ព្រះសង្ឃ​ខ្មែរក្រោម​ប្ដឹង​រដ្ឋាភិបាល​វៀតណាម​អំ​ពីបទ​ប្លន់​ទ្រព្យសម្បត្តិ​

November 8, 2014 7:26 AMComments Off on ព្រះសង្ឃ​ខ្មែរក្រោម​ប្ដឹង​រដ្ឋាភិបាល​វៀតណាម​អំ​ពីបទ​ប្លន់​ទ្រព្យសម្បត្តិ​Views: 1049

ព្រះសង្ឃ​ខ្មែរក្រោម​ប្ដឹង​រដ្ឋាភិបាល​វៀតណាម​អំ​ពីបទ​ប្លន់​ទ្រព្យសម្បត្តិ​ ​សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា កំពុងតែ​ស្វះ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​នានា​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ប្ដឹង​រដ្ឋាភិបាល​វៀតណាម​អំ​ពីបទ​ប្លន់​យក​ទ្រព្យសម្បត្តិ​របស់​ព្រះសង្ឃ និង​ពលរដ្ឋ ខ្មែរក្រោម នៅ​ច្រកព្រំដែន​វៀតណាម – កម្ពុជា ។

ព្រះតេជព្រះគុណ ឡាយ ឡាត (រូបកណ្តាល) ចូលរួម​ហែ​ក្បួន​ដាក់​ញត្តិ​ទៅកាន់​ស្ថានទូត ដែលជា​សមាជិក​ហត្ថលេខី​នៃ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​ ១៩៩១ ក្នុងទិវាប្រារព្ធខួប​លើក​ទី ២៣ ។ រូបថតៈ ស៊ឺន ចែងចើន

ព្រះតេជព្រះគុណ ឡាយ ឡាត (រូបកណ្តាល) ចូលរួម​ហែ​ក្បួន​ដាក់​ញត្តិ​ទៅកាន់​ស្ថានទូត ដែលជា​សមាជិក​ហត្ថលេខី​នៃ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​ ១៩៩១ ក្នុងទិវាប្រារព្ធខួប​លើក​ទី ២៣ ។ រូបថតៈ ស៊ឺន ចែងចើន

​កាលពី​ថ្ងៃ ២៨ ខែតុលា ឆ្នាំ ២០១៤ ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម នៅ​ប្រទេស​កម្ពុជា ចំនួន ១៣ អង្គ និង​រូប ត្រូវបាន​រដ្ឋា ភិ​បាល​វៀតណាម​បណ្ដេញ​ចេញពី​ទឹកដី​កម្ពុជា​ក្រោម​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ ខណៈដែល​ពួកគេ​បាន​ចូលទៅ​វត្ត​ខ្វែង ទទឹង ឋិត​នៅក្នុង​ខេត្ត​ក្រមួនស ដើម្បី​ធ្វើបុណ្យ​កឋិនទាន ។ ពេល​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ទាំងនេះ ត្រឡប់មក​ស្រុក​ខ្មែរ វិញ ត្រូវបាន​ប៉ូលិស​ច្រកព្រំដែន​វៀតណាម​រឹប​យក​ទ្រព្យសម្បត្តិ ជា​ប្រាក់ និង​សម្ភារៈ អស់​ជាច្រើន ។ ​

តើ​ដំណើរការ​ប្ដឹងផ្ដល់​មួយ​នេះ ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​នានា​នៅក្នុង​ប្រទេស​កម្ពុជា អាច​សម្រេច​បានជា​ផ្លែផ្កា​អ្វី ដែរឬទេ ? លោក សឺ​ន ថា​យ ធន បាន​សម្ភាស ព្រះតេជព្រះគុណ ឡាយ ឡា​ត អគ្គលេខាធិការ​នៃ​សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា ក្រោម​អំពី​បញ្ហា​នេះ ដូចតទៅ​៖ ​

ព្រះសង្ឃ​ខ្មែរក្រោម​ប្ដឹង​រដ្ឋាភិបាល​វៀតណាម​អំ​ពីបទ​ប្លន់​ទ្រព្យសម្បត្តិ​​

Comments are closed