ដោយៈ ចៅ មុនីខេមរា
ប្រភពព័ត៌មានច្បាស់ការណ៍ពីខេត្តឡង់ហោរ ឬយួនហៅ Vinh Long បានឲ្យដឹងថា កាលពីថ្មី ៗ នេះរដ្ឋាភិបាលកុម្មុយនិស្តយួនបានបញ្ជាឲ្យក្រុមយួនមួយក្រុម ក្រោមការដឹកនាំរបស់បុគ្គលឈ្មោះ សើន សុងសើន ឲ្យកោះហៅប្រជាពលរដ្ឋខ្មែរក្រោមក្នុងខេត្តខាងលើចូលរួមកិច្ចប្រជុំវិសាមញ្ញមួយ ក្រោមប្រធានបទខ្មែរ-យួនរួបរួមសាមគ្គី និងរួមដៃកសាងប្រទេសជាតិស្អីគេនោះ ។
ប្រភពពីបងប្អូនចូលរួមកិច្ចប្រជុំបានឲ្យដឹងថា ការកោះហៅឲ្យបងប្អូនខ្មែរក្រោមទៅចូលរួមបែបនេះ គឺបន្ទាប់ពីមានសេចក្តីណែនាំ និងបើកសិទ្ធិបន្តិចបន្តួចដល់ជនជាតិដើមខ្មែរកម្ពុជាក្រោមអាចប្រា
រព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌតាមពុទ្ធឱវាតព្រះពុទ្ធសាសនា ។ កិច្ចប្រជុំនេះ ត្រូវបានគេរៀបចំឡើងអស់រយៈពេលបីថ្ងៃ ក្នុងគោលបំណងឃោសនាស្រែកហៅឲ្យបងប្អូនខ្មែរក្រោម ចាត់ទុកខ្លួនដូចជាជនជាតិយួន និងធ្វើពាណិជ្ជកម្មអំពីស្នាដៃរបស់ថ្នាក់ដឹកនាំក្រុងហាណូយដែលបានកសាង និងដឹកនាំប្រទេសជាតិកាលពីកន្លងមក ។ តែគេមិនបាននិយាយអំពីរឿងដែលរដ្ឋាភិបាល
ក្រុងហាណូយបានរំលោភសិទ្ធិខ្មែរក្រោម បំពានលើសេរីជំនឿសាសនា និងការរឹបអូសយកដីធ្លី របស់បងប្អូនក្រោមនៅខេត្តឃ្លាំង និងខេត្តមាត់ជ្រូកនោះទេ ។ » អានបន្ថែម »
ដោយៈ សឺង សុជាតិ
សហព័ន្ធខែ្មរកម្ពុជាក្រោម បានរៀបចំកិច្ចប្រជុំវិសាមញ្ញមួយ កាលពីថ្ងៃសៅរ៏និងអាទិត្យ ចុងសប្តាហ៏ កន្លងទៅនេះ ស្តីពីគោលនយោបាយអហឹង្សា ឆ្ពោះទៅកាន់មាតុភូមិកម្ពុជាក្រោម ជាពិសេសដើម្បីពង្រឹងកិច្ច ការផ្ទៃក្នុងរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដោយយោងទៅលើការប្រែប្រួលចរន្តនយោបាយអន្តរជាតិ។
កិច្ចប្រជុំបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ក្រោមការដឹកនាំ លោក តោ គឹម ថុង អធិបតីសហព័ន្ធខែ្មរកម្ពុ ជាក្រោម ដែលមានគណៈកម្មការនាយក និមន្តនិងអញ្ជើញទៅពីបណ្តារដ្ឋនានាជុំវិញសហរដ្ឋអាមេរិក និង ប្រទេសកាណាដា ចូលរួមកិច្ចពិភាក្សាគ្នា ប្រកបដោយគតិបណ្ឌិតខ្ពស់ ចំពោះទិសដៅសិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯង។ ដោយគោលនយោបាយពិភពលោក មានការប្រែប្រួលជាបន្តបន្ទាប់ ហើយសហព័ន្ធខែ្មរកម្ពុជា ក្រោម កំពុងតែស្វែងរកការគាំទ្រពីសំណាក់សហគមន៏អន្តរជាតិ ក្នុងទិសដៅទាមទារសិទ្ធិសេរីភាពនៅកម្ពុជា