៥ ឆ្នាំ នៃ​ការផ្សាយ​របស់ សារព័ត៌មាន ព្រៃនគរ​

​មកដល់​ឆ្នាំ​ថ្មី ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៣ នេះ សារព័ត៌មាន ព្រៃនគរ មាន​អាយុកាល ៥ ឆ្នាំ ហើយ បើ​គិត​ចាប់តាំងពី​សារព័ត៌មាន​មួយ​នេះ បានធ្វើការ​ផ្សព្វផ្សាយ​តាម​ប្រ ព័ន្ធ​អិន​ធើ​ណិ​ត កាលពី​ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០៨ មក ។

រយៈពេល ៥ ឆ្នាំនេះ ការបោះពុម្ព​ជា​កាសែត​ប្រចាំ  សប្តាហ៍ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ទើប​បានតែ ៣ ឆ្នាំ​ទេ ។ ការផ្សព្វផ្សាយ​របស់ សារព័ត៌មាន ព្រៃនគរ នេះ ក្នុង​គោលបំណង​ចែករំលែក នូវ​ដំណឹង   ផ្សេងៗ​ទាក់ទង​នឹង​ជីវភាព​របស់​ពលរដ្ឋ​ខ្មែរក្រោម ដែល​កំពុង​រស់នៅក្នុង​ដែនដី កម្ពុជា​ក្រោម ឬ​ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម និង នៅ​ជុំវិញ​ពិភពលោក​ដើម្បី​ឲ្យ​ជនរួមជាតិ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា និង​ក្រៅប្រទេស​បាន​ជ្រាប​ជា​ព័ត៌មាន​អំពី​ខ្មែរក្រោម ។​

អ្នកចូលរួមអានកាសែត ព្រៃនគរ ក្នុងពិធីសន្និសីទកាសែត ស្ដីពី “ការរឹតត្បិតផ្នែកសេរីភាពដើរហើររបស់ពលរដ្ឋខ្មែរក្រោម” កាលពីថ្ងៃអាទិត្យទី ២១ ខែមេសា ឆ្នាំ ២០១៣ នៅសាលប្រជុំរបស់សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ។
អ្នកចូលរួមអានកាសែត ព្រៃនគរ ក្នុងពិធីសន្និសីទកាសែត ស្ដីពី “ការរឹតត្បិតផ្នែកសេរីភាពដើរហើររបស់ពលរដ្ឋខ្មែរក្រោម” កាលពីថ្ងៃអាទិត្យទី ២១ ខែមេសា ឆ្នាំ ២០១៣ នៅសាលប្រជុំរបស់សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ។


​ចាប់តាំងពី​ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០៨ ដល់​ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១០ សារព័ត៌មាន ព្រៃនគរ ចេញផ្សាយ​ប្រចាំ​សប្តាហ៍ តាម​ប្រព័ន្ធ​អិន​ធើ​ណិ​ត​បាន​ចំនួន ១០២ លេខ និង​ចាប់ពី​ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១០ ដល់​ថ្ងៃទី ០១ ខែមករា​ឆ្នាំ ២០១៣ បាន​បោះពុម្ព​ជា កាសែត​ប្រចាំ​សប្តាហ៍​នៅ​ប្រ ទេស​កម្ពុជា​បាន​ចំនួន ៣៤ លេខ ក្រោយពី សារព័ត៌មាន ព្រៃនគរ បានទទួល​អាជ្ញាប័ណ្ណ ពី​ក្រសួង​ព័ត៌មាន​ខ្មែរ​កាលពី​ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១០ កន្លងទៅនេះ ។

ការផ្សាយ​តាម​គេហទំព័រ​៖

​ចាប់តាំងពី​បាន​បង្កើត​ឡើងមក សារព័ត៌មាន ព្រៃនគរ បានធ្វើការ​ផ្សព្វ ផ្សាយ​ព័ត៌មាន​តាមរយៈ គេហទំព័រ​ប្លក់​ដែលមាន​អាស័យដ្ឋាន www.preynokornews.blogspot.com ហើយ​យើងខ្ញុំ​បាន​ចុះផ្សាយ នូវ​អត្ថបទ​ព័ត៌មាន​ជា​រៀងរាល់ថ្ងៃ និង កាសែត ព្រៃនគរ ជា​ឯកសារ PDF ជា​រៀងរាល់​ថ្ងៃអាទិត្យ​បន្ទាប់​កាសែត​បាន​បោះពុម្ព​ចេញផ្សាយ​នៅក្នុង​ប្រទេស​កម្ពុជា ។​

