Archive for October, 2008

មន្ទីរវប្បធម៌ កីឡា និងទេសចរណ៏ខែត្រឃ្លាំងបើកបង្រៀនសីល្បៈរបាំខែ្មរ

បញ្ចូលដោយ៖ vokk; ថ្ងៃទី 24 Oct 2008; ក្រោមប្រធានបទ៖ ព័ត៌មាន

ដោយៈ ចៅ មុនីខេមរា
មានសេចក្តីរាយការណ៍ពីខេត្តឃ្លាំងថា កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០០៨ កន្លងមកនេះ មន្ទីរវប្បធមិកីឡា និងទេសចរណ៍ខេត្តឃ្លាំង អតីតដែនដីកម្ពុជាក្រោម បានបើកថ្នាក់បង្រៀនសិល្បៈរបាំខ្មែរ ជូនសិក្ខាកាមជនជាតិដើមខ្មែរក្រោមប្រមាណ ៣០ រូបនៅលើទឹកដីខេត្តឃ្លាំង ។
និស្សិតជនជាតិដើមខ្មែរក្រោម កំពុងសិក្សានៅខេត្តឃ្លាំង បានផ្ញើលិខិតមកកាន់ការិយាល័យវិទ្យុសំឡេងកម្ពុជាក្រោម ដោយសំដែងការភ្ញាក់ផ្អើរនឹងអំពើល្អរបស់រដ្ឋាភិបាលកុម្មុយនិស្តយួន ដែលធ្លាប់តែដាក់គំនាបលើសេរីភាពជំនឿសាសនា និងប្រពៃណីទំនៀមទម្លាប់ជនជាតិដើមខ្មែរក្រោមកាលពីកន្លងមក ។ ក្នុងលិខិតជនជាតិដើមខ្មែរក្រោម ដែលបានបញ្ជូនតាមរយៈអ៊ីមែលមកកាន់ការិយា-
ល័យវិទ្យុយើងខ្ញុំ សរសេរថាយើងខ្ញុំមានសេចក្តីសោមនស្សយ៉ាងខ្លាំង ដែលទទួលដំណឹងថា រដ្ឋាភិបាលយួនបានចាត់តាំងឲ្យមន្ទីរវប្បធមិកីឡា និងទេសចរណ៍ខេត្តឃ្លាំងបើកថ្នាក់បង្រៀនសិល្បៈរបាំខ្មែរដល់ជនជាតិដើមខ្មែរក្រោមនៅលើទឹកដីខេត្តឃ្លាំង ទោះបីរដ្ឋាភិបាលយួនមានកលល្បិច ឬចេតនាកែគន់ និងបំភ័ន្តមតិអន្តរជាតិដូចម្ត៉េចក្តី ។ ក្នុងលិខិតនោះនិស្សិតខ្មែរក្រោមខាងលើ ដែលសុំមិនបានបញ្ចេញឈ្មោះឲ្យដឹងថា ការបើកថ្នាក់បង្រៀនសិល្បៈរបាំខ្មែរនេះ សិក្ខាកាមនឹងស្ថិតក្រោមការដឹកនាំពីក្រុមសិល្បៈខេត្តឃ្លាំង ។ លិខិតបានបន្តទៀតថា ក្នុងរយៈពេលមួយខែ នៃការសិក្សាសិល្បៈរបាំខ្មែរក្រុមសិក្ខាកាមទាំងអស់ នឹងបានសិក្សារៀនសូត្រក្បាច់របាំជាក្បាច់មូលដ្ឋាន និងលក្ខណៈដោយឡែករបស់តួអង្គនីមួយ ៗ ដូចជា តួយក្ស ហនុមាន រាបុត្រា រាជបុត្រី ។ល។ ព្រមទាំងរៀនបទចំរៀង និងបទភ្លេងមួយចំនួនសម្រាប់ប្រើក្នុងឆាករបាំទៀតផង ។ » អានបន្ថែម »

