Archive for July, 2008

ប្រទេសយៀកណាមត្រូវតែប្រគល់សិទ្ធិសេរីភាព ពេញលេញដល់ព្រះសង្ឃ ទឹម សាខន ឡើងវិញ

បញ្ចូលដោយ៖ vokk; ថ្ងៃទី 31 Jul 2008; ក្រោមប្រធានបទ៖ ព័ត៌មាន

ដោយៈ សឺង សុជាតិ

bikkhutimsakhorn.jpg

ដើម្បីបានជ្រាបនូវព្រឹត្តិការណ៏ថ្មី ដែលអាជ្ញាធរយួន បាន​ដោះលែងព្រះតេជគុណ ទឹម សាខន ចេញពីពន្ធនាគារ នៅខែត្រ​មាត់ជ្រូកនោះ វិទ្យុសម្លេងកម្ពុជាក្រោម សូមដក​ស្រង់នូវខ្លឹមសារ​ទាំងស្រុង នៃសេចក្តីថ្លែងការណ៏របស់អង្គការឃ្លុំមើលសិទ្ធិមនុស្ស (Human Right Watch) ដែលប្រែសម្រួលពីអង់ គ្លេសទៅជាខេមរ​ភាសា  ដោយលោក​បណ្ឌិត ឡៅ ម៉ុងហៃ ដូចខាងក្រោមនេះ ៖

          ទីក្រុងញូវយ៉ក ថ្ងៃទី០៣ កក្កដា ឆ្នាំ២០០៨ អង្គ ការឃ្លុំមើលសិទ្ធិមនុស្ស (Human Right Watch) បាន ថ្លែងនៅក្នុងថ្ងៃនេះថា អាជ្ញាធរយៀកណាមគួរតែលុប​ចេញជាបន្ទាន់ នូវការដាក់កំរិតសេរីភាពណាមួយ លើ ព្រះសង្ឃ ទឹម សាខន ដែលត្រូវ​បានដោះលែងពីពន្ធនា គារ ក្នុងប្រទេសយៀកណាម កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ​២០០៨ កន្លងមកនេះ។ បច្ចុប្បន្ននេះ គេពុំដឹងថា តើ លោក សាខន កំពុងស្ថិតនៅទី​ណាឡើយ។ » អានបន្ថែម »

គណៈបក្សប្រឆាំងចំនួន ៤ ប្រកាសទាត់ចោលលទ្ធផលបោះឆ្នោតថ្ងៃទី ២៧ កក្កដា ឆ្នាំ ២០០៨

បញ្ចូលដោយ៖ vokk; ថ្ងៃទី 29 Jul 2008; ក្រោមប្រធានបទ៖ ព័ត៌មាន

ដោយៈ ចៅ មុនីខេមរា

……ប្រទេសកម្ពុជា ទើបនឹងបញ្ចប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត និងនាយករដ្ឋមន្រ្តីអាណត្តិទី ៤ កាលពីរសៀលថ្ងៃទី ២៧ កន្លងទៅនេះ ។ កាលពីថ្ងៃ ច័ន្ទ គណៈបក្សប្រឆាំងសំខាន់ ៗ ចំនួន ៤ នៅប្រទេសកម្ពុជា បានចាប់ដៃគ្នាជាធ្លុងមួយដើម្បីច្រានចោលលទ្ធផលនៃការបោះឆ្នោត បន្ទាប់ពីគណៈបក្សកាន់អំណាច របស់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បានឈ្នះដាច់គេក្នុងការបោះឆ្នោតសកល ដែលទើបនឹងបញ្ចប់កាលពីថ្ងៃអាទិត្យ ។

យោងតាមលទ្ធផលក្រៅផ្លូវការ បើតាមពាក្យអះអាងរបស់លោក ខៀវ កាញ្ញរីទ្ធ អ្នកនាំពាក្យរដ្ឋាភិបាល ភ្នំពេញបានឲ្យដឹងថា គណៈបក្សប្រជាជនកម្ពុជាទទួលបាន ៩០ អាសនៈ, គណៈបក្សសម រង្សី ទទួលបាន ២៦ អាសនៈ, គណៈបក្សសិទ្ធិមនុស្សទទួលបាន ៣ អាសនៈ, គណៈបក្សនរោត្តមរណឫទ្ធិទទួលបាន ២ អាសនៈ និង គណៈបក្សហ៊ុន ស៊ិនប៊ិចទទួល ២ អាសនៈ ។ » អានបន្ថែម »

