លិខិតអំពាវនាវ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ស្តីពីសោកនាដកម្មខ្មែរក្រោម
សហព័ន្ធខ្មែរកម្ពុជាក្រោម សូមប្រគេននិងជំរាបដល់ជនរួមឈាមខ្មែរក្រោម ខ្មែរនៅក្នុងស្រុក ព្រះរាជា ណាចក្រកម្ពុជា និងប្រទេសទី៣ជុំវិញសកលោក ជាទីគោរពរាប់អាន។
សោកនាដកម្ម ការរឈឺចាប់ មានឃាតកម្ម ពីគ្រប់រូបភាព ទាំងអស់មកលើខ្មែរក្រោម ទាំងអ្នកដឹកនាំក៍ ដូចជាជនជាតិយួនប្រកាន់ពូជសាសន៍មួយចំនួន។
កាលពីថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០១០ មានព្រឹត្តិការណ៍យួនកាប់ខ្មែរ នៅក្នុងខេត្តរោងដំរី យួនហៅថា តៃនិញ តំបន់ចំការកៅស៊ូរបស់ជនជាតិយួនបណ្តាលឱ្យមានគ្រោះថា្នក់ដូចខាងក្រោម ដែលយុវជនទាំង២២ នាក់ បានបំរើការងារជាកម្មករនៅទីនោះ។ » អានបន្ថែម »

អស់លោកអ្នកនាង មិត្តអ្នកស្តាប់វិទ្យុសម្លេង កម្ពុជាក្រោម ជាទីគោរពរាប់អាន កន្លងទៅ ថ្មីៗនេះ គឺនៅថ្ងៃទី ២ កញ្ញា ២០១០ មានករណីវាយប្រហារគ្នាមួយ បានកើត ឡើង រវាងក្រុមយុវជនខ្មែរក្រោម និងក្រុម ជាជនជាតិវៀតណាម ដោយសារតែជម្លោះ បញ្ហានៃការរើសអើង និងការជេប្រមាថ មើលងាយ ដល់ពលរដ្ឋខ្មែរកម្ពុជាក្រោម។ ប៉ុន្តែ គ្មានប្រភពជាផ្លូវការណាមួយបញ្ជាក់ឲ្យ ដឹងអំពីមូលហេតុ ដែលញ៉ាំងឲ្យកើតមានជម្លោះហិង្សានេះឡើយ។
ដើម្បីឲ្យកាន់តែច្បាស់ថា តើករណីនេះ បានកើតឡើងពិត ឬទេនោះ សូមស្តាប់កិច្ចសន្ទនា រវាងលោក សម បូរិន្ទ និងលោក សុង សាន្ត នៃវិទ្យុខ្មែរពិភពលោក ពីរឿងរ៉ាវទាំងអស់នេះ ដូចតទៅ៖
ថ្ងៃសុក្រ, 03ខែកញ្ញា 2010 ដោយអ្នកស្រី អ៊ុក សាវបូរី វិទ្យុ អាស៊ីសេរី ភ្នំពេញ

ព្រះសង្ឃមួយអង្គ ព្រះនាម ថាច់ ប្រីជាគឿន ដែលសរសេរអត្ថបទនយោបាយ ពាក់ព័ន្ធ អាជ្ញាធរវៀតណាម ក្នុងកាសែតផ្សាយជាភា សាខ្មែរមួយឈ្មោះ ព្រៃនគរ មិនទាន់មានសិទ្ធគ្រប់គ្រាន់ ក្នុងការកាន់ព្រះឆាយាសង្ឃ និងលិខិតឆ្លងដែនបានទេនៅពេលនេះ។
សមាគមខ្មែរកម្ពុជាក្រោម សំដែងការព្រួយ បារម្ភអំពីសុវត្ថិភាពព្រះ សង្ឃមួយអង្គ ព្រះនាម ថាច់ ប្រីជាគឿន ព្រោះព្រះអង្គបានសរសេរអត្ថបទអំពីជីវភាពរបស់ប្រជាជនខ្មែរកម្ពុជាក្រោម ដែលគ្រប់គ្រងដោយអាជ្ញាធរវៀត ណាមខាងត្បូង ចុះផ្សាយក្នុងកាសែតព្រៃនគរ ដែលមានលក់ក្នុងប្រទេសកម្ពុជា។
សូមចុចស្តាប់សេចក្តីរាយការណ៍របស់អ្នកស្រី អ៊ុក សាវបូរី វិទ្យុអាស៊ីសេរី ភ្នំពេញ
