ទិវា ០៤ មិថុនា នៅបារាំង

June 19, 2014 11:23 PMComments Off on ទិវា ០៤ មិថុនា នៅបារាំងViews: 289

កាលពី​ថ្ងៃទី ៨ ខែមិថុនា សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ប៉ា​រិ​ស​, ប្រទេស​បារាំង​បាន​រៀ​ចំ​ធ្វើ​បុណ្យខួប​ឆ្នាំ​ទី ៦៥ នៃ​អាណានិគម​យួន លើ​ទឹកដី​កម្ពុជា​ក្រោម នៅក្នុង​វត្ត​ពោធិ​វង្ស ក្រោម​អធិបតីភាព នៃ​លោក​អធិបតី ថាច់​-​វៀន​, អមដោយ​លោក​ប្រធាន​ប្រ​ត្តិ​ប​ត្តិ ថាច់​-​ងុ​ក ថាច់ និង​ភរិយា រួមទាំង​ភ្ញៀវកិត្តិយស​ខ្មែរ​និង​បរទេស ព្រមទាំង​ពលរដ្ឋ​ខ្មែរ​ជាច្រើន​យ៉ាង​កុះករ​ផង ។ ពិធី​នេះ មាន​ព្រះសង្ឃ​និមន្ត​ចូលរួម​ចំនួន ១៩ ព្រះអង្គ ក្រោម​អធិបតីភាព ព្រះតេជព្រះគុណ  ងិន​-​ភេ​ន ។​

_DSC1521បន្ទាប់ពី​ពិធី​ចាប់ផ្តើម​ដោយ​ការ​ស្មឹង​ស្មា​ត​មួយ​នាទី រំឭក​គុណ​ដល់​វិញ្ញាណ​ក្ខ័​ណ្ឌ​វីរបុរស ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ​ដែល​បាន​បូជាជីវិត​ចំពោះ​ជាតិ ពិធី​នមសការ​ព្រះ​រតនត្រ័យ សមាទាន​សីល ចម្រើន​ព្រះ​បរិ​ត្ត និង​បង្សុកូល បាន​ប្រព្រឹត្ត​​ទៅតាម​ទំនៀមទម្លាប់​ជា​ប្រពៃណី ។ បន្ទាប់មកទៀត ក៏មាន​សេចក្តី​ថ្លែង​ការ​រំឭក​ដល់​ព្រឹត្តិការ​ណ៏​ជា​សោកនាដកម្ម​និង​សេចក្តីនែនាំ​ផ្សេងៗ​ក្នុងការ​តស៊ូរ​រំដោះទុក្ខ និង​ការពិសោធ​ផ្សេងៗ ពី​វាគ្មិន​នានា ដូចជា ៖

១.- លោក ថាច់​-​វៀន​, អធិបតី សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​,
២.- លោក ថាច់​-​ងុ​កថា​ច់​, ប្រធាន​ប្រ​ត្តិ​ប​ត្តិ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​,
៣.- ព្រះ​តេជគុណ សៀង​-​សុ​វណ្ណា​រា​, ព្រះចៅអធិការ​វត្ត សាមគ្គី​រង្សី និមន្ត​មកពី​កម្ពុជា​,
៤.- នាង​កញ្ញា Johanna Green, តំណាង​អង្គការ UNPO អញ្ជើញ​មកពី ព្រុ​ស្សែ​ល នៃ​ប្រទេស បែ​ល​ហ្សិ​ក​,
៥.- លោក ឃួន​-​ណា​កា​, អនុប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​ទ្វីប​អ៊ឺរ៉ុប​,
៦.- លោក ឃួន​-​តូ​មា​, ប្រធាន​យុវជន​នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​ទ្វីប​អ៊ឺរ៉ុប​,
៧.- អ្នកស្រី Monique Coste និវត្តជន ជាតិ​បារាំង ដែល​បាន​ស្ម័គ្រចិត្ត​ទៅ​បង្រៀន​ភាសារ​បារាំង​ដល់​ព្រះសង្ឃ​ខ្មែរក្រោម​,
៨.- លោក Franck Michel ជា​មិត្ត និង​ជា​អ្នកឯកទេស​ខាងច្បាប់​រៀបចំ​ក្រុង​
៩.- យុវជន Stephan Lampes ជា​និស្សិត​អា​ឡើ​មង់ ដែល​បាន​ស្គាល់​ទុក្ខ​ខ្មែរក្រោម ដោយបាន​ទៅ​រៀនសូត្រ​
​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ។ គាត់​ជា​និស្សិត Sciences Po allemand មកជា​មួយ​មិត្ត​គេ​ពីរ​នាក់​ទៀត​,
១០.- ព្រះគ្រូ ងិន​-​ភេ​ន​, ជា​ព្រះសង្ឃ​ព្រឹទ្ធាចារ្យ​និង​ជា​ប្រធាន​សមាគម​វត្ត ពោធិ​វង្ស​,
១១.- ព្រះ​តេជគុណ ពេ​ជ​-​សា​មន​, ព្រះចៅអធិការ​វត្ត ពោធិ​វង្ស និង​
១២.- ព្រះ​តេជគុណ ស៊ើ​ង​-​វិ​ទ្ធ​, ព្រះចៅអធិការ​វត្ត ខ្មែរក្រោម នៅ​ត្រំ​ប្លេ ។​

​បន្ទាប់ពីនោះ មានការ​សួរ​-​ឆ្លើយ ផ្សេងៗ​ជា​បន្តបន្ទាប់​ជាច្រើន មុន​និង​បញ្ចប់​ដោយ​ការ​សំរាក ស្រស់ ស្រូប បរបរ​-​នុំ​-​កាហ្វេ ជា​មិត្តភាព រហូតដល់​ម៉ោង​ប្រាំពីរ​ល្ងាច ។​

​ខាងក្រោម​ជា​រួប​ថត​នៃ​ពិធីបុណ្យ​មួយ​នេះ ។ រូបថត​ផ្ដល់​ដោយ ព្រះតេជព្រះគុណ ថាច់ វាសនា​

[Group 0]-_DSC1595__DSC1606-12 images

_DSC1522

_DSC1530

_DSC1583

_DSC1586

_DSC1629

_DSC1634

_DSC1641

_DSC1644

_DSC1654

_DSC1663

_DSC1667

_DSC1670

_DSC1673

_DSC1676

_DSC1681

_DSC1684

_DSC1686

_DSC1696

_DSC1698

Comments are closed