0៤ មិថុនា ១៩៤៩ មហាទុក្ខ​នៃ​ប្រជាជាតិ​ខ្មែរ​

0៤ មិថុនា ១៩៤៩ មហាទុក្ខ​នៃ​ប្រជាជាតិ​ខ្មែរ​
(​កាន់ទុក្ខ​ខួប​គម្រប់ ៦៤ ឆ្នាំ នៃ​ថ្ងៃ​បាត់បង់​ដែនដី​កម្ពុជា​ក្រោម​)
​ដោយ ផេង វិ​សុ​ដ្ឋា​រ៉ា​មុនី​

១. បួន​មិថុនា​សែ​ប្រាំបួន
​ប្រជាជន​យួន​មានសង្ឃឹម​
​មុខ​យួន​ស្រស់ថ្លា​រីក​ញញឹម
​ខ្មែរ​អស់សង្ឃឹម​ព្រោះ​បាត់​ដី ។​

២. ប្រជាជន​ខ្មែរ​ពេញ​នគរ
​រំជួល​វឹកវរ​ភ្ជា​ក់​ស្មារតី​
​អយុត្តិធម៌​បារាំង​កាត់​ដី
​ខ្មែរក្រោម​ប្រុស​ស្រី​ឃ្លាត​ពី​អង្គរ ។​

៣. បួន​មិថុនា​បារាំង​ចារ
​ថ្ងៃ​ប្រថាប់ត្រា​ច្បាស់​ជំហរ​
​ដោយ​លោក​វ៉ាង់​សង់​អ៉ូ​រី​យ៉ូ​ល
​យួន​ស្រែក​ជយោ​!​ច្បាប់​បារាំង ។​

៤. បួន​មិថុនា​បារាំង​ចារ
​ប្រកាស​ផ្លូវការ​មោហ៍​បិទបាំង​
​ប្រគល់​ដែនទឹក​ដី​កូ​សាំង​-
​ស៊ីន​សែ​ស​បារាំង​ឲ្យ​បាវ​ដាយ ។​

៥. បួន​មិថុនា​សែ​ប្រាំបួន
​ខ្មែរ​ឈឺចាប់​ផ្ទួន​គ្រប់រូប​កាយ​
​ឲ្យ​តែ​កូន​ខ្មែរ​ទោះ​ជិត​ឆ្ងាយ
​ស្មារតី​ខ្វល់ខ្វាយ​ស្រណោះ​ខ្លាំង ។​

៦. បួន​មិថុនា​សែ​ប្រាំបួន
​ខេមរា​ចាញ់​យួន​ព្រោះ​បារាំង​
​ទុក្ខ​ត្រួត​ទ្វេ​ទុក្ខ​ខ្សោះ​កម្លាំង
​កូន​ខ្មែរ​សំកាំង​ស្តី​មិន​ចេញ ។​

៧. បួន​មិថុនា​បារាំង​ចារ
​ក្បត់​កិច្ចសន្យា​ហ្លួង​នរោត្តម​
​ធ្វើ​ច្បាប់​ចេញ​ច្បាប់​ដោយ​បន្លំ
​ព្រមទាំង​បង្ខំ​ខ្មែរ​ឲ្យ​យក​។​

៨. បួន​មិថុនា​បារាំង​ចារ
​សន្ធិសញ្ញា​ក្បត់​សាលក្រម​
​ម្ភៃ​មួយ​ខេត្ត​ទឹកភ្នែក​ក្រហម
​ខ្មែរ​អស់​អាស្រម​កេរ​ដូនតា ។​

៩. បួន​មិថុនា​ខួប​មរណៈ​
ខ្មែរ​គ្រប់​ជាន់ថ្នាក់​ពេញ​លោកា​
​មិន​ថា​ខ្មែរក្រោម ខ្មែរ​កណ្តាល
​ឈឺចាប់​ខ្លោចផ្សារ​ដូច​តែ​គ្នា​។​

១០.​បួន​មិថុនា​ចារ​ខុសច្បាប់
​ព្រមទាំង​មិន​ស្តាប់​កម្ពុជា​
​ឃុបឃិត​ត្រូវរ៉ូវ​តែ​គ្នា​វា
​បារាំង​យួន​ជា​ជន​មុខ​ក្រាស់ ។​

១១. បួន​មិថុនា​បារាំង​ដូរ
​ជំនូន​ជា​ថ្នូរ​ប្រវត្តិសាស្ត្រ​
​កាត់​យក​ដី​ខ្មែរ​មិន​អៀនខ្មាស់
​ទៅ​ដូរ​សម្រស់​ក្រមុំ​យួន ។​

១២. បួន​មិថុនា​សែ​ប្រាំបួន
​ខ្មែរក្រោម​នឹម​យួន​ចោរ​ពាក់​ដួន
​គឺ​ក្រោម​នឹម​ដែក​លើដី​ខ្លួន
​ខ្មែរក្រោម​ស្រែក​ទួញ​យួន​ផ្តន្ទា​។​