ប្រធានសមាគមខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា មានប្រសាសន៍នៅថ្ងៃសុក្រ ទី៣ កញ្ញាថា សុវត្ថិភាពរបស់ព្រះតេជគុណ ថាច់ ប្រីជាគឿន មិនទាន់មានស្ថិរភាពទេ ព្រោះព្រះអង្គបានសរសេររិះគន់រដ្ឋាភិបាលវៀតណាម តាមរយៈទំព័រកាសែតព្រៃនគរ រហូតមានការដាក់គ្នាឃ្លាំមើលដំណើររបស់ព្រះអង្គ និងដកហូតលិខិតឆ្លងដែន និងព្រះឆាយាសង្ឃទៀតផង ៖ «លោកកំពុងមាន បញ្ហាដោយសារការកៀបសង្កត់ពីអាជ្ញាធរផង ពីខាងមន្ត្រីសង្ឃផង ដើម្បីឲ្យលោកឈប់ក្នុងការសរសេរព្រឹត្តិបត្រព្រៃនគរហ្នឹង។ ឃើញថាប៉ះជាមួយយួន គឺអត់បានហ្នឹងតែម្ដង ព្រោះយួនមានឥទ្ធិពលខ្លាំងមកលើស្រុកខ្មែរ»។ » អានបន្ថែម »
ថ្ងៃសុក្រ, 03ខែកញ្ញា 2010 ដោយលោក សុខ សេរី វិទ្យុ អាស៊ីសេរី ភ្នំពេញ

កាលពីពេលថ្មីៗនេះ មានការចោទប្រកាន់ថា គ្រួសារខ្មែរកម្ពុជាក្រោមកំ ពុងតែរងការរើស អើងក្នុងទម្រង់ផ្សេងៗ គ្នា ប៉ុន្តែឥឡូវនេះ មានប្រជាពលរដ្ឋ ខ្មែរកម្ពុជាក្រោមម្នាក់ បានស្លាប់ និង១១នាក់ទៀតបានរងរបួស។
ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមម្នាក់ បានស្លាប់ និង១១នាក់ទៀត បានរងរបួសនៅក្នុងការ ព្រួតវាយដោយក្រុមជនជាតិវៀតណាម រាប់ សិបនាក់ ប្រើដំបង និងកាំបិត កាលពីថ្ងៃទី២ ខែកញ្ញាថ្មីៗនេះ នៅចម្ការកៅស៊ូមួយ នៅក្នុងខេត្តដុងណៃ ប្រទេសវៀតណាម។
សូមចុចស្តាប់សេចក្តីរាយការណ៍របស់លោក សុខ សេរី វិទ្យុអាស៊ីសេរី ភ្នំពេញ
ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលបានស្លាប់នោះ គឺមានឈ្មោះ ចៅ ណែត ភេទប្រុស អាយុ២៥ឆ្នាំ ជាកម្មករនៅក្នុងចម្ការកៅស៊ូ បានស្លាប់នៅក្នុងមន្ទីរពេទ្យ នៅក្នុងក្រុងព្រៃនគរ ឬក្រុងហូជីម៉ិញ។ » អានបន្ថែម »
និពន្ធនាយកកាសែត ព្រៃនគរ ព្រះនាម ថាច់ ប្រីជា គឿន ជាព្រះសង្ឃខ្មែរកម្ពុជាក្រោម ដែលគង់នៅវត្តអង្គតាមិញ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បានមានថេរដីកាថា ព្រះចៅអធិការវត្តកាលពីថ្ងៃទី២៩ ខែសីហា បានដកហូតលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណសង្ឃរបស់ព្រះអង្គ។ព្រះអង្គមានថេរដីកាថា ចំណាត់ការរបស់ចៅអធិការវត្តអង្គតាមិញមកលើព្រះអង្គ ធ្វើឡើងតាមការស្នើរបស់សមត្ថកិច្ចក្រុងភ្នំពេញ។ » អានបន្ថែម »
អស់លោកអ្នកនាង និងប្រិយមិត្តជាមេត្រី យោងតាមលិខិតមួយច្បាប់ របស់ព្រះ តេជគុណ ថាច់ ប្រីជាគឿន និពន្ធនាយក សារពត៌មានព្រៃនគរ ដែលវិទ្យុសំឡេង កម្ពុជាក្រោម ទទួលបាន នៅថ្ងៃនេះ មានខ្លឹមសារថា អាជ្ញាធរខ្មែរបានធ្វើការ គំរាមគំហែង ដោយចោទពីបញ្ហាព្រះ តេជគុណ ថាច់ ប្រីជាគឿន សរសេរ កាសែតព្រៃនគរ។