ក្រុមយួនបើកថ្នាក់បង្រៀនវិជ្ជាជីវៈដល់ខែ្មរក្រោមនៅខែត្រឃ្លាំង

បញ្ចូលដោយ៖ vokk; ថ្ងៃទី 24 Oct 2008; ក្រោមប្រធានបទ៖ ព័ត៌មាន

ដោយៈ VOKK
ប្រភពព័ត៌មានពីខេត្តឃ្លាំង អតីតទឹកដីកម្ពុជាក្រោមបានបង្ហើបឲ្យដឹងថា យ៉ាងហោចណាស់មានបន្ទប់រៀនចំនួន ៣៧៧ បន្ទប់ ត្រូវបានក្រុមយួនក្នុងខេត្តនេះបើក ដើម្បីបង្រៀនវិជ្ជាជីវៈរយៈពេលខ្លីដល់ជនជាតិដើមខ្មែរក្រោម ដែលកំពុងរស់នៅក្រោមបន្ទាត់ក្រីក្រ ។
ពលរដ្ឋក្នុងខេត្តខាងលើបានឲ្យដឹងថា ការបើកថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលខ្លីនេះ គឺត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ២០ ខែតុលា ម្សិលមិញ ដែលក្នុងនោះមានប្រជាពលរដ្ឋខ្មែរក្រោមប្រមាណ ១៥ ពាន់នាក់ទៅពីតំបន់ជនបទនានាទូទាំងខេត្តឃ្លំាងចូលរួមសិក្សា ។ ប្រភពបានអះអាងទៀតថា ថ្នាក់បង្រៀនវិជ្ជាជីវៈរយៈពេលខ្លីដល់ជនជាតិដើមខ្មែរក្រោម គឺរួមមានបង្រៀនមុខរបរកែច្នៃ, ការថែរក្សាគ្រប់គ្រងជលផល, ពេទ្យសត្វ, បច្ចេកទេសជួសជុលរថយន្ត និងម៉ូតូ, និងការងារកសិ-ឧស្សាហកម្ម ។ ប្រភពបានបន្ថែមទៀតថា ក្រៅពីបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលខ្លីនេះ គិតមកដល់ដើមឆ្នាំនេះ មានប្រជាពលរដ្ឋខ្មែរក្រោមក្នុងខេត្តឃ្លាំងចំនួន ១៥០ នាក់ ត្រូវបានគេបញ្ជូនទៅធ្វើការនៅក្រៅប្រទេស ។ ប៉ុន្តែស្ថានភាពរស់ក្រៅប្រទេសស្រណុក ឬលំបាក់យ៉ាងណាគ្មាននរណាដឹងឡើយ ។ » អានបន្ថែម »

ខែ្មរក្រោមតវ៉ារឿងដីធ្លីនៅស្រុកស្វាយទងត្រូវតុលាការយួនកាត់ទោសឲ្យជាប់ពន្ធនាគារ

បញ្ចូលដោយ៖ vokk; ថ្ងៃទី 24 Oct 2008; ក្រោមប្រធានបទ៖ ព័ត៌មាន

ដោយៈ ចៅ មុនីខេមរា
យ៉ាងហោចណាស់ មានពលរដ្ឋជនជាតិដើមខ្មែរកម្ពុជាក្រោមចំនួន ៩ រូប ត្រូវបានតុលាការយួនខេត្តមាត់ជ្រូកកាត់ទោសឲ្យជាប់ពន្ធនាគារក្រោយពីឃុំខ្លួនអស់រយៈពេលជិត ៩ ខែ បន្ទាប់ពីពួកគាត់នាំគ្នាក្រោកឡើងធ្វើកូដកម្មតវ៉ាទាមទារ ឲ្យអាជ្ញាធរយួនស្រុកស្វាយទង និងក្របៅរកដំណោះស្រាយរឿងដីធ្លីជូនពួកគាត់ ។
តាមការអះអាងពីស្រ្តីខ្មែរក្រោម ដែលកំពុងស្ថិតក្នុងសភាពភ័យខ្លាច បន្ទាប់ពីតុលាការយួនខេត្តមាត់ជ្រូកកាត់ទោសកាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០០៨ ឲ្យជាប់ពន្ធនាគារបានឲ្យដឹងថា មានមនុស្សចំនួន ៩ នាក់ ត្រូវបានតុលាការយួនកាត់ទោសឲ្យជាប់ពន្ធ-នាគារពី ៦ ខែទៅ ២ ឆ្នាំ ។ ស្រ្តីខ្មែរក្រោមដែលសុំមិនបញ្ចេញឈ្មោះបានមានប្រសាសន៍ឲ្យដឹងថា មនុស្សក្នុងចំណោម ៩ នាក់ នោះរួមមានទី១-អ្នកស្រី នាង យ៉ន ត្រូវជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ដោយចោទប្រកាន់ពីបទបំផ្លាញទ្រព្យសម្បត្តិ, មានចេតនាធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ និងធ្វើឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ ។ ទី២- អ្នកស្រី នាង យ៉ូន ត្រូវបានតុលាការយួនខេត្តមាត់ជ្រូកកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ ៦ ខែ ។ ទី៣-អ្នកស្រី នាង ចន្ថា, ទី៤-អ្នកស្រី នាង ចន្តា, ទី៥-លោក ចៅ អេន ម្នាក់ ៗ ត្រូវជាប់ពន្ធនាគារ ១ ឆ្នាំ ក្រោមបទចោទប្រកាន់ថា មានចេតនាធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ ទី៦-អ្នកស្រី នាង ឃុំ, ទី៧-អ្នកស្រី នាង សុខផាត ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់ ៩ ខែ ពីបទធ្វើឲ្យខូចសណ្តាប់ធ្នាប់
សាធារណៈ, ទី៨-លោក ចៅ សុខភាព ត្រូវជាប់ពន្ធនាគាររយៈពេល ៦ ខែ ក្រោមការចោទប្រកាន់ពីបទបំផ្លាញទ្រព្យសម្បត្តិ និងជនរងគ្រោះខ្មែរក្រោមមួយរូបទៀតមិនទាន់ដឹងឈ្មោះ ។ » អានបន្ថែម »

