សម្ដេច​សង្ឃ ដា​ឡៃ ឡា​ម៉ា ដឹកនាំ​ពិធី បួង​សួង​នៅ​វិមាន​ព្រឹទ្ធសភា​អាមេរិក​

March 7, 2014 1:24 AM0 commentsViews: 1421

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​សហរដ្ឋអាមេរិក​៖ សម្តេច​សង្ឃ​ទី​បេ​ត៍ ដា​ឡៃ ឡា​ម៉ា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ០៦ ខែមីនា បាន​បើក​សម័យ ប្រជុំ ជាមួយ​ព្រឹទ្ធសភា​អាមេរិក ដោយ​មានការ​សូត្រធម៌​ដើម្បី​បួងសួង​សុំ​សន្តិភាព នៅ​វិមាន​ព្រឹទ្ធសភា Capitol នា​រដ្ឋធានី Washington ។ នេះ​ជា លើកដំបូង ដែល​មេដឹកនាំ​ស្មារតី​របស់​ជនជាតិ​ទី​បេ​ត៍ បាន​ដឹកនាំ​កម្មវិធី បួងសួង​មួយ​នេះ បើទោះបី ព្រះអង្គ​ធ្លាប់បាន​យាង​មកកាន់​វិមាន Capitol ជាច្រើនលើក ។​

លោក ប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ទទួលសម្ដេចសង្ឃ ដាឡៃ ឡាម៉ា នៅសេតវិមាន ថ្ងៃទី ២១ ខែកុម្ភ ឆ្នាំ ២០១៤ ។

លោក ប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ទទួលសម្ដេចសង្ឃ ដាឡៃ ឡាម៉ា នៅសេតវិមាន ថ្ងៃទី ២១ ខែកុម្ភ ឆ្នាំ ២០១៤ ។

សម្ដេច​សង្ឃ ដា​ឡៃ ឡា​ម៉ា កំពុង​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក ។​

កាលពី​ខែ​មុន លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា បានទទួល​បដិសណ្ឋារៈ​ចំពោះ សម្ដេច​សង្ឃ ដា​ឡៃ ឡា​ម៉ា ម្ចាស់​ពានរង្វាន់ Nobel សន្តិភាព នៅ​សេត​វិមាន ទោះបី​មានការ​ជំទាស់ និង​ខឹងសម្បា​ពី​ចិន ដែល ជា​គូ សត្រូវ​នឹង​ព្រះអង្គ​យ៉ាងណាក៏ដោយ ។​

​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បញ្ជាក់​នូវ​គោលជំហរ​សារជាថ្មី​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ ប្រពៃណី​នៃ​ការ ប្រតិបត្តិ​សាសនា វប្បធម៌ និង​ភាសា​របស់​ជនជាតិ​ទី​បេ​ត៍ ។​

​សម្ដេច​សង្ឃ ដា​ឡៃ ឡា​ម៉ា បាន​មាន​ព្រះបន្ទូល​ថា ព្រះអង្គ​មិនដែល​ទាមទារ​ឯករាជ្យ​ដែនដី​ទី​បេ​ត៍ ចេញពី ប្រទេស​ចិន​ទេ និង​ព្រះអង្គ​ចង់​មាន​កិច្ចចរចា​មួយ​ជាមួយនឹង​មេដឹកនាំ​ចិន ។​

​ចិន​បាន​ព្រមាន​សហរដ្ឋអាមេរិក​ថា នឹងមាន​វិបត្តិ​ដ៏​ធំធេង​ផ្នែក​ការទូត ប្រសិនបើ លោក បា​រ៉ា​ក់ អូ​បា​ម៉ា នៅ តែ​ទទួល សម្ដេច​សង្ឃ ដា​ឡៃ ឡា​ម៉ា ប៉ុន្តែ​រហូតមក​ដល់ពេលនេះ គេ​នៅ​មិនទាន់​ឃើញ​មាន​បញ្ហា​អ្វី កើត ឡើង​ទេ ៕​

Leave a Reply