​ឆ្នាំ ២០១២ នេះ សារព័ត៌មាន ព្រៃនគរ បាន​បង្កើត​នូវ​គេហទំព័រ​ថ្មី​មួយទៀត​ដែលមាន​អាស័យដ្ឋាន www.preynokornews.info ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​មិត្ត​អ្នកអាន ក្នុង​ការចូល​តាមដាន​ព័ត៌មាន​ថ្មីៗ និង​សិក្សា​ស្រាវ ជ្រាវ​នូវ​អត្ថបទ​ស្រាវជ្រាវ​ផ្សេងៗ ដែល​បាន​ចុះផ្សាយ នៅលើ​គេហទំព័រ​ថ្មី​មួយ​នេះ ។ ក្នុង​លើ​គេហ​ព័រ​ថ្មី​នេះ យើងខ្ញុំ​នឹងធ្វើ​ការចុះផ្សាយ នូវ​ព័ត៌មាន​ជាតិ  អន្តរជាតិ​ភូមិសាស្ត្រ​កម្ពុជា​ក្រោម ព្រឹត្តិ ការណ៍​ប្រវត្តិសាស្ត្រ​របស់​ខ្មែរក្រោម ប្រ   វ​ត្តិ​អ្នកមាន​កេរ្តិ៍ឈ្មោះ​ខ្មែរក្រោម (​នរណា​ខ្លះ​នៅ​កម្ពុជា​ក្រោម​?) និង​ព្រះពុទ្ធសាសនា ជាដើម ។​

​ចែករំលែក​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​៖

​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​តាម​គេហទំព័រ  យើងខ្ញុំ​បាន​ចែករំលែក​អត្ថបទ​ព័ត៌មាន​ទាំងនេះ នៅតាម​បណ្ដាញ​សង្គម​ផ្សេងៗ​ដូចជា Facebook  និង Twitter ផងដែរ ។ តាមរយៈ​បណ្ដាញ​សង្គម​ទាំងនេះ  លោក​អ្នកនឹង​ទទួលបាន​ព័ត៌មាន​ថ្មី នៅលើ​ទំព័រ Facebook និង Twitter របស់លោក​អ្នក ប្រសិនបើ​លោកអ្នក​ចុច​ភ្ជាប់​ចូល​ជា​សមាជិក នៃ​ទំព័រ Facebook និង Twitter របស់ សារព័ត៌មាន ព្រៃនគរ ។​

​ទូរទស្សន៍ ព្រៃនគរ (PTV)៖

​នៅ​ឆ្នាំ ២០១៣ នេះ សារព័ត៌មាន ព្រៃនគរ បាន​បន្ថែម “​កម្មវិធី​ទូរទស្សន៍ តាម​ប្រព័ន្ធ​អិន​ធើ​ណិ​ត​” មួយទៀត ដែល​កម្មវិធី​នេះ យើងខ្ញុំ​មាន​ធ្វើ​សេចក្ដីរាយការណ៍​ជា​វីដេអូ​ខ្លីៗ​ផ្សព្វផ្សាយ​នៅលើ​បណ្ដាញ​សង្គម Youtube ដែលមាន​អាសយដ្ឋាន www.youtube. com/user/preynokornews ។ សម្រាប់​លោកអ្នក​ដែលមាន​ភ្ជាប់​ប្រព័ន្ធ អិន​ធើ​ណិ​ត អាច​ចូល​ទស្សនា​នូវ​កម្មវិធី​ទូរទស្សន៍​របស់​យើងខ្ញុំ បាន​គ្រប់ពេលវេលា ។​

