អគ្គនាយក RFA ថា បញ្ហា​សិទ្ធិមនុស្ស​នៅ​វៀតណាម កាន់តែ​ដុនដាប​

May 12, 2015 3:28 PMComments Off on អគ្គនាយក RFA ថា បញ្ហា​សិទ្ធិមនុស្ស​នៅ​វៀតណាម កាន់តែ​ដុនដាប​Views: 973

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​អគ្គនាយក​វិទ្យុ​អាស៊ីសេរី​បាន​ថ្លែងថា ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​វៀតណាម សព្វថ្ងៃ មាន​លក្ខណៈ ដុន ដាប​កាន់​ខ្លាំង​ឡើង ។ ការលើកឡើង​បែបនេះ ដោយ​អ្នកស្រី​បញ្ជាក់ថា រាល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​នៅ ក្នុងប្រទេស​ត្រូវ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល និង​អ្នក​សរសរ​ប្លក់​ជាច្រើន​ត្រូវ​ចាប់​ដាក់ពន្ធនាគារ​ជាដើម ។​

លោកស្រី Libby Liu អគ្គនាយក RFA  ។

លោកស្រី Libby Liu អគ្គនាយក RFA ។

ថ្លែង​នៅក្នុង​រដ្ឋសភា​អាមេរិក នា​រដ្ឋធានី Washington នៅ​ថ្ងៃទី ១១ ខែឧសភា នៅក្នុង “​ទិវា​សិទ្ធិមនុស្ស​វៀតណាម ឆ្នាំ ២០១៥” ដែល​បាន​ប្រារព្ធ​ដោយ​ជនជាតិ​យួន​នៅក្រៅ​ប្រទេស និង​សភាតំណាងរាស្ត្រ​អាមេរិក លោកស្រី Libby Liu អគ្គនាយក​វិទ្យុ​អាស៊ីសេរី បាន​ឡើង​ថ្លែង​បញ្ជាក់​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​វៀតណាម​យ៉ាង នេះ​ថា​៖

“​រដ្ឋាភិបាល​វៀតណាម​បាន​គ្រប់គ្រង​ទាំងស្រុង​រាល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ប្រទេស ។ គេ​បាន​សម្ដែង​ឲ្យ​ឃើញ​នូវ សកម្មភាព​ទាំងនោះ តាមរយៈ​ការចាប់​អ្នកសរសេរ​ប្លក់​, អ្នក​រិះគន់​ដែលមាន​មតិផ្ទុយ​នឹង​រដ្ឋាភិបាល ។ ពួកគេ​នៅតែ បន្ត​ធ្វើទុក្ខបុកម្នេញ និង​បង្កបញ្ហា​ដល់​ធនធានមនុស្ស ឬ ក្រុម​ឯកជន​នៅក្នុង​ប្រទេស​វៀតណាម ។ គ្មាន​បុគ្គលិក​វិទ្យុ អាស៊ីសេរី​រូប​ណា​ម្នាក់​នៅក្នុង​ប្រទេស​វៀតណាម ត្រូវ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​បំពេញការងារ​នោះឡើយ ។ ប៉ុន្តែ យើង នៅ​ខ្ញុំ​នៅទីនេះ និង​ពួកយើង​នៅតែ​ធ្វើ​ការតស៊ូ ។ នៅ​ចុងខែ​មេសា ឆ្នាំ ២០១៥ យើងខ្ញុំ​បាន​បញ្ជូន​អ្នក យក​ព័ត៌មាន​ម្នាក់ ចុះទៅ​វៀតណាម ដើម្បី​អនុវត្ត​គម្រោង “​វៀតណាម​តាមរយៈ​កញ្ចក់​” (Vietnam through the lens” ។ យើងខ្ញុំ បាន​អនុវត្ត​នូវ​បទ​យកការណ៍​មួយ​អំពី​ទី​បញ្ចុះសព​ទាហាន​បៀ​ង​ហ្វា ។ នេះ​ជា​លើកដំបូង ដែល​យើងខ្ញុំ​បាន​ផលិត​វីដេអូ នៅ​វៀតណាម​ផ្ទាល់ ។ អ្នកយកព័ត៌មាន​បាន​ធ្វើ​សេចក្ដីរាយការណ៍ ៣ អត្ថបទ ក្នុង​មួយ​សប្ដាហ៍ ។ សព្វថ្ងៃ មាន​ក្រុមការងារ​ឯកជន​ជាច្រើន​នៅ​វៀតណាម​ដែលជា​អ្នក​សហការ​ជាមួយនឹង​យើង ។ សព្វថ្ងៃ យើង​មាន​ក្រុម​អ្នកសរសេរ​ប្លក់ ១០ នាក់ នៅក្នុង​ប្រទេស​បាន​ផ្ញើ​អត្ថបទ​មក​យើងខ្ញុំ ។ បញ្ហា​នេះ វា​អាច​ប្រៀបធៀប​នឹង​ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ​មួយចំនួន​ដែល​កំពុងតែធ្វើការ​នៅក្នុង​ប្រទេស​វៀតណាម​ដែរ ។ រៀងរាល់ខែ មាន​មនុស្ស​ប្រមាណ ១ លាន​នាក់​ចូល​មើល​វីដេអូ​របស់​យើង​តាមរយៈ youtube ក្នុងនោះ ៧០% ជា​មនុស្ស​នៅក្នុង​ប្រទេស ។ ទំព័រ Facebook របស់​យើង​មាន​មនុស្ស​រាប់សែន​នាក់​ចូល​មើល​ដែល​ស្ថិតិ នេះ​វា មាន​ចំនួន​ច្រើនជាង​រដ្ឋាភិបាល​វៀតណាម ។ បញ្ហា​នេះ ធ្វើ​ឲ្យ​ខ្ញុំ​មានជំនឿថា វិទ្យុ​អាស៊ីសេរី កំពុង​តែមាន​ជំហាន ទៅមុខ​ពិ​ប្រា​ដក​មួយ​នៅក្នុង​ប្រទេស វៀតណាម​” ។​

