោយសារពួក
រដ្ឋាភិបាលនៃប្រទេសនានាបានសំណូមពរឲ្យពួកគេ ត្រូវគាំទ្រសកម្ម-ភាពបិទបាំង និងរារាំងប្រភពព័ត៌មាន រំលោភសិទ្ធិឯកជន សិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ ដែលជាមូលហេតុជំរុញឲ្យក្រុមហ៊ុនទាំងនេះត្រូវតែរកស្នៀតតបត ដើម្បីការពារអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែត ឬនិយាយដោយឡែកគឺការពារសិទ្ធិមនុស្ស ។ » អានបន្ថែម »

Next »