Archive for August, 2008

ទូក ង ខែ្មរក្រោម ទទួលពានរង្វាន់ជ័យលាភីលេខ ០១

បញ្ចូលដោយ៖ vokk; ថ្ងៃទី 26 Aug 2008; ក្រោមប្រធានបទ៖ ព័ត៌មាន

ដោយៈ សឺង សុជាតិ
ជារៀងរាល់ឆ្នាំ សមាគមទូក ង អាស៊ី អាមេរិកាំង (Asian American Dragon Boat Association)
នៅទីក្រុងតាខូម៉ា រដ្ឋវ៉ាស៊ីនតុន សហរដ្ឋអាមេរិក បានរៀបចំពីធីប្រណាំងទូក ង ជាលក្ខណៈខ្នាត អន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៏ ទី១៦ ខែសីហា ឆ្នាំ២០០៨ កន្លងទៅថ្មីៗនេះ។
ក្រុមកីឡាករ កីឡាការិនី ទាំងអស់មានចំនួន១១ក្រុម តំណាងឲ្យជាតិសាសន៏មកពីតំបន់អាស៊ី អាគ្នេយ៏ មានប្រទេស ឡាវ,ខែ្មរ សៀម, ខែ្មរក្រោម និងជនជាតិអាមេរិកាំង ព្រមទាំងជនជាតិដទៃមួយចំ នួនទៀត បានចូលរួមប្រកួតប្រណាំង ដណ្តើម ពានរង្វាន់ជ័យលាភីប្រចាំឆ្នាំ ក្នុងឧកាសខួបលើកទី០៥ នៃទិវាបុណ្យអ៊ុំទូកឆ្នាំ២០០៨ (2008 Bon Om Tuk Dragon Boat Festival) នៅដងទន្លេមួយ ជាប់ នឹងវិថី Dock ST នៃទីក្រុងតាខូម៉ា។ ខណៈប្រកួតនោះ ត្រូវបានគណៈកម្មការរៀបចំបុណ្យ បែងចែកជា បីក្រុម គឺក្រុមទី០១ ក្រុមស្តី្រ, ក្រុមទី០២ ក្រុមអ្នកទើបតែចាប់ផ្តើបដំបូង និងក្រុមទី០៣ គឺជាក្រុមអ្នក ស្ទាត់ជំនាញ (ក្រុមជើងចាស់)។ » អានបន្ថែម »

សេរីជំនឿសាសនាបានបាត់បង់ក្នុងប្រទេសយួន

បញ្ចូលដោយ៖ vokk; ថ្ងៃទី 20 Aug 2008; ក្រោមប្រធានបទ៖ ព័ត៌មាន

ដោយៈ ចៅ មុនីខេមរា
លោក Michael Benge មន្រ្តីការបរទេសចូលនិវត្តន៍ ដែលបានសំចតនៅប្រទេសយួនអស់រយៈពេល ១១ ឆ្នាំ រួមទាំងបានជាប់ពន្ធនាគារ ៥ ឆ្នាំក្នុងប្រទេសកុម្មុយនិស្តយួនក្នុងឋានៈ
អ្នកទោសសង្គ្រាម ១៩៦៨-១៩៧៣ ហើយលោកក៏ជានិស្សិតផ្នែកនយោបាយប្រចាំនៅអាស៊ីអាគ្នេយ៍ទៀតផង ។ ក្រៅពីនោះលោក Michael Benge គាំទ្រយ៉ាងពេញទំហឹងផ្នែកសេរីភាពសាសនា និងសិទ្ធិមនុស្ស ។ ក្រោយមកនេះ លោកបានសរសេរអត្ថបទជាច្រើន ទាក់ទឹននឹងការរំលោភឈ្លានពានរបស់យួនចូលកម្ពុជា និងការគាបសង្កត់សេរីភាពជំនឿសាសនា និងសិទ្ធិមនុស្សក្នុងប្រទេសយួន ។ ខាងក្រោមនេះ គឺជាអត្ថបទថ្មីស្រឡាងមួយ មានចំណងជើងថា “សេរីភាពសាសនាបានបាត់បង់ក្នុងប្រទេសយួន” ត្រូវបានលោក ចៅ មុនីខេមរា បកប្រែក្រៅផ្លូវការមានខ្លឹមសារជាអាទ៌៖
ជាការប្រឆាំងយ៉ាងកម្លៅនឹងការប្រកាស នៃគោលនយោ-បាយពង្រឹងសេរីភាពជំនឿសាសនា របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក, ក្រសួងការបរទេសអាមេរិកបានបង្កើតគោលនយោបាយបរទេសមួយ ដើម្បីពង្រឹងការគ្រប់គ្រង់របស់រដ្ឋាភិបាលកុម្មុយនិស្តយួនទៅលើសេរីភាពសាសនា ។ រឿងនេះ ដូចគ្នាបេះបិទនឹងរដ្ឋាភិបាលយួន ដែលបានសម្លាប់ប្រជាពលរដ្ឋរបស់ខ្លួនរាប់លាននាក់ ក្រោយរបបកុម្មុយនិស្តយួនដណ្តើមកាន់កាប់យួនខាងត្បូងនៅឆ្នាំ១៩៧៥ ។ » អានបន្ថែម »