ក្រុមគ្រួសារព្រះតេជគុណ ទឹម សាខន អះអាងថាមិនអាចធ្វើការទាក់ទងនឹងព្រះអង្គបានទេ

បញ្ចូលដោយ៖ vokk; ថ្ងៃទី 29 Jul 2008; ក្រោមប្រធានបទ៖ ព័ត៌មាន

ដោយៈ ចៅ មុនីខេមរា

          នេះគឺជាការអះអាងរបស់ក្រុមគ្រួសារ ព្រះតេជគុណ ទឹម សាខន អតីតព្រះចៅអធិការវត្តភ្នំដិនខាងជើង ស្រុកគិរី វង់ ខេត្តតាកែវ ដែលត្រូវបានស្តេចសង្ឃ ទេព វង្ស ចាប់ផ្សឹកកាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០០៧ កន្លងទៅនេះ ។ ព្រះតេជគុណ ទឹម សាខន ព្រះជន្ម ៤០ វស្សា ដែលត្រូវពួកអាជ្ញាធរ នៃរដ្ឋាភិបាលប្រទេសកម្ពុជា និរទេសខ្លួនមកដាក់ពន្ធនាគារក្នុងប្រទេសយួន បន្ទាប់ពីចាប់ផ្សឹកបានប៉ន្មានម៉ោងនៅឯប្រទេសកម្ពុជា ហើយត្រូវបានតុលាការយួនក្នុងខេត្តមាត់ជ្រូក កាត់ទោសកាលពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០០៧ ឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ យោងតាមមាត្រា ៨៧ នៃច្បាប់ព្រហ្មទណ្ឌសាធារណរដ្ឋសង្គមនិយមយួនពីបទ “បំផ្លិចបំផ្លាញគោលនយោបាយសាមគ្គីភាព”។ កាលពីថ្ងៃទី ៣០ ខែមិថុនា កន្លងទៅនេះមានដំណឹងថា ព្រះតេជគុណ ទឹម សាខន ត្រូវបានពួកអាជ្ញាធរកុម្មុយនិស្តយួនធ្វើការដោះលែង ហើយថែមទាំងបាននាំព្រះអង្គ ដើរកំសាន្តទូទាំងប្រទេសទៀតផង ដែលសូម្បីតែក្រុមគ្រួសារក៏មិនទាន់បានជួបមុខព្រះអង្គដែរមកដល់ពេលនេះ ។ » អានបន្ថែម »

រដ្ឋាភិបាលយួនប្រកាសបន្តឡើងថ្លៃប្រេងសាំងយ៉ាងគំហុក

បញ្ចូលដោយ៖ vokk; ថ្ងៃទី 29 Jul 2008; ក្រោមប្រធានបទ៖ ព័ត៌មាន

ដោយៈ ចៅ មុនីខេមរា

រដ្ឋាភិបាលកុម្មុយនិស្តយួន របស់នាយករដ្ឋមន្រ្តី ង្វៀង តឹងយុង ដែលមានរហស្សនាមថា ជារដ្ឋាភិបាល ផ្តាច់ការ ពេលនេះកំពុងតែប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ហើយកាលពីថ្ងៃទី ២១ ខែកក្កដា នេះ បានតំឡើងថ្លៃប្រេងសាំងយ៉ាងគំហុក ក្រោយពីបានសន្យានឹងប្រជាលពរដ្ឋថា តំលៃប្រេងសាំងនឹងមិនត្រូវបាន តំឡើងរហូតដល់ដើមឆ្នាំ២០០៩ ខាងមុខនេះ ។

          ប្រភពព័ត៌មានពីប្រជាពរដ្ឋខ្មែរក្រោម បានឲ្យដឹងថាមកដល់ពេលនេះ តំលៃប្រេងសាំងនៅក្នុងប្រទេសយួន បានកើនឡើងយ៉ាងគំហុក ដែលគេមិននឹងស្មានដល់ ។ មុននេះបន្តិច តំលៃប្រេងសាំងនៅប្រទេសយួន ក្នុងមួយ លីត្រ គិតជាមធ្យមមានតម្លៃ ១៤ ពាន់ ៥ រយដុង ប៉ុន្តែកាលពីវេលាម៉ោង ១០ ព្រឹក ថ្ងៃទី ២១ កក្កដា កន្លងទៅនេះ ក្រសួងឃោសនាការ ហេរិញ្ញវត្ថុ និងឧស្សាហ៍កម្មរបស់យួន បានធ្វើសន្និសីទមួយ ហើយប្រកាស នៃសេចក្តីសម្រេច របស់រដ្ឋាភិបាលជាផ្លូវការថា តំលៃប្រេងសាំងត្រូវបានតំឡើងខ្ពស់ជាង ៣០ ភាគរយ ។ » អានបន្ថែម »

