ខ្មែរក្រោម​នៅ​កា​ដា​ណា និង ទ្វីប​អ៊ឺរ៉ុប​ចូលរួម​បាតុកម្ម​ឲ្យ លោក ហ៊ុន សែន ចុះ​ចេញពី​អំណាច​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​នៅ​គ្រប់​ទីក​កន្លែង នៃ​ការធ្វើ​បាតុកម្ម​របស់​ព​ល​រដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស គេ​តែង​ឃើញ​វត្តមាន​របស់​ខ្មែរក្រោម បាន​ចូលរួម មិនសូវ​ខាន​ឡើយ បើទោះបី សព្វថ្ងៃ ស្ថានភាព​ការរំលោភ​សិទ្ធិមនុស្ស​លើ​ខ្មែរក្រោម​ពីរ​ដ្ឋា​ភិ បាល​វៀតណាម នៅ​កម្ពុជា​ក្រោម ក៏មាន​លក្ខណៈ​ធ្ងន់ធ្ងរ​យ៉ាងណាក៏ដោយ ។ ពលរដ្ឋ​ខ្មែរក្រោម​ដែល​ចូល រួម​ធ្វើបាតុកម្ម​ទាំងនោះ ចង់​ឲ្យ​ស្រុក​ខ្មែរ​ក្លាយទៅជា ប្រទេស​ឯករាជ្យ​មួយ​ដែល​មិន​ឋិត​នៅក្រោម​ឥទ្ធិពល​វៀតណាម មិន​ចង់​ឲ្យ​ជនជាតិ​យួន​ហូរ​ចូល​រស់នៅ​ខុសច្បាប់​ក្នុង​ប្រ ទេស កម្ពុជា និង ចង់​ឲ្យ​មាន​លទ្ធិ​ប្រ ជា​ធិបតេយ្យ​ពិត​ប្រា​ដក និង​ការគោរព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា ។​

បដារបស់ក្រុមបាតុករប្រឆាំង លោក ហ៊ុន សែន សរសេរថា "ហ៊ុន សែន ផ្ដាច់ការ " នៅទីក្រុងហ្សឺណែវ ប្រទេសស្វិស នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៤ ។ រូបថតផ្ដល់ដោយ ព្រះតេជព្រះគុណ ថាច់ វាសនា
បដារបស់ក្រុមបាតុករប្រឆាំង លោក ហ៊ុន សែន សរសេរថា “ហ៊ុន សែន ផ្ដាច់ការ ” នៅទីក្រុងហ្សឺណែវ ប្រទេសស្វិស នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៤ ។ រូបថតផ្ដល់ដោយ ព្រះតេជព្រះគុណ ថាច់ វាសនា

ទាមទារ​ឲ្យ​បោះឆ្នោត​ឡើងវិញ​៖

​ពលរដ្ឋ​ខ្មែរក្រោម នៅតាម​ប្រទេស​នានា​ក្នុង​ទ្វីប​អ៊ឺរ៉ុប នឹងចូលរួម​ធ្វើ​តុ​កម្ម​ជាមួយនឹង​ពលរដ្ឋ​ខ្មែរ ដែល​ប្រ ព្រឹ​ត្ត​ទៅ​នៅ ទីក្រុង ហ្សឺ​ណែវ ប្រទេស​ស្វិ​ស ដើម្បី​ទាមទារ​ឲ្យ​បោះឆ្នោត​ឡើងវិញ នៅក្នុង​ប្រទេស​កម្ពុជា ។ បាតុកម្ម​នេះ នឹង​ប្រព្រឹត្តទៅ​ចាប់ពី ១១ ថ្ងៃត្រង់ រហូតដល់​ម៉ោង ២ រសៀល ដែល​ត្រូវ​នឹង​ម៉ោង ០៥ ទៅ ម៉ោង ០៨ យប់ ម៉ោង​នៅ​កម្ពុជា​ក្រោម ។ ការធ្វើ​បាតុកម្ម​នេះ ក៏មាន វត្តមាន​របស់ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីនោះ ផងដែរ ។​

ការធ្វើ​បាតុកម្ម​នេះ ស្របពេល​នៅ​ថ្ងៃទី ២៨ ខែមករា នេះ មន្ត្រី​សិទ្ធិមនុស្ស​តំណាង​រដ្ឋាភិបាល​កម្ពុជា​នឹង​ការពារ​របាយ ការណ៍​សិទ្ធិមនុស្ស​នៅ​ចំពោះមុខ​ការិយាល័យ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​កម្ពុជា ក្នុង​ក្របខណ្ឌ​នៃ​ការត្រួតពិនិត្យ ឡើងវិញ​ជា សកល និង ជា​ទៀត​ទាត់​នូវ​បញ្ហា​ការគោរព​សិទ្ធិមនុស្ស (UPR) ។​