ក្រោមនោះ គណៈកម្មការនាយក នៃសហព័ន្ធខែ្មរកម្ពុជាក្រោម នៅក្នុងកិច្ចប្រជុំវិសាមញ្ញ បានជ្រើសរើសតែង តាំង អ្នកស្រី សឺង ធីណិត ប្រធានស្រ្តីខែ្មរក្រោម ឡើងធ្វើជាអគ្គហេរញ្ញឹក របស់សហព័ន្ធ ជំនួសលោក ត្រឹង យ៉ាប់។ ចំណែកលោក អតីតអគ្គហេរញ្ញឹក ត្រូវបានគណៈកម្មការនាយក តែងតាំងជានាយកការិយាល័យ ប្រធានប្រតិបត្តិ ដើម្បីរៀបចំទិសដៅចលនា តស៊ូ ដោយអហឹង្សា របស់សហព័ន្ធខែ្មរកម្ពុជាក្រោម ឲ្យទាន់ សភាពការណ៏នយោបាយលើឆាកអន្តរជាតិ ជាពិសេសជំរុញឲ្យអង្គការសិទ្ធិមនុស្សអន្តរជាតិ ជួយធ្វើអន្តរា គមន៏ចំពោះបញ្ហាសិទ្ធិមនុស្សខែ្មរក្រោម ដែលរដ្ឋាភិបាលយួនកុម្មុយនីស្តផ្តាច់ការ រំលោភសិទ្ធិបច្ចុប្បន្ន។ » អានបន្ថែម »
ដោយៈ ចៅ មុនីខេមរា
សកម្មភាពប្រើអំពើហិង្សាដ៏អមនុស្សធមិរបស់អាជ្ញធរ មានសមត្ថកិច្ចយួនដោយបោកម៉ាស៊ីនថតរូបទៅលើផ្ទៃមុខ និងទះកំភ្លាំងប្រធានការិយាល័យសារព័ត៌មាន Associated Press ប្រចាំនៅទីក្រុងហាណូយ កាលពីថ្ងៃទី ១៩ ខែកញ្ញាកន្លងមកនេះ បានធ្វើឲ្យក្រុមអង្គការសារព័ត៌មានអន្តរជាតិ និងអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកថ្កោលទោសរដ្ឋាភិបាលកុម្មុយនិស្តយួនជុំទិស ។
ប្រភពព័ត៌មានច្បាស់ការពីក្រុងហាណូយ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី ១៩ កញ្ញា រដ្ឋាភិបាលកុម្មុយនិស្តយួនបានបញ្ជូនកម្លាំងប៉ូលិសបង្រ្កាបបាតុកម្មប្រមាណជាង ២០០ នាក់ និងគ្រឿងចក្រជាច្រើន ទៅឈូសឆាយបំផ្លាញសួនច្បារតំណាងជាន់ខ្ពស់របស់សាសនាកាតុលិកមួយនៅឯទីក្រុងហាណូយ ។ ប្រភពបានបញ្ជាក់ទៀតថា ទោះបីមានកម្លាំងប្រដាប់អាវុធប៉ូលិសច្រើនបែបនេះក្តី តែក្រុមសាសនាកាតុលិកនៅតែជួបជុំគ្នា ដើម្បីធ្វើការបន់ស្រន់ទៅតាមជំនឿរបស់ខ្លួននៅទីនោះ ។
អ្នកនាំពាក្យសាសនាកាតុលិកមួយរូបឈ្មោះ Nguyen Van Khai បានរៀបរាប់ហេតុការណ៍ឲ្យក្រុមអ្នកសារព័ត៌មានដឹងថា នៅវេលាប្រហែលម៉ោង ៤ ព្រឹក រដ្ឋាភិបាលយួនបានបញ្ជូនក្រុមប៉ូលិសប្រដាប់ដោយអាវុធ និងឡានជាច្រើនគ្រឿងទៅកំទេច និងរឹបអូសយកវត្ថុផ្សេង ៗ ក្នុងទីស្នាក់ការតំណាងជាន់ខ្ពស់របស់សាសនាកាតុលិក ហើយថែមទាំងយកបន្លាលួសហ៊ុំព័ទ្ធដើម្បីឈូសកំទេចទីស្នាក់ការនោះទៀតផង ។ លោក Khai បានមានប្រសាសន៍ឲ្យដឹងថាសកម្មភាពឈូសកំទេចទីស្នាក់ការ និងរំលោភសេរីជំនឿសាសនាបែបនេះ មិនត្រូវបានរដ្ឋាភិបាលផ្តល់ដំណឹងឲ្យសាសនិកដឹងមុនឡើយ ។ » អានបន្ថែម »