សហព័ន្ធខែ្មរកម្ពុជាក្រោមធ្វើសេចក្តីអំពាវនាវអនុគណៈកម្មការសិទ្ធិមនុស្សសភាអឺរ៉ុប

បញ្ចូលដោយ៖ vokk; ថ្ងៃទី 24 Oct 2008; ក្រោមប្រធានបទ៖ ព័ត៌មាន

ដោយៈ VOKK
យោងតាមស្ថានភាពរំលោភសិទ្ធិមនុស្ស សិទ្ធិកាន់កាប់ដីធ្លី និងជំនឿសាសនា នៅក្នុងឆ្នាំ ២០០៧ ដោយរបបអាណានិគមថ្មីយួន សហព័ន្ធខ្មែរកម្ពុជាក្រោមមានសេចក្តីទោមនស្សយ៉ាងខ្លាំង ចំពោះសកម្មភាពបំពានទាំងងងើល កាលពីថ្មី ៗ នេះសហព័ន្ធខ្មែរកម្ពុជាក្រោមបានធ្វើរបាយការណ៍ និងដាក់ជូនទៅអនុគណៈកម្មការសិទ្ធិមនុស្សសភាអឺរ៉ុប ដូចដែលមានសេចក្តីខាងក្រោម ។
ស្តីពីសេរីភាពសាសនា៖ នៅថ្ងៃ ៣០ ខែមិថុនា ឆ្នាំ២០០៧ ព្រះតេជគុណ ទឹម សាខន ត្រូវបានអាជ្ញាធរនៃប្រទេសកម្ពុជាចាប់ផ្សឹក ហើយនិរទេសខ្លួនទៅកាន់ប្រទេសយួន ។ នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០០៧ តុលាការយួនខេត្តមាត់ជ្រូកកាត់ទោសព្រះអង្គឲ្យជាប់ពន្ធនាគារមួយឆ្នាំ ។ ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០០៨ ព្រះតេជគុណ ទឹម សាខន ត្រូវបានអាជ្ញាធរយួនដោះលែងពីពន្ធនាគារ ប៉ុន្តែត្រូវបានក្រុមគ្រួសារ និងអ្នកជិតខាងអះអាងថាព្រះអង្គត្រូវបានកម្លាំងប៉ូលិសយួន តាមយាមកាង ២៤/២៤ ម៉ោង ដោយពុំមានសេរីភាពបន្តិចសោះ ។ » អានបន្ថែម »