អង្គការសមាគមខែ្មរក្រោមអំពាវនាវអន្តរជាតិធ្វើអន្តរាគមន៏ដោះលែង ព្រះតេជគុណ ទឹម សាខន

បញ្ចូលដោយ៖ vokk; ថ្ងៃទី 20 Aug 2008; ក្រោមប្រធានបទ៖ ព័ត៌មាន

ដោយៈ ចៅ មុនីខេមរា
បន្ទាប់ពីមានដំណឹងថា ព្រះតេជគុណ ទឹម សាខន ពិតជាបាននៅក្រៅពន្ធនាគារមែន តែគ្មានសេរីភាពដដែល ដោយសារអាជ្ញាធរយួនដាក់កម្លាំងតាមដាន និងឃ្លាំមើលគ្រប់សកម្មភាពរបស់ព្រះអង្គ និងមានដំណឹងបន្ថែមថា សុខភាពព្រះតេជគុណ ទឹម សាខន ទ្រុឌទ្រោមកាន់តែខ្លាំងឡើង ៗ ដោយសារការធ្វើទារុណកម្មក្នុងពន្ធនាគារ ។ កាលពីថ្ងៃទី ១៤ ខែសីហា អង្គការ-សមាគមខ្មែរកម្ពុជាក្រោម បានចេញសេចក្តីថ្លែងការណ៍រួមមួយ អំពាវនាវយ៉ាងទទូចសុំឲ្យដោះលែងព្រះតេជគុណ ទឹម សាខន ឲ្យមានសិទ្ធិសេរីភាពពិតប្រាកដ និងវិលត្រឡប់ទៅជួបជុំគ្រួសារនៅឯប្រទេសកម្ពុជាវិញ ។ សេចក្តីថ្លែងការណ៍រួមរបស់អង្គការ-សមាគមខ្មែរកម្ពុជាក្រោម មានខ្លឹមសារជាអាទ៌៖
អង្គការ-សមាគមខ្មែរកម្ពុជាក្រោម ក្នុងព្រះរាជាណាចក្រកម្ពុជា មានសេចក្តីក្រៀមក្រំ និងព្រួយបារម្ភចំពោះសុខភាព និងសុវត្ថិភាពរបស់ព្រះតេជគុណ ទឹម សាខន ក្រោយពីការប្រើប្រាស់រូបភាពដោះលែងព្រះអង្គពីពន្ធនាគារ នៃក្រសួងមានសមត្ថកិច្ចប្រទេសយៀកណាម ។ » អានបន្ថែម »

