ភូមា​គ្មាន​អ្នកទោសនយោបាយ​ទៀត​ទេ​

January 2, 2014 1:55 AM0 commentsViews: 271

សឺ​ង វិចិត្រ | VOKK ថ្ងៃ ៣១ ខែ ធ្នូ ឆ្នាំ ២០១៣ រដ្ឋាភិបាល​ភូមា​បានចេញ​ប្រកាស​ជា​សាធារណៈ​ថា ប្រទេស​នេះ​មិនមាន​អ្នកទោសនយោបាយ​មួយណា​ទៀតឡើយ ។ ថ្ងៃ ៣០ ខែធ្នូ នេះ លោក ប្រធានាធិបតី​ភូមា Thein Sein បានចេញ​ប្រកាស​លើកលែងទោស ពីរ គឺ​បាន​អនុវត្ត​យ៉ាង​ពេញលេញ​មាន​សន្យាថា​នឹង​ដោះលែង​អ្នកទោស​មនសិការ​មុន​ដំណាច់​ឆ្នាំនេះ ។

លោក Yan Naing Tun ​អ្នក​ទោស​នយោបាយភូមា និយាយជាមួយអ្នកសែត នៅទីក្រុង Yangon កាលពីថ្ងៃ ៣១ ខែធ្នូ ឆ្នាំ ២០១៣ ។

លោក Yan Naing Tun ​អ្នក​ទោស​នយោបាយភូមា និយាយជាមួយអ្នកសែត នៅទីក្រុង Yangon កាលពីថ្ងៃ ៣១ ខែធ្នូ ឆ្នាំ ២០១៣ ។

​តាម​ព័ត៌មាន​ពី ភ្នាក់ងារ​សារព័ត៌មាន AFP របស់​បារាំង នៅ​រាត្រី ៣០ ធ្នូ លោក Thein Sein បាន​បញ្ជា​ឲ្យ​ដោះលែង​អ្នកទោស​ទាំងឡាយ​ដែលមាន​ផ្ដន្ទាទោស​ពីបទ ក្បត់ជាតិ បះបោរ បាតុកម្ម​ខុសច្បាប់ និង​បទល្មើស​ផ្សេងៗ​ទៀត​តាមច្បាប់​ដ៏​តឹងរ៉ឹង​របស់​ក្រុម​យោធា ដែលជា​អតីត​រដ្ឋាភិបាល​បាន​ប្រើប្រាស់​ដើម្បី​បង្ក្រាប​អ្នកប្រឆាំង ។

​ក្នុង​សេចក្ដីសម្រេច​មួយ​ផ្សេងទៀត លោក​ប្រធានាធិបតី​ភូមា​ក៏បាន​លើកលែងទោស​ឲ្យ​អ្នកទោស​ន​យោ បាយ ៥ នាក់​ទៀត​ចំពោះ​មូលហេតុ​ផ្សេង ។

​លោក Ye Htut អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​ភូមា​បាន​និយាយ​លើ​ទំព័រ Facebook របស់ខ្លួន​ថា តាមរយៈ​ការលើកលែងទោស​នេះ «​លោក​ប្រធានាធិបតី Thein Sein បាន​បំពេញ​នូវ​ពាក្យសន្យា ចំពោះ​ពេល​ដំណាច់ឆ្នាំ ២០១៣ នេះ ប្រទេស​យើង​មិនមាន​អ្នកទោសនយោបាយ​មួយណា​ទៀតឡើយ​» ។ ប៉ុន្តែ​លោក​នេះ​ក៏​មិនបាន​និយាយថា មាន​ប៉ុន្មាន​នាក់​បាន​លើកលែងទោស​ហើយ​ពួកគេ​បាន​ដោះលែង​ពី​កាលណា ។

