VOKK – សំឡេងកម្ពុជាក្រោម – ទសពិធនៅត្រង់ណា

ទសពិធនៅត្រង់ណា

April 5, 2016 12:33 AMComments Off on ទសពិធនៅត្រង់ណាViews: 27

(បទព្រហ្មគីតិ)

ប្រើល្បិចផ្សំអំណាច

ចិត្តកោងកាចផ្សំអាវុធ

អាក្រក់ផ្សំទសពិធ

យកគំនិតល្អបិទបាំង ។

កុំថាញាតិមិនដឹង

ខ្លួនខំប្រឹងធ្វើជាខ្លាំង

យល់ល្អកុំតតាំង

នាំឲ្យខ្មាំងចេញពីខ្លួន ។

ឥឡូវគេដឹងច្បាស់

កុំក្រឡាស់លាក់បំពួន

គួរយល់ចេះកែខ្លួន

ស្គាល់ថែធួនតាមផ្លូវច្បាប់ ។

លោហិតដិតរងទុក្ខ

ឲ្យអ្នកស្រុកឈឺចុកចាប

ព្រៃឈើប្រឹងខំកាប់

ឯខ្លួនត្រាប់ថាត្រឹមត្រូវ ។

ប្រជាអស់ដីស្រែ

ខ្លួនថាប្រែអភិ(១)

ត្រូវ《អភិវឌ្ឍន៍》

ប្រជាអស់លំនៅ

ដែកតាមផ្លូវចាំសុំទាន ។

អំណួតអភិវឌ្ឍន៍

ឲ្យគេព្រាត់ស៊ីអត់ឃ្លាន

មិនស្គាល់ខ្លួនទន្ទ្រាន

នៅរុករានឈានបន្ត ។

នេះហើយជារឿងពិត

នៅស្អាប់ស្អិតគ្រប់តំណ

សង្គមខ្ញុំលាបពណ៌

ត្រឹមតែល្អសម្បកក្រៅ ។

ដោយ លឹម រង្សី

—————————–

អត្ថបទកំណាព្យនេះ ឆ្លុះបញ្ចាំងអំពីទស្សនៈរបស់អ្នកនិពន្ធ មិនមែនជាទស្សនៈ និងគោលជំហររបស់ វិទ្យុសំឡេងកម្ពុជាក្រោម ឡើយ ។

 

Comments are closed