ខ្មែរក្រោមនៅកម្ពុជា នឹងចូលរួមបោះឆ្នោតជ្រើសរើសមេដឹកនាំអាណត្តិថ្មី

បញ្ចូលដោយ៖ vokk; ថ្ងៃទី 17 Jul 2008; ក្រោមប្រធានបទ៖ ព័ត៌មាន

ដោយៈ ចៅ មុនីខេមរា

            នៅប្រទេសកម្ពុជា មិនដល់កន្លះខែទៀតទេ ការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្រ្ត និងនាយក រដ្ឋមន្រ្តីអាណត្តិទី៤ នឹងចូលមកដល់ ហើយក៏ជាដំណាក់ការដែលប្រជាពលរដ្ឋខ្មែរម្ចាស់ស្រុក ទម្លាក់ សន្លឹកឆ្នោតទៅក្នុងហិបឆ្នោត ដើម្បីទទួលយកមេដឹកនាំដែលខ្លួនសង្ឃឹមថា នឹងជួយជីវិភាពរបស់រាស្រ្ត ឲ្យ រស់នៅមានសេចក្តីថ្លៃថ្នូរ ជាជាតិសាសន៍ដែលមាន ឯករាជ្យពេញលេញ មានអធិបតេយ្យភាព និងឋិតនៅក្នុងឥរិយាបថជាម្ចាស់ប្រទេសជាតិពិតប្រាកដ

 

            ស្របដែលប្រជាពលរដ្ឋខ្មែរកំពុងប្រុងស្មារតី ដើម្បីទៅទម្លាក់សន្លឹកឆោ្នតចូលទៅក្នុងហឹបឆ្នោត នោះ ប្រជាពលរដ្ឋ និងព្រះសង្ឃខ្មែរកំណើតកម្ពុជាក្រោមជាច្រើន ដែលបានរត់ភៀសខ្លួន ឬចូលទៅរស់ នៅក្នុងប្រទេសកម្ពុជា តាមការគាំទ្រដោយរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ពួកគាត់នឹងចូលរួមបោះឆ្នោត  ផងដែរ។ » អានបន្ថែម »

អន្តោប្រវេសន៍យួនហូរចូលស្រុកខ្មែរយ៉ាងភ្លូកទឹកភ្លូកដី

បញ្ចូលដោយ៖ vokk; ថ្ងៃទី 17 Jul 2008; ក្រោមប្រធានបទ៖ ព័ត៌មាន

ដោយៈ ចៅ មុនីខេមរា

          កាលពីថ្មី នេះប្រពភព័ត៌មានពីប្រជាពលរដ្ឋខ្មែរ ដែលបានចុះមកព្យាបាលជំងឺនៅទីក្រុងព្រៃនគរឲ្យដឹង

ថា មួយរយៈនេះ គេសង្កេតឃើញជនជាតិយួនអន្តោប្រវេសន៍ខុសច្បាប់ នាំគ្នាសម្រុកចូលប្រទេសកម្ពុជា យ៉ាងភ្លូកទឹកភ្លូកដី ដែលរស់នៅស្ទើរគ្រប់ខេត្ត-ក្រុងទូទាំង ដោយពុំមានអាជ្ញាធរមានសមត្ថកិច្ចណាទប់ ស្កាត់ ឬបង្រ្កាបសោះឡើយ។