​ផលិតកម្ម ព្រៃនគរ​៖

​ឆ្នាំ ២០១២ កន្លងទៅនេះ សារព័ត៌មាន ព្រៃនគរ បាន​ផលិត​ថាស​ស៊ី​ឌី ចម្រៀង ផលិតកម្ម ព្រៃនគរ Vol.1 ដែលមាន​ចំណងជើង​ថា “​នឹក​ស្រុក​” ។ ខ្លឹមសារ​នៃ​បទ​ចម្រៀង​ទាំងនេះ​ទាក់ទង​នឹង​ស្ថានភាព​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម ដែល​បាន​និពន្ធ និង​រៀប រៀង​ដោយ លោក សឺ​ង សម្រេច ប្រ ធាន​ផ្នែក​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ ថាស​ស៊ី​ឌី​ចម្រៀង​នេះ យើងខ្ញុំ​មាន​ដាក់លក់​នៅ​សហរដ្ឋអាមេរិក និង​នៅ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រ ចាំ​រដ្ឋ​និង​ប្រទេស​នានា ។

​ឆ្នាំ​ថ្មី​នេះ យើងខ្ញុំ​មាន​គម្រោង​ថា​នឹង​ផលិត Vol ថ្មី​ជា​បន្តទៀត ដើម្បី​បាន​បំរើ​អារម្មណ៍​លោកអ្នក​គ្រប់​មជ្ឈដ្ឋាន ។​

​បោះពុម្ព​ជា​កាសែត​នៅ​កម្ពុជា​៖

​ដោយ​យល់ឃើញថា  ពលរដ្ឋ​ខ្មែរ​និង​ខ្មែរក្រោម មាន​កង្វះខាត​លទ្ធភាព​ក្នុងការ​ប្រើប្រាស់​អិន​ធើ​ណិ​ត ទើប     គណៈកម្មការ សារព័ត៌មាន ព្រៃនគរ សម្រេច ធ្វើការ​បោះពុម្ព​ជា​កាសែត​ចេញផ្សាយ​ប្រចាំ​សប្តាហ៍ នៅ​ទីក្រុង​ភ្នំពេញ ហើយ​បាន​ចែកចាយ​ទៅដល់​ពលរដ្ឋ​ខ្មែរក្រោម នៅតាម​ខេត្ត​នានា​ក្នុងប្រទេស​កម្ពុជា ដើម្បី​ពួកគាត់​បានទទួល​នូវ​ព័ត៌មាន​ថ្មីៗ ស្តីអំពី​ស្ថានភាព​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម​និង​នៅក្នុង​ពិភពលោក ។​

​រយៈពេល ៥ ឆ្នាំ កន្លងមក ក្រុម​សហការី​ស្ម​គ្រ​ចិត្ត នៃ សារព័ត៌មាន ព្រៃ នគរ របស់​យើងខ្ញុំ បាន​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត មិន​ខ្លាច​ការនឿយហត់ សុទ្ធ តែ​ជា​អ្នកស្ម័គ្រចិត្ត ធ្វើ​ការមិន​គិតពី​កម្រៃ​ឡើយ   ដើម្បី​ផ្សាយ​ជូន​លោកអ្នក​នូវ​ដំណឹង និង​ព័ត៌មាន ដែល​អាច​ជឿ​ទុកចិត្តបាន និង​ជា​ព័ត៌មាន​ដែល​លោកអ្នក​ត្រូវការ​ស្តីពី​ជីវភាព​ជនជាតិដើម​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម សព្វថ្ងៃ ។​