សហគមន៏អន្តរជាតិរិះគន់រដ្ឋាភិបាលយួនបន្ទាប់ពីការកាត់ទោសអ្នកកាសែតទាំងអយុត្តិធម៌

បញ្ចូលដោយ៖ vokk; ថ្ងៃទី 24 Oct 2008; ក្រោមប្រធានបទ៖ ព័ត៌មាន

ដោយៈ ចៅ មុនីខេមរា
បន្ទាប់ពីតុលាការរបស់រដ្ឋាភិបាលកុម្មុយនិស្តយួន កាត់ទោសអ្នកកាសែតឈ្មោះ ង្វៀង វៀតចៀង នៃក្លឹបអ្នកកាសែតយុវជន ឬហៅ Thanh Nien ឲ្យជាប់ពនព្ធនាគាររយៈពេលពីរឆ្នាំ ពីបទកេងចំណេញសិទ្ធិសេរីភាពលទ្ធិប្រជាធិបតេយ្យ ដោយមូលហេតុអ្នកកាសែតរូបនេះបានហែកកេរ៌្តករណីពុករលួយដ៏មហិមាមួយ ដែលកើតឡើងក្នុងស្ថាប័នក្រសួងគមនាគមន៍ និងដឹកជញ្ជូន ។ មជ្ឈដ្ឋានជាតិ និងអន្តរជាតិបានរិះគន់ជុះទិសចំពោះទង្វើផ្តាច់ការ ។
មន្រ្តីសហប្រតិបត្តិការសំរាប់កម្មវិធីប្រចាំតំបន់អាស៊ី របស់
គណៈកម្មការការពារអ្នកកាសែត ដែលមានទីស្នាក់កណ្តាលនៅសហរដ្ឋអាមេរិក លោក Bob Dietz បានចាត់ទុកថា សេចក្តីសំរេចទោសរបស់តុលាការយួនបែបនេះ គឺរឿងមួយគួរឲ្យខ្មាស់អៀនខ្លាំងណាស់ ។ លោក Bob Dietz បានបង្ហាញការយល់ឃើញថា ពេលអ្នកកាសែតសរសេរបើកកាយជុំវិញរឿងពុករលួយដ៏អាសោច របស់
រដ្ឋាភិបាល នេះជារឿងត្រឹមត្រូវ និងជាកាតព្វកិច្ចរបស់ពីគេចំពោះមហាជន។ លោក Bob Dietz បានហៅការកាត់ទោសរបស់តុលាការយួន ថាបង្កប់ពេញទៅដោយអយុត្តិធមិ និងនិន្នាការសងសឹក ។ » អានបន្ថែម »

តំណាងខែ្មរក្រោមជំនួបស្ថានទូតអាមេរិកនៅកម្ពុជា

បញ្ចូលដោយ៖ vokk; ថ្ងៃទី 15 Oct 2008; ក្រោមប្រធានបទ៖ ព័ត៌មាន

ដោយៈ VOKK
កាលពីថ្ងៃទី ២ តុលា មន្រ្តីសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំនៅកម្ពុជា បានប្រាប់ឲ្យដឹងថាតំណាងបងប្អូនខ្មែរក្រោមទៅពីសមាគម-អង្គការសិទ្ធិមនុស្សចំនួន ៦ ផ្សេង ៗ គ្នា បានទៅជួប និងដាក់សំណើរទៅអ្នកស្រីភារៈធារី ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅទីក្រុងភ្នំពេញ ដើម្បីធ្វើយ៉ាងណាស្នើឲ្យអាជ្ញាធរយួនផ្តល់សិទ្ធិសេរីភាព និងសេរីជំនឿសាសនាដល់ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅក្រោមការគ្រប់គ្រងរបស់រដ្ឋ-ការយួនកុម្មុយនិស្តក្រុងហាណូយសព្វថ្ងៃ ។
តាមការអះអាងពីមន្រ្តីសហព័ន្ធបានឲ្យដឹងថា សមាគម-អង្គការសិទ្ធិមនុស្សខ្មែរក្រោមចំនួន ៦ ក្នុងនោះរួមមានព្រះតេជ-គុណ យឿង សិន ព្រះប្រធានសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម, ព្រះតេជគុណ ថាច់ ប៊ិញ តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំនៅកម្ពុជា, លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម, លោក យន្ត ថារូ ប្រធានក្រុមប្រឹក្សាភិបាលអង្គការស្ត្រីខ្មែរកម្ពុជាក្រោម, លោក អាង ច័ន្ទ រិទ្ធិ ប្រធានអង្គការការពារសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោម និងអ្នកស្រី ព្រំ យ៉ាង ប្រធានអង្គការស្រ្តីខ្មែរកម្ពុជាក្រោម ព្រមទាំងសហការីមួយចំនួនទៀត ។ » អានបន្ថែម »