             ភាពលំហូរនៃជនអន្តោប្រវេសន៍នេះ បានធ្វើឲ្យប្រជាជនខ្មែរជាកម្មករសំណង់ត្អូញត្អែរថា មានយួនច្រើនណាស់ ដែលបានចូលទៅរស់នៅក្នុងប្រទេសកម្ពុជា ហើយដណ្តើមការងារសំណង់ពីពួកគាត់។ ភាគ ច្រើនជនជាតិយួនទាំងនោះ សុទ្ធសឹងជាមេការសំណង់ ឯប្រជាពលរដ្ឋខ្មែរម្ចាស់ស្រុកបានត្រឹមតែធ្វើជា កូនគូលី កម្ម-ករឲ្យមេម៉ៅការជនជាតិយួនតែប៉ុណ្ណោះ មានពេលខ្លះមេការយួនទាំងនោះមិនព្រមទទួល ឲ្យធ្វើជាកម្មករសំណង់ទៀតផង » អានបន្ថែម »

ប្រតិភូពុទ្ធសាសនាថេរវាទសហព័ន្ធ ចូលជួបមន្រ្តីក្រសួងការបរទេសអាមេរិក

បញ្ចូលដោយ៖ vokk; ថ្ងៃទី 17 Jul 2008; ក្រោមប្រធានបទ៖ ព័ត៌មាន

  ដោយៈ សឺង សុជាតិ                 kkf-in-cd.JPG

កាលពីថ្ងៃសុក្រ ទី ១១ កក្កដា កន្លងទៅនេះ ប្រតិភូពុទ្ធសាសនាគណៈថេរវាទ នៃសហព័ន្ធខែ្មរកម្ពុជាក្រោម បានទៅចូលរួមប្រជុំជាមួយមន្រ្តីសំខាន់ៗ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកសេរីភាព អន្តរសាសនា ក្នុង នោះមានលោកបណ្ឌិត ភីឡីបស្កត គណៈកម្មការសហរដ្ឋអាមេរិក ស្តីពីសេរីភាពជំនឿ សាសនា និងលោក ចន ហែនផត ឯកអគ្គរដ្ឋទូតគោចរ ផែ្នកសេរីភាពជំនឿអន្តរសាសនា នៅរដ្ឋធានីវាស៊ីន តុន ឌីស៊ី សហរដ្ឋអាមេរិក

             គណៈប្រតិភូព្រះពុទ្ធសាសនាគណៈថេរវាទ របស់សហព័ន្ធខែ្មរកម្ពុជាក្រោម ដែលដឹកនាំដោយ ព្រះតេជគុណ ថាច់ ធម្មោ អគ្គលេខាធិការ សហព័ន្ធខែ្មរកម្ពុជាក្រោម និងសហគមន៏ព្រះសង្ឃខែ្មរកម្ពុជា ក្រោម, រួមដំណើរជាមួយព្រះតេជគុណ សេរី គឹមឋាន, លោកប្រាក់ សេរីវុឌ្ឍ អនុប្រធានប្រតិបត្តិសហព័ន្ធ ខែ្មរកម្ពុជាក្រោម ទទួលបន្ទុកកិច្ចការបរទេស និងលោក ថាច់ ឡេនី តំណាងគណៈកម្មាធិការយុវជនខែ្មរ ក្រោម នៅសហរដ្ឋអាមេរិក » អានបន្ថែម »

ព្រះតេជគុណ ទឹម សាខន ត្រូវអាជ្ញាធរវៀតណាម ដោះលែងវិញហើយ

បញ្ចូលដោយ៖ vokk; ថ្ងៃទី 09 Jul 2008; ក្រោមប្រធានបទ៖ ព័ត៌មាន

ដោយៈ សឺង សុជាតិ

ក្រុមញាតិអតីតព្រះគ្រូចៅអធិការវត្តភ្នំដិន ព្រះនាម ទឹម សាខន ឲ្យដឹងថា ព្រះភិក្ខុ ទឹម សាខន ត្រូវ បានអាជ្ញាធរយៀកណាម ដោះលែងចេញពីការឃុំឃាំង ពីថ្ងៃច័ន្ទដើម្បីសប្តាហ៏នេះម៉្លេះ ប៉ុន្តែត្រូវអាជ្ញាធ រយៀកណាម នាំដើរទេសចរណ៏រយៈពេលមួយខែសិន។ នៅព្រលប់ថ្ងៃអង្គារ ឪពុករបស់លោកជាញោម ប្រុសនោះ បានទាក់ទងផ្ទាល់តាមទូរស័ព្ទម្តងទៀត ដោយបានឲ្យដឹងថា ដំណើរទេសចរណ៏ហែហម​ ដោយ អាជ្ញាធរវៀតណាមនោះ បានទៅដល់ជិតទី ក្រុងហាណូយហើយ៖ ព្រះតេជគុណ ទឹម សាខន បានចេញពីគុក កាលពីថ្ងៃទី៣០ ខែ៦ ប៉ុន្តែឥឡូវហ្នឹង អ្នកធ្វើការនៅខែត្រអាងយ៉ាង គាត់ត្រូវការឲ្យទេសចរណ៏រយៈពេល១ខែ។ ខ្ញុំនិយាយទៅពីម្សិលមិញប្រហែលជាម៉ោង៤កន្លះ គាត់នៅហួសព្រៃនគរ ហើយពីថ្ងៃហ្នឹង ឪពុកខ្ញុំគាត់និយាយថា លោកទៅជិតដល់ហាណូយហើយ នៅសល់តែ១០០គីឡូម៉ែត្រទៀត។