ដោយៈVOKK
ប្រភព័ត៌មានពីគេហទំព័របរទេសមួយបានឲ្យដឹងថា យោងតាមកិច្ចព្រមព្រៀងរបស់លោក Jack Straw រដ្ឋមន្រ្តីក្រសួងយុត្តិធមិចក្រភពអង់គ្លេស ថាចក្រភពអង់គ្លេស និងប្រទេសយួនបានចុះហត្ថលេខាលើអនុសញ្ញារួមមួយ ហើយចក្រភពអង់គ្លេសនឹងបញ្ជូនអ្នកទោសជនជាតិយួន ដែលត្រូវជាប់ចោទពីបទឧក្រិដ្ឋក្នុងប្រទេសមួយនេះ ទៅដាក់ពន្ធនាគារក្នុងប្រទេសយួនវិញ ដើម្បីផ្តល់ឱកាសឲ្យពួកគេអាចទទួលបានការចូលសួរសុខទុក្ខ និងថែទាំងពីក្រុមគ្រួសារ សាច់ញាតិ ។
សេចក្តីថ្លែងការណ៍ជាសាធារណៈ របស់រដ្ឋមន្រ្តីក្រសួងយុត្តិធមិចក្រភពអង់គ្លេសឲ្យដឹងថា មានអ្នកទោសជនជាតិយួនប្រមាណ ៤៦០ នាក់កំពុងត្រូវបានឃុំខ្លួន ។ » អានបន្ថែម »
ដោយៈ VOKK
នៅថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងហើយ សហព័ន្ធខែ្មរកម្ពុជាក្រោម បានរៀបចំកិច្ចប្រជុំវិសាមញ្ញមួយ នៅរដ្ឋញូចើស៊ីសហរដ្ឋ
អាមេរិក ស្តីពីផែនការឆ្ពោះទៅកាន់មាតុភូមិកម្ពុជាក្រោម និងយុទ្ធសាស្រ្តនយោបាយអហិង្សាលើឆាកអន្តរជាតិ ដើម្បីស្វែងរកការគាំទ្រពីសំណាក់សហគមន៍អន្តរជាតិ ក្នុងទិសដៅជំរុញឲ្យរដ្ឋាភិបាលយួនកុម្មុយនីស្តគោរពសិទ្ធិមនុស្ស សេរីជំនឿសាសនា និងពិសេសជំរុញឲ្យព្រឹទ្ធសភាអាមេរិកអនុម័តច្បាប់ HR3096 ។
លោកប្រាក់ សេរីវុឌ្ឍ អនុប្រធានប្រតិបត្តិសហព័ន្ធខែ្មរ
កម្ពុជាក្រោម ទទួលបន្ទុកកិច្ចការបរទេសបានឲ្យដឹងថា សហព័ន្ធខែ្មរកម្ពុជាក្រោម បានទាមទារសុំឲ្យសមាជិករដ្ឋសភា និងព្រឹទ្ធសភាសហរដ្ឋអាមេរិក បន្តពិនិត្យនូវការរំលោភសិទ្ធិមនុស្សនៃអាជ្ញាធរក្រុងហាណូយ ដោយមានវិធានការច្បាស់លាស់ សម្រាប់ប្រទេសប្រកាន់របបកុម្មុយនីស្តយួនផ្តាច់ការមួយនេះ ។
លោកអនុប្រធានប្រតិបត្តិ បានបញ្ជាក់ទៀតថា សហព័ន្ធខែ្មរកម្ពុជាក្រោម បានជូននូវភស្តុតាងនៃការបង្ខាំង អតីតព្រះគ្រូចៅអធិការវត្តភ្នំឌិនខាងជើង ស្រុកគិរីវង្ស ខេត្តតាកែវ និងការចាប់ដាក់គុកព្រះសង្ឃខែ្មរក្រោម ៥ អង្គផ្សេងទៀតនៅខេត្តឃ្លាំង ដោយរួមទាំងស្រ្តីខែ្មរក្រោមពីរនាក់ទៀតនៅស្រុកស្វាយទង ខេត្តមាត់ជ្រូក ដែលត្រូវអាជ្ញាធរយួនប្រើអំពើហិង្សា រួចចាប់ដាក់គុកយ៉ាងអយុត្តិធម៌បំផុតនោះ ។