មេដឹកនាំ​ទទួលខុសត្រូវ​ផ្នែក​ពន្ធនាគារ​នៅ​ភូមា លោក Than Htay បាន​ប្រាប់ AFP ថា នាពេល​បច្ចុប្បន្ននេះ លោក​ក៏​មិនទាន់​ដឹងថា មាន​ប៉ុន្មាន​នាក់​បាន​លើកលែងទោស​តាមច្បាប់​ថ្មី​នេះ​ទេ ។ ក៏​តាម​មន្ត្រី​រូបនេះ​ដែរ សមត្ថកិច្ច​កំពុង​ពិនិត្យ​បញ្ជីរាយនាម ដើម្បី​ដោះលែង​ឲ្យ​អ្នក​ដែល​ស្ថិត​ក្នុងចំណោម​អ្នក​ត្រូវ​ដោះលែង ។ លោក​បាន​ធានាថា ៖ «​យើងខ្ញុំ​នឹង​ដោះលែង​ពួកគេ​ដោយ​ឆាប់​បំផុត ។​»

​ក៏​តាម AFP ដែល នៅ Rangoon មាន​អ្នកទោសនយោបាយ​យ៉ាងតិចណាស់ ពីររូប​បាន​ដោះលែង​ក្នុងពេល​ដំណាច់​ឆ្នាំនេះ ពី​គុក Insein ព្រឹក​ថ្ងៃ ៣០ ធ្នូ ។ ញាតិមិត្ត​អ្នកទោស​រាប់រយ​អ្នក​បាន​ប្រមូលគ្នា​នៅមុខ​ពន្ធនាគារ​ធំៗ នៅ Rangoon ដើម្បី​ទទួល​អ្នក​បាន​រួច​ទោស ។

Yan Naing Tun ជា​អ្នកទោស​មួយ​បាន​ដោះលែង​បាន​ស្ងើចសរសើរ​ការគោរព​ពា​ក្យ​សន្យា​របស់លោក Thein Sein ថា «​លោក​ប្រធានាធិបតី​បាន​គោរព​ពាក្យសន្យា ខ្ញុំ​គោរព​លោក ចំពោះ​លោក​គោរព​ពាក្យ​សច្ចា​» ។ អតីត​អ្នកទោស​នេះ​ត្រូវបាន​ផ្ដន្ទាទោស​ជាប់ពន្ធនាគារ ៨ ខែ ចំពោះ​ការចូលរួម​បាតុកម្មអហិង្សា​មួយ​នៅ រដ្ឋ Kachin ប៉ែត​ខាងជើង​ភូមា កន្លែង​ដែល​កំពុងមាន​ការប៉ះទង្គិច​តិចតួច​រវាង​កងទ័ព និង​ក្រុម​កម្លាំងប្រដាប់អាវុធរ​បស់​ជនជាតិភាគតិច Kachin ។

មុនពេល​រដ្ឋាភិបាលយោធា​ត្រូវ​រំសាយ​កាល ខែមីនា ឆ្នាំ ២០១១ អង្គការ​ការពារ​សិទ្ធិមនុស្ស​ទាំងឡាយ​បាន​ចោទ​ប្រទេស​ភូមា​មាន​ដាក់ពន្ធនាគារ អ្នកទោស​មនសិការ ២០០០ នាក់ ។ ប៉ុន្តែ​ពេលដែល​របប​ស៊ីវិល​បាន​បង្កើត ពួកគេ​បាន​ដោះលែង​ជា​បន្តបន្ទាប់​អ្នកប្រឆាំង​រាប់រយ​អ្នកមាន ព្រះសង្ឃ អ្នកកាសែត និង មេធាវី​ជាដើម ។

​ក្នុង​បេសកកម្ម​ទៅកាន់ London កាលពី​ខែ កក្កដា​កន្លង លោក Thein Sein បាន​សន្យាថា នឹង​ដោះលែង​អ្នកទោស​មនសិការ​ទាំង​អស់​ក្នុង​ដំណាច់​ឆ្នាំនេះ ៕

Leave a Reply