អ្នកកាសែត​នៅ​ភូមា ជាង ១០០ នាក់​បាតុកម្ម​ទាមទារ​ដោះលែង​មិត្ត​រួមការ​ងារ​

January 9, 2014 12:30 AM0 commentsViews: 258

ប្រែសម្រួលដោយ សឺង វិចិត្រ l VOKK

ក្នុង​ព្រឹត្តិការ​មួយ​ដែល​មិន​ធ្លាប់​ឃើញ​នៅ​ប្រទេស​ភូមា នា​ថ្ងៃ ០៧ ខែ មករា ២០១៤ នេះ អ្នកកាសែត និង​អ្នកការពារ​សិទ្ធិ សេរី ព័ត៌មាន ប្រហែល ១៥០ នាក់​បានធ្វើ​បាតុកម្ម និង​ដង្ហែ​តាម​ដងផ្លូវ​នៅ​ក្រុង Rangoon ដើម្បី​ជូនដំណឹង​អំពី ការគំរាមកំហែង​ថ្មី ទៅលើ សិទ្ធិ​សេរី​សារព័ត៌មាន ។ ទន្ទឹមនឹងនោះ ពួកគេ​ក៏បាន​ទាមទារ​ឲ្យ​ដោះលែង​អ្នកកាសែត​មួយ​ដែលជា​អ្នកកាសែត​ដំបូង បំផុត​ត្រូវ​ចាប់ខ្លួន​ក្រោយពី​រដ្ឋាភិបាលយោធា​នៅ​ភូមា​ឈប់​ការគ្រប់គ្រង​ ប្រទេស ។​

កាសែតធ្វើបាតុកម្មទាមទារឲ្យដោះលែងអ្នកកាសែត នៅភូមា ថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០១៤ ។ រូបថត AP

កាសែតធ្វើបាតុកម្មទាមទារឲ្យដោះលែងអ្នកកាសែត នៅភូមា ថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០១៤ ។ រូបថត AP

​តាម​ភ្នាក់ងារ​ព័ត៌មាន AFP ក្រុមបាតុករ​បាន​ស្រែកថា ៖ «​មិនត្រូវ​គំរាមកំហែង​សិទ្ធិ​សេរី​សារ ព័ត៌មាន​» និង​បដា​ជាច្រើន​បាន សរសេរថា ៖ «​សិទ្ធិ​ទទួល​ព័ត៌មាន​ជា​ភាពរឹងមាំ​នៃ​ប្រជាធិបតេយ្យ​» ។​

​ការធ្វើ​បាតុកម្ម​នេះ​បាន​ដឹកនាំ​ដោយ​បណ្ដាញ អ្នកកាសែត​ភូមា​ដើម្បី​ប្រឆាំងនឹង​ការកាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ ៣ ខែ លើ អ្នកកាសែត​មួយរូប​ដែល​ត្រូវ​ចាប់ខ្លួន​ពេលធ្វើការ​ស៊ើបអង្កេត​នៅ​រដ្ឋ Kayah ប៉ែង​ខាងកើត​ប្រទេស​ភូមា ។​

​អ្នកនាង Ma Khine ជា​អ្នកធ្វើការ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ Eleven Media ត្រូវបាន​ផ្ដន្ទាទោស​ចំពោះ​បទ​ប្រមាថ​មេធាវី​មួយរូប លុកលុយ​លំនៅឋាន​របស់​មេធាវី​រូបនេះ​ពេលធ្វើ​សម្ភាសន៍ ហើយ​ប្រើប្រាស់​ពាក្យសំដី​មើលងាយ​ប្រមាថ ។​

​ប៉ុន្តែ​តាម Eleven Media វិញ អ្នកកាសែត​របស់គេ​អាច​ត្រូវបាន​បង្ក្រាប​ចំពោះ​អត្ថបទ​សរសេរ​អំពី អំពើពុករលួយ​ក្នុង​ប្រព័ន្ធ តុលាការ​នៅ​ភូមា ។​