            ចំណែកលោក ថាច់ ង៉ុក ថាច់ នាយកប្រតិបត្តិសហ ព័ន្ធខែ្មរកម្ពុជាក្រោម បានសម្តែងក្តីអបសាទរយ៉ាង ប្រុងប្រយ័ត្ន ហើយពុំមានជំនឿថា ការដោះលែងនោះ ជាសុឆន្ទៈ របស់រដ្ឋាភិបាលវៀតណាមឡើយ ហើយបាន អំពាវនាវឲ្យ រាជរដ្ឋាភិបាលខែ្មរ ប្រើមធ្យោបាយការទូតដ៏មានប្រសិទ្ធិភាព ដើម្បីនាំឲ្យព្រះគ្រូ ទឹម សាខន មកមាតុ ភូមិជួបជុំគ្រួ សារវិញ ឲ្យបានឆាប់បំផុតដែលអាចធ្វើបាន។

            លោក ថាច់ ង៉ុក ថាច់ មានប្រសាសន៏ដូច្នេះថា យោបល់យើងខ្ញុំគឺថា វាស្ថិតក្នុងល្បិចកល់ដដែលស្ថិត ក្នុងការបំពក់បំពុល។ វាមិនដែលអ្នកណាជាប់គុកជាងមួយឆ្នាំ ចេញមកមិន មករកម៉ែឪបងប្អូន។ អ្នកណាក៏ដោយ កាលណាគេ មានទុក្ខលំបាក ហើយបានរួចផុត ពីទុក្ខលំបាកអ្នកទីមួយ ដែលគេទៅរកគឺឪពុកម្តាយ សាច់ញាតិបងប្អូន នៅប្រទេសកម្ពុជាទាំងអស់។ រដ្ឋាភិបាលយួន ប្រើគ្រប់ មធ្យោបាយទាំងអស់ ធ្វើយ៉ាងណា ឲ្យគ្រូ ខន យកទៅ លេងព្រៃនគរ ទៅលេងហាណូយ ហើយគេមាន គម្រោងយកទៅប្រទេសចិន ដើរលេងទៀត។ រដ្ឋាភិ បាលយួន នៅតែប្រើគំនិតកេងបន្លំអ៊ីអឹង ហើយខ្ញុំសុំ ឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវតែការទាមទារតវ៉ាយកព្រះ គ្រូ ទឹម សាខន ត្រឡប់មកជួបជុំគ្រួសារ ហើយរស់នៅ ក្នុងប្រទេសកម្ពុជាវិញ។  

            ទាក់ទិននឹងបញ្ហាខាងលើនេះ អង្គការសិទ្ធិមនុ ស្សអន្តរជាតិ ដែលមានឈ្មោះជាភាសាអង្គគ្លេសថា៖ Human Rights Watch បានចេញសេចក្តីប្រកាសមួយ ឲ្យអាជ្ញាធរវៀតណាម ផ្តល់សិទ្ធិពេញលេញទៅឲ្យអតី តព្រះសង្ឃ ទឹម សាខន ដែលអាជ្ញាធរវៀតណាម អះ អាងថា បានដោះលែងកាលពីពេលថ្មីៗនេះ។ 