លោក បា្រក់ សេរីវុឌ្ឍ បានអំពាវនាវសុំឲ្យពលរដ្ឋខែ្មរទាំងអស់ក្នុងសហរដ្ឋអាមេរិក ជួយផ្តល់ការគាំទ្រដោយសុំឲ្យមានការគាំទ្រពីសមាជិកព្រឹទ្ធសភាពីគ្រប់រដ្ឋអនុម័តលើគម្រោងច្បាប់លេខ ៣០៩៦ ដែលគម្រោងច្បាប់មួយនេះ តម្រូវឲ្យរដ្ឋាភិបាលកុម្មុយនីស្តយួន
អនុវត្តតាមគោលការណ៍ច្បាប់អន្តរជាតិ ដែលជាផលប្រយោជន៍ដ៏សំខាន់ដល់ពលរដ្ឋខែ្មរ កំពុងរស់នៅលើទឹកដីកម្ពុជាក្រោមបច្ចុប្បន្ន។ » អានបន្ថែម »
ដោយៈ VOKK
យោងតាមអត្ថបទមួយចុះផ្សាយលើគេហទំព័រ របស់សហ-ព័ន្ធខ្មែរកម្ពុជាក្រោម កាលពីថ្មី ៗ នេះ បានសរសេរយ៉ាងច្បាស់ថា
គណៈប្រតិភូយួន ដែលក្នុងនោះរួមទាំងនាយករដ្ឋមន្ត្រី និងមេដឹកនាំយួនផ្សេង ៗ ទៀត បានមកសួរសុខទុក្ខនិគមជនយួន ដែលកំពុងរស់នៅក្នុងប្រទេសកកម្ពុជា ជាញឹកញាប់ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ហើយមេដឹកនាំយួនទាំងនេះ បានទាំងនាំយកអំណោយទៅចែកចាយ និងជំនួយទៅជួយសង្គ្រោះ និងមូលនិធិទៅសាងសង់សាលា ព្រមទាំងចេញមុខគាំទ្រសមាគមយួននានានៅកម្ពុជា យ៉ាងឥតលាក់លៀម ខណៈពេលពលរដ្ឋខ្មែរកម្ពុជាក្រោមរស់នៅទីនោះ ទទួលរងការបំភិតបំភ័យស្ទើរៀងរាល់ថ្ងៃ ។
គេហទំព័រ www.khmerkrom.net បានកត់សម្គាល់ថាស្ថានភាពរស់នៅរបស់ជនជាតិយួននៅប្រទេសកម្ពុជា គឺផ្ទុយស្រឡះពីបងប្អូនខ្មែរក្រោម ដែលរត់គេចពីអំពើជិះជាន់គាបសង្កត់របស់រដ្ឋា
ភិបាលកុម្មុយនិស្តយួន ត្រូវបង្ខំចិត្តផ្លាស់ឈ្មោះ និងទីកន្លែងកំណើត បើសិនជាប្រាថ្នាចង់ធ្វើការ និងរស់នៅក្នុងប្រទេសកម្ពុជា ។
គេហទំព័រនេះបានឲ្យដឹងទៀតថា យោងតាមទីភ្នាក់ងារព័ត៌មានយួន (VNA) រៀងរាល់ថ្ងៃមានកូនសិស្សយួនដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជារាប់រយនាក់ តែងតែឆ្លងព្រំដែនពីខេត្តកណ្តាល នៃប្រទេសកម្ពុជា ទៅរៀនអក្សរយួននៅតាមសាលារៀនក្នុងខេត្តមាត់ជ្រូក យួនហៅអាងយ៉ាង អតីតទឹកដីកម្ពុជា ។
ទីភ្នាក់ងារព័ត៌មាន VNA អះអាងទៀតថា កូនសិស្សទាំងអស់នោះ ភាគច្រើនទៅពីឃុំព្រែកជ្រៃ ស្រុកកោះធំ ទីដែលមាននិគមជនយួនរស់នៅយ៉ាងកុះករ ។ ក្នុងនោះសាលាបឋមសិក្សា «បេ» នៃឃុំខាញ់អាន ទទួលបង្រៀនសិស្សជនជាតិយួនជាង ៦០០ នាក់ ហើយសិស្សថ្នាក់ទី ១ សុទ្ធតែជាសិស្សយួនឆ្លងទៅពីកម្ពុជា ។ » អានបន្ថែម »
ដោយៈ ចៅ មុនីខេមរា