ទាក់ទង​នឹង​ការលើកឡើង​របស់​អគ្គ​នាយក​វិទ្យុ​អាស៊ីសេរី​នេះដែរ នៅ​កម្ពុជា​ក្រោម សព្វថ្ងៃ ពលរដ្ឋ​ខ្មែរក្រោម​គ្មាន បណ្ដាញ​ព័ត៌មាន​ឯករាជ្យ​ណាមួយ​ដែល​បាន​បង្កើតឡើង​ដោយ​ស្ថាប័នឯកជន​ខ្មែរក្រោម​ឡើយ ។ ព្រះសង្ឃ​ខ្មែរ ក្រោម នៅតែ​ត្រូវ​រដ្ឋាភិបាល​វៀតណាម​ចាប់​ដាក់ពន្ធនាគារ ដោយ​គ្រាន់តែ​ផ្ដល់​សម្ភាសន៍​ដល់​វិទ្យុ​សំឡេង​កម្ពុជា ក្រោម ដែលមាន​មូលដ្ឋាន​នៅក្រៅ​ប្រទេស ប៉ុណ្ណោះ ។​

​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម បាន​លើកឡើងថា គេហទំព័រ វិទ្យុ​អាស៊ីសេរី​, វិទ្យុ​សំឡេង​សហរដ្ឋ អាមេរិក (VOA) និង​ព័ត៌មាន BBC មិនអាច​បើក​បានឡើយ នៅ​កម្ពុជា​ក្រោម និង​នៅក្នុង​ប្រទេស​វៀតណាម ៕​

………………………………………………………………………………

​ភិក្ខុ ថាច់ ប្រីជា គឿន (​សុធម្ម​ប្ប​ញ្ញោ​)

និពន្ធ​នាយក សារព័ត៌មាន ព្រៃនគរ សព្វថ្ងៃ នៅ​ទីក្រុង  San Jose រដ្ឋ California សហរដ្ឋអាមេរិក ។​

សរសេរ​មកកាន់ ភិក្ខុ ថាច់ ប្រីជា គឿន (​សុធម្ម​ប្ប​ញ្ញោ​) តាមរយៈ thachpreicheakoeun@gmail.com

Comments are closed