            នៅក្នុងសេចក្តីប្រកាសរបស់អង្គការ Human Rights Watch បានបញ្ជាក់ថា អាជ្ញាធរវៀតណាម គួរ តែផ្តល់សេរីភាពឲ្យលោក ទឹម សាខន ក្នុងការធ្វើដំ ណើរនិងជួបជុំសាច់ញាតិដោយឯកជន។ ចំណែកឯ រដ្ឋាភិបាលកម្ពុជា គួរតែប្រកាសជាសាធារណៈថា  លោក ទឹម សាខន មានសេរីភាពត្រឡប់មកកម្ពុជាវិញ ហើយ។ពាក់ពន្ធនឹងពត៌មានថា មានការដោះលែងនឹង សូមឲ្យរដ្ឋាភិបាលខែ្មរ ប្រកាសជាសាធារណៈអំពីលោក ទឹម សាខន នោះ ត្រូវបានមន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ខៀវ កាញ៉ារីទ្ធ បដិសេធថា លោកមិនដឹងរឿង នោះទេ ព្រោះលោកទឹម សាខន នៅប្រទេសវៀតណាម។ 

            លោក ខៀវ កាញ៉ារីទ្ធ បានមានប្រសាសន៏ថា៖ ខ្ញុំ គ្រាន់តែឃើញមានការអំពាវនាវសុំឲ្យរដ្ឋាភិបាលប្រកាស ថា ឲ្យលោក ទឹម សាខន មានសិទ្ធិចូលកម្ពុជាបាន ព្រោះ ខ្ញុំបានប្រាប់ថា រាល់ដងរដ្ឋាភិបាលមានដែលឃាត់ ទឹម សាខន មិនឲ្យចូលកម្ពុជាឯណា ហើយអ៊ីចឹង ចាំបាច់រដ្ឋា ភិបាលប្រកាសធ្វើអ្វី?។ 

            ចំណែកឯអ្នកនាំពាក្យរបស់ស្ថានទូតវៀតណាម ប្រចាំ ប្រទេសកម្ពុជា លោក ទ្រីង បាកាំ បានអះអាងថា លោក គ្រាន់តែដឹងថា លោក ទឹម សាខន ត្រូវតុលាការវៀត ណាមបានកាត់ទោសសម្រេចឲ្យចេញពីគុកហើយ ប៉ុន្តែ លោកមិនបានដឹងថា លោក ទឹម សាខន នៅទីណាទេ នៅពេលនេះ។ បើតាមនាយកប្រតិបត្តិអង្គការខែ្មរក្រោម ការពារសិទ្ធិមនុស្ស លោក​ អាង ច័ន្ទរីទ្ធិ បានឲ្យដឹងថា ពត៌មានដែលថា អាជ្ញាធរវៀតណាមដោះលែង លោក ទឹម សាខន នោះ មិនអាចយកជាការបាននៅឡើយទេ ព្រោះរហូតមក ដល់ថ្ងៃនេះអង្គការសង្គមស៊ីវិលនិងសាច់ញាតិរបស់ លោក ទឹម សាខន មិនបានឃើញលោក ទឹម សាខន នៅប្រទេសកម្ពុជានៅឡើយទេ។ 

            លោក អាង ច័ន្ទរិទ្ធ បានឲ្យដឹងថា៖ យើងមិន ទាន់ជឿថា ពត៌មាននេះជាពត៌មានពិតទេ ព្រោះអាជ្ញា ធរវៀតណាមធ្លាប់បានអះអាងផ្ទាល់មាត់ជាមួយលើក ជាពីរលើកហើយថា ដោះលែងព្រះសង្ឃ ទឹម សាខន ប៉ុន្តែពត៌មាននេះ មិនអាចទទួលយកបានទេ ហើយក៏មិនមែនជាពត៌មានចេញមកឲ្យសាធារណជន ដើម្បី ដឹងសិន ក៏ជំរុញឲ្យរាជរដ្ឋាភិបាលនៅពេលបច្ចុប្បន្ន នេះ សូមឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ ដើម្បីនាំយក ព្រះតេជគុណ ទឹម សាខន យកមកកម្ពុជាវិញ។ 