ប្រជាពលរដ្ឋខ្មែរក្រោមជាច្រើនលាននាក់ កំពុងរស់នៅលើទឹកដីកំណើតរបស់ខ្លួន ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលក្រុងហាណូយ ហាក់បីដូចជាកំពុងជាប់ក្នុងគុកឥតជញ្ជាំង ដោយសារតែអាជ្ញាធរ នៃរដ្ឋាភិបាលក្រុងហាណូយបានធ្វើទុក្ខបុកម្នេញទៅលើពួកគាត់គ្រប់បែបយ៉ាង ។ ទោះបីថ្មី ៗ នេះ រដ្ឋាភិបាលក្រុងហាណូយ បានបើកសិទ្ធិឲ្យខ្មែរក្រោមអាចប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ តាមពុទ្ធឱវាទ តែក្រុងហាណូយនៅតែបន្តវប្បធមិគំរាមកំហែង បំភិតបំភ័យ រឹបអូសយកដីធ្លីរបស់ប្រជាពលរដ្ឋ ដែលជាមូលហេតុបណ្តាលឲ្យខ្មែរក្រោមឋិតក្នុងជីវភាពក្រីក្រ តោកយ៉ាង ហើយក្លាយខ្លួនជាអ្នកដើរស៊ីឈ្នូលបំរើយួនដើម្បីចិញ្ចឹមជីវិត ។ លើសពីនោះ យួននៅតែរក្សាវប្ប-ធមិផ្តាច់ផ្តិលជនជាតិដើមខ្មែរក្រោម តាមរយៈបំផ្លិចបំផ្លាញខឿងវប្ប-ធមិ និងសាសនា ដោយពួកគេបានចាប់ផ្សឹកព្រះសង្ឃខ្មែរក្រោមក្នុងខេត្តព្រះត្រពាំង បន្ថែមចំនួនពីរអង្គផ្សេងទៀតទៅធ្វើទាហាន ហេតុការណ៍នេះទើបនឹងកើតឡើងកាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០០៨ កន្លងទៅនេះ ។ » អានបន្ថែម »
ដោយៈ ចៅ មុនីខេមរា
ការចុះផ្សាយរបស់កាសែតក្នុងស្រុកយួនមួយ ឈ្មោះកឹង ថើ កាលពីដើមខែកញ្ញា និយាយអំពីចំនួនប្រពលរដ្ឋខ្មែរក្រោមក្នុងខេត្តព្រះត្រពាំង ឬយួនហៅថា ត្រាវិញ ថាមានប្រជាពលរដ្ឋខ្មែរចំនួនប្រមាណតែ ៣ សែននាក់ប៉ុណ្ណោះ ដែលកំពុងតែរស់នៅក្នុងខេត្តនេះ បានធ្វើឲ្យព្រះសង្ឃ និងប្រជាពលរដ្ឋទាំងក្នុង និងក្រៅស្រុកប្រតិកម្មជុំទិស ជុំវិញការចុះផ្សាយខ្វះមូលដ្ឋានបែបនេះ ។
ការប្រតិកម្មពីខ្មែរម្ចាស់ស្រុក គឺបន្ទាប់ពីការចុះផ្សាយរបស់កាសែតឈ្មោះ កឹង ថើ នេះតែមួយថ្ងៃប៉ុណ្ណោះ ដែលមនុស្សជាច្រើនស្តែងការឆ្ងល់ថា គេមិនដឹងជាមូលហេតុអ្វី បានជាស្ថិតិពលរដ្ឋខ្មែរនៅខេត្តព្រះត្រពាំងថយចុះទៅវិញ ។
ទាក់ទិននឹងហេតុការណ៍នេះ ប្រជាពលរដ្ឋម្នាក់នៅស្រុកថ្កូវ ខេត្តព្រះត្រពាំង សូមមិនបញ្ចេញអត្តសញ្ញាណឲ្យដឹងថា ការដែលកាសែត កឹង ថើ ចុះផ្សាយអំពីចំនួនប្រជាពលរដ្ឋខ្មែរក្រោមដូច្នេះ ពួកគាត់មិនដឹងថា ថ្នាក់ដឹកនាំរដ្ឋាភិបាលកុម្មុយនិស្តយួនមានបំណងយ៉ាងណានោះទេ ។ ប៉ុន្តែបើតាមការអះអាងរបស់ពួកគាត់បានឲ្យដឹងថា ការចុះផ្សាយរបស់កាសែត កឹង ថើ មួយនេះ គឺពុំមានការពិតដូចអ្វីដែលមានឡើយ ព្រោះថាចំនួនប្រជាពលរដ្ឋខ្មែរក្រោម ៣ សែននាក់នេះ គឺស្មើទៅនឹងចំនួនពលរដ្ឋខ្មែរក្រោមរស់នៅក្នុងស្រុកមួយតែប៉ុណ្ណោះ ។ » អានបន្ថែម »