​ម្យ៉ាងទៀត ការផ្សាយ​របស់ សារព័ត៌មាន ព្រៃនគរ ក៏​គង់​មិន​ផុតពី​មានការ​ខ្វះខាត​ផ្នែក​បច្ចេកទេស និង​កំហុសឆ្គង​ផ្សេងៗ ដោយ​អ​ចេតនា​មិនខានឡើយ ។ ទុកជា​យ៉ាងនេះ​ក្តី យើងខ្ញុំ​ក្រុម​ការផ្សាយ​នៃ សារព័ត៌មាន ព្រៃនគរ មាន​មោទនភាព​ខ្លាំងណាស់ ដែល​បាន​បំរើ​លោកអ្នក​និង​សង្គម​ជាតិខ្មែរ ជាពិសេស គឺ ខ្មែរក្រោម​ដែល​កំពុងតែ​ឋិត​នៅក្រោម​នឹម​អាណានិគម បក្សកុម្មុយនិស្ត នៃ​ប្រទេស​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម សព្វថ្ងៃ ។ អ្វី​ដែលជា​មោទនភាព និង​ក្តី​រីករាយ​ខ្លាំង​ជាងនេះទៀត​នោះ គឺ ពេលដែល​យើង​បានដឹងថា សារព័ត៌មាន ព្រៃនគរ មាន​អ្នក​និយម​ចូលចិត្ត​អាន​ច្រើន នៅលើ​គេហ ទំព័រ ក៏ដូចជា​ការជួយ​គាំទ្រ​អាន​តាម​កា សែត ដែល​បាន​បោះពុម្ព​នៅ​ប្រទេស      កម្ពុជា ។ នេះហើយ​គឺជា​ពានរង្វាន់​ដ៏​ធំ​មួយ​សម្រាប់​លើកទឹកចិត្ត ដល់​ក្រុម​ការ ងារ​យើងខ្ញុំ ដើម្បី​បន្ត​ផ្សព្វផ្សាយ​ត​ទៅមុខទៀត ។ យើងខ្ញុំ​ប្តេជ្ញាចិត្ត​ថា នឹង ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ដើម្បី​បន្ត​ការផ្សាយ​ក្នុង​ឆ្នាំ ២០១៣ នេះ​ឲ្យ កាន់តែ​ប្រសើរ​ជាង​មុន​ថែមទៀត ។​

សារព័ត៌មាន ព្រៃនគរ បាន​ចាប់បដិសន្ធិ​ជា​រូបរាង​ឡើង​កាលពី​ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០៨ ដោយមាន​ព្រះតេជព្រះគុណ សឺ​ង  យ៉ឹ​ង រតនា នៅ​វត្ត ខេមររ​ង្សី ទីក្រុង​ស្សា​ហូ​សេ រដ្ឋ​កាលី   ហ្វ​នៀ សហរដ្ឋអាមេរិក ជា​អភិបាល​ការផ្សាយ និង ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ជា​និពន្ធ​នាយក និង​មាន​សហការី​មួយចំនួនទៀត​នៅ​ប្រទេស​កម្ពុជា និង​នៅ​កម្ពុជា​ក្រោម បាន​ស្ម័គ្រចិត្ត​ជួយ​ផងដែរ ។ ដល់​ថ្ងៃទី ០១ ខែ  មករា ឆ្នាំ ២០១០ សារព័ត៌មាន ព្រៃនគរ មាន លោក លី ឈូ​ន ជា​អ្នកទទួលខុសត្រូវ​ផ្នែក​ច្បាប់​ក្នុង​ការសុំ​អាជ្ញា​បណ្ណ​បោះពុម្ព​កាសែត​នៅ​ប្រទេស​កម្ពុជា​ជា​ចាងហ្វាង នៅ​កម្ពុជា ។​

​ឆ្នាំ​ថ្មី ឆ្នាំ ២០១៣ នេះ យើងខ្ញុំ​សូម​ប្រសិទ្ធិ​ពរ​ដល់​លោកអ្នក​ជនរួមជាតិ នៅ​គ្រប់ទិសទី​បាន​ជួបតែ​សេចក្តីសុខ​សេច ក្តី​ចម្រើន គ្រប់​គ្រប់​ទិន​ទិវារាត្រី​កុំបី​ខាន ជាពិសេស​បានទទួល​ពុទ្ធពរ ៤ ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត ឡើយហោង ៕

​សហរដ្ឋអាមេរិក ថ្ងៃទី ០១   ខែមករា  គ​.​ស​. ២០១៣ ​ព​. ស​. ២៥៥៦

​ក្រុម​ការផ្សាយ​នៃ
​សារព័ត៌មាន ព្រៃនគរ