ទឹម សាខន បន្តជាប់ឃុំឃាំងដដែល

បញ្ចូលដោយ៖ vokk; ថ្ងៃទី 20 Aug 2008; ក្រោមប្រធានបទ៖ ព័ត៌មាន

ដោយៈ ថាច់ ង៉ុក ថាច់
ព្រះតេជគុណ ទឹម សាខន អតីតព្រះចៅអធិការវត្តភ្នំដិនខាងជើង ស្រុកគិរីរង់ ខេត្តតាកែវ ប្រទេសកម្ពុជា នៅតែបន្តជាប់ឃុំឃាំងក្នុងផ្ទះរបស់សាច់ញាតិព្រះអង្គ ឯភូមិអណ្តូងទរ ឃុំបាជុក ស្រុកស្វាយទង ខេត្តមាត់ជ្រូក អតីតទឹកដីកម្ពុជាក្រោម ដដែល ។
កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០០៧ ព្រះតេជគុណ ទឹម សាខន ត្រូវបានគេចាប់ផ្សឹក ហើយត្រូវបាន និរទេសខ្លួនដោយអាជ្ញាធរ នៃរដ្ឋាភិបាលកម្ពុជា ។ នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០០៧ តុលាការយៀកណាមខេត្តមាត់ជ្រូក បានកាត់ទោសព្រះតេជគុណទឹម សាខន ឲ្យជាប់ពន្ធនាគារមួយឆ្នាំ ត្រង់មាត្រា ៨៧ នៃច្បាប់ព្រហ្មទណ្ឌសាធារណៈរដ្ឋ សង្គមនិយមយៀកណាម ពីបទ “បំផ្លិចបំផ្លាញគោលនយោបាយសាមគ្គីភាព” ។ » អានបន្ថែម »

កិច្ចប្រជុំពិសេស នៃ KKF ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅ CANADA

បញ្ចូលដោយ៖ vokk; ថ្ងៃទី 17 Aug 2008; ក្រោមប្រធានបទ៖ ព័ត៌មាន

ដោយៈ សឺង សុជាតិ
សហព័ន្ធខែ្មរកម្ពុជាក្រោម គឺជាចលនាតស៊ូដោយអហឹង្សា ស្របតាមលក្ខ័ន្តិកៈអង្គការសហប្រជាជាតិ ដើម្បីទាមទារសិទ្ធិសេរីភាព និងជំនឿសាសនា នៅកម្ពុជាក្រោម ជាពិសេសក្នុងទិសដៅស្វែងរកសិទ្ធិសម្រេចវាស នាខ្លួនដោយខ្លួនឯង ជូនប្រជាពលរដ្ឋខែ្មរក្រោម ដែលកំពុងរស់នៅក្រោមគំនាបអាណានិគមយួនផ្តាច់ការសព្វថ្ងៃ គ្រោងនឹងរៀបចំកិច្ចប្រជុំពិភាក្សានយោបាយ និងផែនការឆ្ពោះទៅកាន់មាតុភូមិ នៅទីក្រុងហាមិលតុន ប្រទេស កាណាដា ក្រោមការចាត់ចែងស្វាគមន៏ដោយលោក ថាច់ តារា ប្រធានសាខាសហព័ន្ធខែ្មរកម្ពុជាក្រោម ប្រចាំប្រ ទេសកាណាដា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០០៨ ខាងមុខនេះ។ » អានបន្ថែម »

រដ្ឋាភិបាលយួនដណ្តឹងប្រពន្ធឲ្យព្រះតេជគុណទឹម សាខន

បញ្ចូលដោយ៖ vokk; ថ្ងៃទី 15 Aug 2008; ក្រោមប្រធានបទ៖ ព័ត៌មាន

ដោយៈ ចៅ មុនីខេមរា
ប្រភពព័ត៌មានពីក្រុមគ្រួសារ ព្រះតេជគុណ ទឹម សាខន បានបង្ហើបឲ្យដឹងថា អាជ្ញាធរយួនបានធ្វើការដោះលែងព្រះតេជ-គុណ ទឹម សាខន អតីតព្រះចៅអធិការវត្តភ្នំដិនខាងជើង ស្រុកគិរីវង់ ខេត្តតាកែវ ចេញពីពន្ធនាគារហើយ ។ បច្ចុប្បន្ននេះព្រះអង្គកំពុងរស់នៅជាមួយគ្រួសារអ៊ុំបង្កើតក្នុងឃុំបាជុក ស្រុកស្វាយទង ខេត្តមាត់ជ្រូក ប៉ុន្តែមិនត្រូវបានអាជ្ញាធរយួនអនុញ្ញាតឲ្យធ្វើដំណើរទៅណាមកណាតាមអំពើចិត្តនោះទេ ។
លោក ចៅ បាន ប្អូនប្រុសបង្កើតរបស់ព្រះតេជគុណ ទឹម សាខន ដែលចុះទៅធ្វើការសាកសួរសុខទុក្ខព្រះអង្គផ្ទាល់ បានប្រាប់ “ព្រឹត្តិបត្រសហព័ន្ធខ្មែរកម្ពុជាក្រោម” ឲ្យដឹងកាលពីពាក់
កណ្តាលខែសីហានេះថា ព្រះតេជគុណ ទឹម សាខន ត្រូវបានពួកអាជ្ញាធរយួនដាក់កម្លាំងយាមកាមឃ្លាំមើលគ្រប់វេលា ក្រៅពីនោះ
រដ្ឋាភិបាលយួនបានជម្រុញឲ្យព្រះតេជគុណ ទឹម សាខន យកព្រន្ធទៀតផង ។ » អានបន្ថែម »