របាយការណ៍នោះបានរៀបរាប់ថា កាលពីថ្ងៃទី៥ មេសា ឆ្នាំ២០១០ ក្រុមនគរបាល មន្រ្តីក្រសួងធម្មការ និងសាសនារាជធានីរួមទាំងសមត្ថកិច្ច នៃរដ្ឋាភិបាលកម្ពុជា ក្នុងខ័ណ្ឌ ដូនពេញ ក្រុងភ្នំពេញ បានទៅឡោមព័ទ្ធកុដិលេខ១៧ វត្តបុទុមវតី ជាកន្លែងដែលព្រះអង្គ គង់នៅ បំរុងនឹងចាប់ខ្លួនព្រះអង្គ តែព្រះតេជគុណ ថាច់ ប្រីជាគឿន ក៍បានរត់គេចខ្លួន ទាន់ពេលវេលា ក្រោយមកលោក លី ឈូន ដែលជាចាងហ្វាងកាសែត ព្រៃនគរ ប្រចាំនៅកម្ពុជា បង្ហាញប័ណ្ណពត៌មាន នឹងចរចារជាមួយក្រុមប៉ូលីសអស់មួយយប់ ក៍រំសាយទៅអស់ទៅ។ » អានបន្ថែម »
ថ្ងៃពុធ, 25 ខែសីហា 2010 ដោយអ្នកស្រី គឹម ពៅ វិទ្យុ អាស៊ីសេរី ភ្នំពេញ

មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាល បានបដិសេធថា គេ នឹងមិនលើកយកបញ្ហាខ្មែរក្រោមបញ្ចូល ក្នុងកិច្ចពិភាក្សា នៃជំនួបរវាងព្រះមហាក្សត្រ ខ្មែរ និងប្រធានរដ្ឋនៃសាធារណរដ្ឋសង្គម និយមវៀតណាមឡើយ នៅក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ចរបស់ ប្រធានរដ្ឋនៃ សាធារណរដ្ឋសង្គមនិយម វៀតណាម នៅកម្ពុជា ដែលនឹងចាប់ផ្ដើមឡើងនៅថ្ងៃ២៦ ដល់ថ្ងៃ២៨ ខែសីហានេះ។លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនោះបានធ្វើឡើងក្នុងការឆ្លើយតបទៅនឹងការអញ្ជើញ របស់ព្រះមហាក្សត្រខ្មែរ ហើយមានគោលដៅចម្បងនៃការជំរុញទំនាក់ទំនងការទូតនៅកម្ពុជា ប៉ុណ្ណោះ រីឯបញ្ហាខ្មែរក្រោមវិញ មិនមានអ្វីដែលត្រូវនិយាយទៀតឡើយ។
លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ដូច្នេះ ៖ «និយាយអំពីរឿងអី? វត្ត យើងមានវត្ត មានសមាគមខ្មែរកម្ពុជាក្រោម យើងមានភូមិរបស់យើង និយាយពីរឿងអីទៀត?»។ » អានបន្ថែម »
អស់លោកអ្នកនាង និងប្រិយមិត្ត ជាទីគោរពរាប់អាន ប្រភពពីកម្ពុជាក្រោម បានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម នៅថ្ងៃនេះថា ប្រជាកសិករប្រមាណជាង៣០នាក់ តំណាងឱ្យអ្នកភូមិជាច្រើនគ្រួសារ នៅស្រុកឡុងភូ ខែត្រឃ្លាំង បាននាំគ្នាធ្វើដំណើរទៅកាន់ ការិយាល័យក្រសួងជនជាតិ នៅទីក្រុងព្រែកឬស្សី ដើម្បីតវ៉ាទាមទារដីធ្លី របស់ពួកគាត់ ដែលត្រូវរដ្ឋអំណាចយួនរឹបអូសយកទៅធ្វើជាកម្មសិទ្ធិរបស់រដ្ឋ និងចែកឱ្យជនជាតិយួនគ្នា គេ ដោយគ្មានសងសំណង ឬប្រាក់សម្រាប់ថ្លៃដីនោះឡើយ។ ប្រជាកសិករខ្មែរក្រោម ដែលកំពុងធ្វើដំណើរទៅកាន់ទីក្រុងព្រែកឬស្សី បានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោមថា រឿង រ៉ាវដីធ្លីដែលត្រូវរដ្ឋអំណាចយួនរឹបអូសយកនោះ ពួកគាត់បានដាក់ពាក្យប្តឹងទៅអាជ្ញាធរ គ្រប់ជាន់ថ្នាក់ជាហូរដែរ តែមិនត្រូវបានទទួលការដំណោះស្រាយពីរដ្ឋអំណាចយួនទេ។ ដូច្នេះហើយទើបថ្ងៃនេះ ពួកគាត់កើតទុកមិនសុខចិត្ត ក៍បាននាំគ្នា ធ្វើដំណើរកាត់ស្រុកឆ្លង ខែត្រឡើងទៅម្តងទៀត ដើម្បីដាក់លិខិតស្នាមប្តឹងឱ្យក្រសួងដែនដីរកដំណោះស្រាយ ជូន ពួកគាត់។ » អានបន្ថែម »