            បើតាមសាច់ញាតិរបស់លោក ទឹម សាខន នៅ ប្រទេសវៀតណាម​ បានឲ្យដឹងថា បន្ទាប់ពីបានចេញ ពីពន្ធនាគារ កាលពីថ្ងៃទី២៨ មិថុនា ពួកគេបានឃើញ លោក ទឹម សាខន ទៅលេងបងប្អូនមួយភ្លែតដែរ ដោយមានអ្នកឃ្លាំមើលជាប់រហូត ប៉ុន្តែនៅថ្ងៃទី៣០ ខែ មិថុនា លោក ទឹម សាខន បានទុកសំបុត្រមួយឲ្យ ដោយបញ្ជាក់ថា អាជ្ញាធរវៀតណាម បានយករូប លោក ទៅដើរលេងនៅប្រទេសវៀតណាមរយៈពេល មួយខែទៀត ទើបត្រឡប់មកវិញ៕ 

            ស្របពេលដែលអាជ្ញាធរយួន បានដោះលែង ព្រះតេជគុណ ទឹម សាខន ចេញពីពន្ធនាគារ ហើយ មិនទាន់បញ្ជូនខ្លួនត្រឡប់ទៅប្រទេសកម្ពុជា​ ដើម្បីបានជួបជុំគ្រួសារនោះ ព្រះតេជគុណ យឿង ស៊ិន ព្រះចៅ អធិការវត្តសាមគ្គីរង្សី ក្រុងភ្នំពេញ និងជាប្រធានសមាគមព្រះសង្ឃខែ្មរកម្ពុជាក្រោម ប្រចាំនៅប្រទេសកម្ពុជា បានថេរដីកាថា រហូតមកទល់ពេលនេះ នៅតែមិនមាន ភស្តុតាងណាមួយថា លោក ទឹម សាខន ត្រូវបានដោះ លែងឡើយ។

            ព្រះតេជគុណ យឿង ស៊ីន មានថេរដីកាថា អាត្មា សូមជម្រាបថា អសើលោកកុំជឿអ្វីដែលកុម្មុយនីស្ត និយាយនោះ កុំជឿអ្វីដែលយួននិយាយនោះ វាគ្មានទេ នេះគ្រាន់តែជាល្បិចទេ។ គេធ្វើល្បិចគេទូរស័ព្ទ ឬគេឲ្យ មនុស្សមកតាមគ្រួសារ លោក ទឹម សាខន នៅភ្នំដិននេះ ឲ្យយកអាវខោទៅ គេលេង ទឹម សាខន ឲ្យមកផ្ទះហើយ ដល់ក្រុមគ្រួសារយកខោអាវទៅ គេថា គេនាំទៅដើរទេស ចរណ៏ទៅព្រៃនគរហើយ ហើយបើមិនជឿសួរទៅតាមទូរ ស័ព្ទ ដល់តែសួរទៅគេថា គេនាំទៅហាណូយហើយ គណៈប្រតិភូជូនទៅហាណូយហើយ។ មានទាំងរដ្ឋាភិ បាល មាននគរបាល និងតំណាងរាស្រ្ត ជូនទៅ។ អាត្មា សួរថា ឋានៈរបស់ ទឹម សាខន វាប៉ុណ្ណា។ 

            ជាមួយគ្នានេះដែរលោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិសហព័ន្ធខែ្មរកម្ពុជាក្រោម បានសរសេរលិខិត មួយច្បាប់ ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០០៨ ផ្ញើជូននិងថ្វាយ រាជរដ្ឋាភិបាលកម្ពុជា និងព្រះមហាក្សត្រខែ្មរ ដើម្បី ជួយធ្វើអន្តរាគមន៏ ចំពោះព្រះតេជគុណ ទឹម សាខន ឲ្យត្រឡប់ទៅជួបជុំក្រុមគ្រួសារ នៅប្រទេសកម្ពុជាវិញ។

             សូមជំរាបជូនថា ព្រះតេជគុណ ទឹម សាខន អតីតព្រះចៅអធិការវត្តភ្នំដិន ខាងជើង ស្រុកគិរីវង់ ខែត្រ តាកែវ នៃប្រទេសកម្ពុជា ត្រូវបានអាជ្ញាធរខែ្មរ ចាប់បង្ខំផ្សឹក កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៧ កន្លងទៅ រួច បញ្ជូលទៅឲ្យអាជ្ញាធរយួនដាក់គុកស្ងាត់ៗ​នៅខែត្រមាត់ជ្រូក ទឹកដីកម្ពុជាក្រោម ដោយចោទពីបទបំបែកបំបាក់ មិត្តភាពម៉ឺនឆ្នាំ រវាងកម្ពុជានិងយួន៕ (ដក់ស្រងពី RFA)                               

Next »