១៣. បួន​មិថុនា​ប្រហារ​ខ្មែរ
​ទូទាំង​ក្រុង​ស្រែ​កម្ពុជា​
​បំបែក​កូន​ខ្មែរ​ឲ្យ​ឃ្លាត​គ្នា
​ខ័​ណ្ឌ​ចែក​នាវា​រដ្ឋ​ជា​ពីរ​។​

១៤. បួន​មិថុនា​ខ្មែរ​ត្រូវ​ចាំ
​ពេល​ខ្មែរ​ប្រេះស្រាំ​មិន​សាមគ្គី​
​ខ្មែរ​ស្លាប់បាត់​បង់អស់​ជីវី
​បាត់​ពី​ផែនទី​ពិភពលោក ។​

១៥. បួន​មិថុនា​បុណ្យ​មរណៈ​
ខ្មែរ​គ្រប់​ជាន់ថ្នាក់​ថ្លែង​វិយោគ​
​ទ្រូង​ខ្មែរ​អួលណែន​ឈាមកក​គោក
​ទឹកភ្នែក​ជាំ​ជោក​គ្រប់ទិសទី ។​

១៦. បួន​មិថុនា​ជា​បណ្តាំ
​ប្រវត្តិ​ប្រេះស្រាំ​បែកសាមគ្គី​
​កូន​ខ្មែរ​បែក​គ្នា​បាត់​ផែនទី
​ដី​មួយ​ភាគពីរ​នៃ​កម្ពុជា ។

១៧. បួន​មិថុនា​ព្យុះ​មរណៈ
​ខ្មែរ​ជាប់​ច្រ​វ៉ា​ក់​ទុក្ខឥតល្ហែ
​បាត់​សិទ្ធ​សេរី​ទុក្ខ​ឆ្នាំ​ខែ
​គឺ​បងប្អូន​ខ្មែរក្រោម​ម្ចាស់​ដី​។​

១៨.​ឲ្យ​យ​តែ​ដល់​បួន​មិថុនា
​ខ្មែរ​ពេញ​លោកា​ទាំងប្រុស​ស្រី​
​ក្មេង​ចាស់​ជំទង់​យុវតី
​នឹក​ខួប​បាត់​ដី​យំ​រួមគ្នា ។​

ភូមិ​ស្វាយ​ជួរ ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១១ | ​និពន្ធ​ដោយ​ខ្ញុំព្រះករុណា​ខ្ញុំបាទ ផេង វិ​សុ​ដ្ឋា​រ៉ា​មុនី​

ស្ដេចបាវដាយ (ឆ្វេង) និង ប្រធានាធិបតីបារាំង វ៉ាំងសាំង អារិយោ ។
ស្ដេចបាវដាយ (ឆ្វេង) និង ប្រធានាធិបតីបារាំង វ៉ាំងសាំង អារិយោ ។

កំណាព្យ “៤ មិថុនា ១៩៤៩ មហាទុក្ខ​នៃ​ជាតិខ្មែរ​” នេះ​បាន​កើតឡើង​ដោយ​ស្មារតី​នឹក អាឡោះ អាល័យ​សោក ស្តាយ​ដែនដី​កម្ពុជា​ក្រោម ។ ហើយ​បាន​បណ្តាល​ឲ្យ ដួងចិត្ត​ខ្ញុំ បាទ​ចាប់​ដង​ប៉ាកកា  ជ្រលក់​ទឹកខ្មៅ​មក​បង្ហូរ​ជា​ទំនួញ​សោក​ស្តាយ ស្រណោះ​នេះ​ចំ​ថ្ងៃ​ខួប​ឆ្នាំ ៦២ នៃ​ថ្ងៃ​ដែល​អាណានិគម​បារាំង​បាន​កាត់ផ្តាច់​ទឹកដី​កម្ពុជា​ក្រោម​ទាំង ស្រុង​ទៅអោយ​ព្រះ ចៅ​យួន​បាវ ដាយ ។ តាមរយៈ​អត្ថបទ​កំណាព្យ​នេះ​ខ្ញុំបាទ​សូម​ឧទ្ទិស​ជូន​ព្រលឹង​វីរបុរស​ខ្មែរក្រោម ​គ្រប់​ជំនាន់​ទាំងអស់​ ដែល​បាន​ពលី​ជីវិត​ជូន​ជា​តិ​មាតុភូមិ​ឲ្យ​គង់វង្ស ។ ហើយ​ខ្ញុំបាទ សូម ផ្ញើ​កំណាព្យ​នេះ​ជូន​ចំពោះ​បងប្អូន​ខ្មែរ ក្រោម​ទាំងអស់​នៅ​គ្រប់ទិសទី​ទាំងប្រុស​ទាំង ស្រី​ទាំង​បុព្វ​ជិត​ទាំងឡាយ​ផង​ដែល ដោយ​ខ្ញុំព្រះករុណា​ខ្ញុំបាទ ផេង វិ​សុ​ដ្ឋា​រ៉ា​មុនី ជូន កំណាព្យ​នេះ​ដល់ សារព័ត៌មាន ព្រៃនគរ ដើម្បី​ចូលរួម​កាន់ទុក្ខ​មហាទុក្ខ ជាតិ​យើងទាំងអស់គ្នា ។​