រដ្ឋាភិបាលយួនរៀបចំមហាសន្និបាតព្រះពុទ្ធសាសនាគណៈថេរវាទខែ្មរនៅកម្ពុជាក្រោម

បញ្ចូលដោយ៖ vokk; ថ្ងៃទី 15 Oct 2008; ក្រោមប្រធានបទ៖ ព័ត៌មាន

ដោយៈ ចៅ មុនីខេមរា
ប្រភពព័ត៌មានពីគេហទំព័រយួន មួយបានឲ្យដឹងថា កាលពីថ្ងៃទី ០៦ ខែតុលា កន្លងទៅថ្មី ៗ នេះ នៅមជ្ឍមណ្ឌលសន្និបាតខេត្តពលលាវ ត្រូវបានរដ្ឋាភិបាលយួនរៀបចំអង្គសន្និបាតលើកទី ៣ ស្តីពីពុទ្ធសាសនាថេរវាទខ្មែរ អស់រយៈពេលមួយថ្ងៃក្រោមប្រធានបទពិភាក្សាទៅលើផ្នែនជាច្រើនចំណុច ដើម្បីរីកចំរើនក្នុងព្រះពុទ្ធសាសនាថេរវាទខ្មែរ នៅកម្ពុជាក្រោម ។
តាមការអះអាងរបស់គេហទំព័រនេះបានឲ្យដឹងថា អង្គ
សន្និ បាតខាងលើបានប្រារព្ធពេញមួយថ្ងៃ ដោយមានការចូលរួមពីព្រះសង្ឃថ្នាក់ដឹកនាំព្រះពុទ្ធសាសនាថេរវាទខ្មែរ និងព្រះពុទ្ធសាសនាមហាយានយួន ក្នុងនោះមានព្រះតេជ ព្រះតេជគុណ យ័ញ ញឿង ព្រះតេជព្រះគុណ យឿង ញើង ជាប្រធានកិត្តិយស និងព្រះតេជព្រះគុណ ថិត ទៀង ញើង ប្រធានចាត់តាំងកម្មវិធីនៃអង្គសន្និបាត ។ ក្រៅពីនោះ នៅមានការចូលរួមពីព្រះសង្ឃ និងគ្រហស្ថប្រមាណ ២៤៣ អង្គ និង រូប មកពីគណៈកម្មាធិការប្រតិបត្តិមជ្ឈិមនៃសមាគមព្រះពុទ្ធសាសនាយួន មួយអន្លើដោយមានការចូលរួមពីព្រះសង្ឃ តំណាងឲ្យព្រះពុទ្ធសាសនាថេរវាទខ្មែរចំនួន ១៣ ខេត្ត-ក្រុងនៅយៀកណាខាងត្បូង អតីតដែនដីកម្ពុជាក្រោម ដែលក្នុងនោះគេសង្កេតឃើញមានការចូលរួមពីក្រសួងសាសនានៃរដ្ឋាភិបាលបក្សកុម្មុយនិស្តយួន, មន្ទីរមហាផ្ទៃខេត្ត និង
គណៈជនជាតិគ្រប់ខេត្ត-ក្រុង ផងដែរ ។ » អានបន្ថែម »

ប្រជាពលរដ្ឋខែ្មរក្រោមនៅខែត្រក្រមួន ស រាប់ពាន់គ្រួសារកំពុងជួបជីវភាពក្រីក្រ

បញ្ចូលដោយ៖ vokk; ថ្ងៃទី 15 Oct 2008; ក្រោមប្រធានបទ៖ ព័ត៌មាន

ដោយៈ ចៅ មុនីខេមរា
កាលពីថ្ងៃទី ០៣ ខែតុលា គណៈកម្មាធិការខេត្តក្រមួនស ឬហៅគៀងយ៉ាង បានចុះផ្សាយរបាយការណ៍របស់ខ្លួនលើគេហ-ទំព័រមួយ ស្តីពីជីវភាពជនជាតិដើមខ្មែរក្រោមក្នុងខេត្តនេះ មានការរីកចម្រើនយឺតយ៉ាវ, ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមកិច្ចនៅមានកម្រិតទាបបើប្រៀបធៀបនឹងតុល្យភាព នៃការរីកចម្រើនរួមនៅក្នុងខេត្ត (ក្រមួនស) ។
ការចុះផ្សាយបែបនេះ គឺបន្ទាប់ពីគេមើលឃើញថា ប្រជាពលរដ្ឋខ្មែរក្រោមនៅក្នុងខេត្តមួយនេះ ប្រមាណជិត ១៤ ០០០ គ្រួសារកំពុងតែប្រឈមមុខនឹងការគម្រាមកំហែង ក្លាយជាជនគ្មានទីពឹងពាក់ ចំណាកគ្រួសារទៅស៊ីឈ្នួលនិគមជនយួន និងរស់នៅក្នុងជីវភាពខ្វះខាតយ៉ាងយ៉ាប់យ៉ឺនបំផុត ដែលមតិភាគច្រើនយល់ថា ដោយសារតែរដ្ឋាភិបាលកុម្មុយនិស្តយួន មិនបានយកចិត្តទុកដាក់ ឆ្លៀតឱកាសកេងប្រវ័ញ្ច និងយកពន្ធដាខ្ពស់លើកសិផលរបស់ពួកគាត់ ។ » អានបន្ថែម »

Next »