សហព័ន្ធខែ្មរកម្ពុជាក្រោម គ្រោងធ្វើមហាសន្និបាតនៅអូស្រ្តាលី

បញ្ចូលដោយ៖ vokk; ថ្ងៃទី 15 Aug 2008; ក្រោមប្រធានបទ៖ ព័ត៌មាន

សិទ្ធិមនុស្ស គឺជាគ្រឹះមូលដ្ឋានរបស់សេរីភាព ។ យោងតាមសេចក្តីប្រកាសសកលស្តីពីសិទ្ធិមនុស្ស និងសិទ្ធិប្រជាពលរដ្ឋ ឆ្នាំ ១៩៤៨ សិទ្ធិមនុស្ស ចាប់ផ្តើមមានតាំងពីធម្មជាតិរបស់មនុស្ស ដែលកើតចេញពីផ្ទៃម្តាយមកម្ល៉េះ ហើយមានលក្ខណៈស្មើ ៗ គ្នា ដោយពុំមានការរើសអើង ឬត្រូវគេរំលោភជិះជាន់ឡើយ ។ ពោលគឺមនុស្សគ្រប់រូប មានសិទ្ធិរស់រានមានជីវិត, បញ្ចេញមតិ, ទទួលបានព័ត៌មាន, ទទួលបានការអប់រំ, ការព្យាបាល, ការងារធ្វើ, មានជំរក, មានសញ្ជាតិ, វប្បធមិ, ធ្វើដំណើរ, បង្កើតអង្គការ-សមាគម ធ្វើនយោបាយ និងសិទ្ធិជំនឿសាសនា ។ល។ » អានបន្ថែម »

ក្រុមប្រឹក្សាឃ្លុំមើលកម្ពុជាថ្កោលទោសការឈ្លានពានរបស់សៀមនិងយួន

បញ្ចូលដោយ៖ vokk; ថ្ងៃទី 15 Aug 2008; ក្រោមប្រធានបទ៖ ព័ត៌មាន

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ធ្វើការថ្កោលទោសយ៉ាងដាច់អហង្កការ ចំពោះរដ្ឋាភិបាលថៃ ដែលបានបញ្ជូនយោធាឈុតខ្មៅរបស់ខ្លួនជាថ្មីបន្ថែមទៀត ចូលមកកាន់កាប់ប្រាសាទតាមាន់ធំរបស់ខ្មែរ នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។ ប្រាសាទនេះ ស្ថិតនៅក្នុងទឹកដីខ្មែរចម្ងាយប្រមាណ ៨គ.ម ពីបន្ទាត់ព្រំដែនខ្មែរ-សៀម ដោយយោងតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ ១៩០៧ និងការកំណត់ផែនទីឆ្នាំ ១៩០៨ ។
យើងសង្កេតឃើញថា ប្រទេសថៃនៅតែចិញ្ចឹងមចិត្តរំលោភឈ្លានពានលើបូរណភាពទឹកដីខ្មែរមិនឈប់ឈរ ដូចគ្នាទៅនឹងប្រទេសយួនផងដែរ ។ ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជាគ្មានឆន្ទះការពារទឹកដី ពីការរំលោភឈ្លានពានពីសំណាក់ប្រទេសជិតខាងទាំងនេះ ព្រោះរដ្ឋាភិបាលមិនពឹងផ្អែកច្បាប់ជាតិ និងអន្តរ-ជាតិ ដែលការពារទឹកដីកម្ពុជាឡើយ ។ » អានបន្ថែម »

Next »