​តាម​លោក Myint Kyaw អគ្គលេខា​បណ្ដាញ​អ្នកកាសែត​ភូមា ករណី​របស់​អ្នកនាង Ma Khine បាន​ឆ្លុះបញ្ចាំង​នូវ «​ការ គំរាមកំហែង​ផ្ទាល់ ចំពោះ​អ្នកសារព័ត៌មាន​អាច​ត្រូវ​នឹង​ផ្ដន្ទាទោស​ឧក្រិដ្ឋកម្ម​ក្នុង​ដំណើរ​ការងារ​» ។​

ព្រឹត្តិ​ការដែល​ក្រុម​យោធា​ភូមា​ចាក​ចេញពី​តំណែង​ឆ្នាំ ២០១១ ក្រោយ​ប៉ុន្មាន​ទសវត្ស​គ្រប់គ្រង​ទឹកដី​ដ៏​ព្រៃផ្សៃ បានចាប់ផ្ដើម ឲ្យ​ការផ្លាស់ប្ដូរ​ដ៏​សំខាន់​ក្នុង​ផ្នែក​សារព័ត៌មាន ដោយ​ព្រឹត្តិ​ការសំខាន់​ពីរ​គឺ ៖ លុបចោល​របប​ត្រួតពិនិត្យ និង​ដោះលែង​អ្នក កាសែត ត្រូវ​ជាប់ពន្ធនាគារ ។​

​ប៉ុន្តែ​យោងទៅតាម​អង្គការ​ការពារ​សិទ្ធិមនុស្ស​ទាំងឡាយ ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ភូមា​ត្រូវ​ប្រឈមមុខ​នឹង​ការគំរាមកំហែង ផ្សេងៗ ទៀត ។​

David Mathieson អ្នកឯកទេស​ស្រាវជ្រាវ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch ដែលមាន​ទីស្ដីការ​នៅ New York បានបញ្ជាក់​ជាមួយ AFP ថា ៖ «​របៀប​វាយប្រហារ​ទៅលើ​សេរី​ព័ត៌មាន​នៅ​ភូមា​បាន​ផ្លាស់ប្ដូរ​ពី​ការបង្ក្រាប​ដោយ ចំហ ពី​អាជ្ញាធរ ឆ្លង​ជាការ​បណ្ដឹង ពេលដែល​ត្រូវមាន​ការទទួលខុសត្រូវ​នឹង​ច្បាប់​ថ្មី​អំពី​ការផ្សព្វផ្សាយ ការធ្វើ​សម្ពាធ​លើ​អ្នក កាសែត ដោយ​អាថ៌កំបាំង ដើម្បី​រារាំង​ការងារ​របស់​ពួកគេ » ។​

ក្នុង​តារាង​ប្រទេស​មាន​សិទ្ធិ​សេរី​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​កន្លង​របស់​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន ភូមា​បានឡើយ ១៨ កំណត់​ប៉ុន្តែ​នៅតែ​ស្ថិត​ខាងក្រោម​នៃ​តារាង​នេះ​ដោយ​ស្ថិតនៅ​ទី ១៥១ ក្នុងចំណោម ១៧៩ ប្រទេស ។​

​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ដែល​បានប្រកាស​ក្នុងពេល​ថ្មីៗ​នេះ អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​បាន​អំពាវនាវ​អាជ្ញាធរ​ពិនិត្យ ឡើងវិញ​ករណី​របស់​អ្នកនាង Ma Khine ៖ «​ស្ថាប័ន​ចេញ​មតិ​មួយ​មិនត្រូវ​ទទួល​នូវ​ហានិភ័យ​នៃ​ការ​ព្រហ្មទណ្ឌ ហើយ ករណី នេះ ត្រូវ​ទទួល​ការដែល​អ្នកកាសែត​រប​ស់​ខ្លួន​ត្រូវ​ផ្ដន្ទាទោស​ចំពោះ​ការតាមដាន​ព័ត៌មាន ។ សិទ្ធិ​សេរី​ព័ត៌មាន​ត្រូវបាន​គំរាម កំហែង » ៕​

Leave a Reply