​អ្នកស្រី ថាច់ សុភាព ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​ស្វិ​ស បាន​ប្រាប់​វិទ្យុ​សំឡេង កម្ពុជា​ក្រោម នៅ យប់​ថ្ងៃទី ២៧ ខែមករា ខណៈដែល​អ្នកស្រី​កំពុងតែ​រៀបចំ​អ៊ី​វ៉ាន់ ដើម្បី​ត្រៀន​ចេញដំណើរ ទៅធ្វើ​បាតុកម្ម​នៅ​ថ្ងៃទី ២៨ នេះ​ថា ពលរដ្ឋ​ខ្មែរ​ទូទាំង​ទ្វីប​អ៊ឺរ៉ុប​នឹងចូលរួម​ធ្វើបាតុកម្ម​នៅថ្ងៃនេះ ។​

​ក្នុងឱកាស​នេះ អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ និង អង្គការ​លើកលែងទោស​អន្តរជាតិ បានចេញ​ផ្សាយ សេចក្តីប្រកាស ព័ត៌មាន​រួមមួយ ដើម្បី​អំពាវនាវ​ឲ្យ​សមាជិក​អង្គការសហប្រជាជាតិ​អន្តរាគមន៍​រក​ដំណោះស្រាយ​ចំពោះ​ការរំលោភ​សិទ្ធិ មនុស្ស​កម្ពុជា ។ អង្គការ​ទាំងពីរ​នេះ បានចេញ​របាយការណ៍ នៅ​ថ្ងៃទី ២៦ ខែមករា ថា ចាប់តាំងពី​ចាប់ផ្តើម​ឆ្នាំ ២០១៤ នេះ មក ស្ថានភាព នៃ​ការគោរព​សិទ្ធិមនុស្ស​កាន់តែ​អាក្រក់​ទៅ​គួរ​ឲ្យ​កត់សំគាល់ រហូតដល់​ធ្លាក់​ចូលក្នុង​កម្រិត​វិបត្តិ ទៀតផង ។​

​បាញ់សម្លាប់​ពលរដ្ឋ ត្រូវ​ចុះ​ចេញពី​អំណាច​៖

​ប្រជាពលរដ្ឋ​ខ្មែរ និង​តំណាង​សហជីព ព្រមទាំង​តំណាង​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ​ពលកម្ម​ក្នុង​ខេត្ត​អន់ ធា​រី​យ៉ូ សរុប ប្រមាណ​ជិត ១ ពាន់​នាក់ បានមក​ជួបជុំគ្នា​ធ្វើបាតុកម្ម​តវ៉ា​នៅ​ថ្ងៃទី ២៦ ខែមករា នៅខាងមុខ​សាលាក្រុង (City Halls) តូ​រ៉ុ​ន​តូ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កាណាដា យកចិត្តទុកដាក់​បន្ថែ​ម និង​ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ។ បន្ថែម ពីនេះ ក្រុមបាតុករ​ទាមទារ​សុំ​ដោះលែង​មនុស្ស ២៣ នាក់ ដែល​កំពុង​ជាប់ពន្ធនាគារ​ក្នុង​ខេត្តកំពង់ចាម ។​

​នេះ​ជា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​លើក​ទី ១ ហើយ នៅ​ក្រុង​តូ​រ៉ុ​ន​តូ ដែលមាន​មនុស្ស​ចូលរួម​យ៉ាងច្រើន ជា ពិសេស គឺមាន​ការ ចូលរួម​ពី​សំណាក់​ជនជាតិ​កាណាដា ប្រមាណ​ជា ៣០ នាក់ ដែល​អ្នក​ទាំងនោះ​ជា​តំណាង​សហជីព និង​អង្គការ​ពលកម្ម​នៅ ក្នុង​ខេត្ត​អន់ធា​រី​យ៉ូ ។​

ពលរដ្ឋ​កាណាដា​កំណើត​កម្ពុជា​ក្រោម​ម្នាក់​ដែល​បាន​ចូលរួម​ធ្វើបាតុកម្ម​នេះ បាន​ប្រាប់​អ្នកស្រី គឹម រស្មី ប្រ ធាន​ស្ត្រី​ខ្មែរក្រោម នៅ​ប្រទេស​កាណាដា ថា លោក​មក​ធ្វើបាតុកម្ម​ដើម្បី​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ចុះ ចេញពី​អំណាច ព្រោះ លោក​បាន ឃើញ​ស្ថានការណ៍​នៅពេល​ថ្មីៗ​នេះ នៅក្នុង​ប្រទេស​កម្ពុជា លោក ហ៊ុន សែន បាន​បាញ់សម្លាប់​ប្រពល រដ្ឋ​ខ្មែរ​ស្លូតត្រង់ ស្លាប់​ជា​បន្តបន្ទាប់​យ៉ាង​អយុត្តិធម៌ ។​

​បុរស​ខ្មែរក្រោម​រូបនេះ​បាន​ថ្លែងថា​៖

”​លោក ហ៊ុន សែន មិន​ត្រូវមាន​សិទ្ធិ​កាន់កាប់​នៅលើ​ទឹកដី​កម្ពុជា​ទៀតឡើយ ។  លោក​ចេញពី​តំណែង​នេះ ឲ្យ​អ្នកផ្សេង អ្នកស្នេហាជាតិ​ពិត​ប្រា​ដក ឡើងឈរ​ទទួលបន្ទុក​កាន់កាប់​ប្រទេស​កម្ពុជា​” ។​

ចាប់តាំងពី​មាន​អំពើហិង្សា​ផ្ទុះឡើង​ជាថ្មី​ក្នុងប្រទេស​កម្ពុជា​នៅ​ដើមខែ​មករា​មក រលក​នៃ​ការតវ៉ា​របស់​ក្រុម បាតុករ​ខ្មែរ នៅក្រៅ ប្រទេស បាន​កក្រើក​ឡើងជា​បន្ត​បន្ទាប់ ដើម្បី​ប្រឆាំងនឹង​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ លោក នាយក​ដ្ឋ​មន្ត្រី ហ៊ុន សែន ជា​អតីត ទាហាន​ខ្មែរក្រហម អ្នក​បាន​ក្រាញ​អំណាច​នៅ​ស្រុក​ខ្មែរ​ជិត ៣០ ឆ្នាំ មកហើយ ។​

​មិន​ចុះ​ចេញពី​អំណាច​៖

លោក ហ៊ុន សែន បានប្រកាស​សារជាថ្មី ថ្ងៃ​អង្គារ ទី ១៤ ខែមករា នេះ​ថា លោក​នឹងមិន​ចុះ​ចេញពី​តំណែង​ជា នាយករដ្ឋមន្ត្រី តាម​ការទាមទារ​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ ។​

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ការដ្ឋាន​ស្ពាន​ជ្រៃ​ធំ​ឡុង​ប៊ិ​ញ នៅក្នុង​ស្រុក​កោះធំ ខេត្តកណ្តាល​ដែល​ស្ថិតនៅ​ចំណុច​ព្រំដែន​រវាង​ប្រ ទេស កម្ពុជា និង វៀតណាម ចម្ងាយ​ជាង ៧០ គីឡូម៉ែត្រ​ភាគខាងត្បូង​ទីក្រុង​ភ្នំពេញ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ថា លោក​ចុះ​ចេញពី​តំណែង​ទៅបាន​លុះណាតែ​អនុវត្តតាម​គោល ការណ៍​រដ្ឋធម្មនុញ្ញ ។​
លោក ហ៊ុន សែន បាន​ថ្លែងថា​៖

«​ស្អី​? ចុះ​ចេញទៅ​អើយ​ស្អី​?​។ ចាំតែ​អើយ​ទៅ ។ ទាល់តែ​យូរ​ណោះ ។ ចុះ​(​ចេញ​) អី​ក៏​ស្រួល​ម្ល៉េះ​?​។ ឡើង​(​កាន់តំណែង​)​តាម រដ្ឋធម្មនុញ្ញ ចុះ​(​ពី​តំណែង​)​តាម​រដ្ឋធម្មនុញ្ញ​។ អត់​និយាយ​ច្រើន​។ ធ្វើ​ខុសពី ហ្នឹង​មិនបាន​»​។​

លោក ហ៊ុន សែន អង្គុយ​ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​ចាប់តាំងពី ឆ្នាំ ១៩៨៥ មកម្ល៉េះ ពោល​គឺមាន​រយៈពេល ២៩ ឆ្នាំ មកហើយ ។​

​ប្រទេស​កម្ពុជា ត្រូវ​ជាប់គាំង​នយោបាយ ក្រោយពី​ការបោះឆ្នោតជាតិ កាលពី​ខែកក្កដា ឆ្នាំ ២០១៣ មក ដល់ បច្ចុប្បន្ន ។ គណ បក្ស​ប្រជាជន​កម្ពុជា​ក្រោម ដឹកនាំ​ដោយ​លោក លោក ហ៊ុន សែន ដែលមាន តំណាងរាស្ត្រ​ជាប់ឆ្នោត ៦៨ នាក់ បាន​នាំ គ្នា​ចូល​សភា ដើម្បី​បង្កើត​រដ្ឋាភិបាល ខណៈ​តំណាងរាស្ត្រ​ជាប់ឆ្នោត ទាំង ៥៥ នាក់ នៃ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ព្រម​ចូល សភា ដោយ​លើក​ហេតុផល​ថា មានការ គៃបន្លំ​សន្លឹកឆ្នោត​យ៉ាងធ្ងន់ធ្ងរ និង​សុំ​ឲ្យ​បោះឆ្នោត​ឡើងវិញ ៕​