ប្រវត្តិព្រះមហាវិជ្ជារតនបញ្ញា យឿង ស៊ិន ព្រះចៅអធិការវត្ត សាមគ្គីរង្សី និងជាប្រធានសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម

September 29, 2010 3:23 PM0 commentsViews: 238

ជីវប្រវត្តិ របស់ព្រះវិរសមណៈ វិជ្ជារតនប្បញ្ញាមហា យឿង សិន ជាព្រះឧបជ្ឈាយ៍ ជាព្រះចៅអធិការវត្ត សាមគ្គីរង្សី និងជាប្រធានសមាគមព្រះសង្ឃ ខ្មែរកម្ពុជាក្រោម។

១.១/ព្រះមហា យឿង សិន (តា យឿង) ព្រះអង្គប្រ សូត នៅឆ្នាំជូត ព.ស ២៤៧៩ គ.ស ១៩៣៥។

១.២/ ស្រុកកំណើត ៖ ភូមិតាទេស ឃុំតាកែវ ស្រុក អូរម៉ុល ខេត្ដព្រែកឫស្សី កម្ពុជាក្រោម ។

១.៣/ ឪពុកនាម យឿង ស៊ីន (ស្លាប់) ។

១.៣/ ម្ដាយនាម ស្រី ចឹម (ស្លាប់)។

១.៤/ ព្រះមហា យឿង សិន (មានបងប្អូន ៤នាក់)៖

  • ១.បងប្រុស​ឈ្មោះ យឿង​ សាត ។
  • ២.បងស្រី យឿង ធី ស្រី​សាង ។
  • ៣. ព្រះមហា​ យឿង​ សិន។
  • ៤.ប្អូនស្រី យឿង ធី​យ៉ៅ ។

១.៥/ដំណើរជីវិត ព្រះមហាយឿង សិន ៖

  • គ.ស ១៩៤៥ អាយុ​ ១០ (ឪពុកធ្វើទាហានបារាំង) តាមឪពុកទៅនៅទីក្រុងព្រៃនគរ។
  • គ.ស ១៩៥០ អាយុ ១៥ ឆ្នាំចូលរៀនអក្សរខ្មែរនៅសាលាបឋមសិក្សាវត្ដសំរោង ខេត្តឃ្លាំង។
  • គ.ស ១៩៥៣ អាយុ ១៨ ឆ្នាំបានចូលបួសជាសមណេរ នៅវត្ដហ្លូងបាសាក់ (បាយឆៅ) ឃុំមីស្វៀង ស្រុកបាយឆៅ ខេត្ដ ឃ្លាំង កម្ពុជាក្រោម។ និងរៀនធម្មវិន័យ ថ្នាក់ទោ នៅវត្តប្រាសាទគង់ ឃុំ កំពង់ ដូង​ (Tham don) ស្រុក​បាយ​ឆៅ (My Xuyen) ខេត្តឃ្លាំង​កម្ពុជាក្រោម។
  • គ.ស​ ១៩៥៥ បានបំពេញឧបសម្បទា ជាភិក្ខុភាវៈ ក្នុងព័ទ្ធសីមាវត្ត ហ្លួងបាសាក់ (បាយ​ឆៅ) ក្នុងសំណាក់ព្រះឧបជ្ឈាយ៍ ឡឹម​ បែន។
  • គ.ស ១៩៥៥ ដល់ ១៩៥៦ បន្តការសិក្សាសាលាបាលី វត្តសំរោង ខេត្តឃ្លាំង ។
  • ១៩៥៦ ដល់ ១៩៥៩ គង់នៅវត្តខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម បំរើចលនាខ្មែរសេរី សហការជាមួយលោកខេមរិន្ទ។
  • គ.ស ១៩៦០ ដល់ ១៩៦៧ កគង់នៅវត្ដហ្លូងបាស័កបាយឆៅ បន្តសកម្មភាពចលនា ខ្មែរសេរីដដែល និងបានចូលរួមធ្វើសកម្មភាពប្រឆាំងរដ្ឋអំណាច ងោ ឌិញយៀម (Ngo Dinh Diem)
  • ប្រធានាធិបតីយួនសេរី និងមាននាទីជាអ្នកជួយការពារ ដោះស្រាយអ្នក ដែលត្រូវយួន កែនធ្វើទ័ព។
  • គ.ស  ១៩៦៧ ព្រះមហា យឿង សិន បានលាចាសិក្ខាបទ និងបានចូលធ្វើជាកម្មាភិបាល ស្ថាបនាកម្មជនបទ ឲ្យរដ្ឋាភិបាល ធីវ គី (Thieu Ky) អស់មួយឆ្នាំ  ។
  • គ.ស ១៩៦៩ ចូលរួមក្នុងកងទ័ពពិសេសហើយទៅហ្វឹកហ្វឺននៅឡុងហាយ និងញ៉ាត្រាង
  • គ.ស ១៩៧០ ក្រោយពេលរដ្ឋប្រហានៅភ្នំពេញ អង្គភាព (ខ្មែរសេរី) បានបញ្ជូន ព្រះមហាយឿង សិន​ ឲ្យទៅកម្ពុជា ដើម្បីសហការនឹងខ្មែរឥស្សរៈ ។
  • គ.ស ១៩៧៤ បានវិលពីកម្ពុជាទៅនៅស្រុកបាយឆៅ​ខេត្តឃ្លាំង កម្ពុជាវិញ ។
  • គ.ស ១៩៧៤ ដល់ ១៩៧៦ ទទួលតួនាទី ជាប្រធានពុទ្ធសាសនបណ្ឌិតរង (ខ្មែរក្រោម) ដែលមានទីតាំងនៅខេត្តឃ្លាំង បន្ទាប់ពីគ្រូមហា ដិញប្រាជ្ញ ចូលនិវត្តន៍ ។

ថ្ងៃទី​១៦​កុម្ភៈ គ.ស  ១៩៧៦ ដល់ ថ្ងៃទី ២៥​ វិច្ឆិកា គ.ស​ ១៩៧៩ ជាប់ពន្ធនាគារនៅទីក្រុង​ព្រែកឬស្សី អស់ ៤ ឆ្នាំ ត្រូវជាប់ចោទពីបទប៉ន់ប៉ងផ្ឌួលរំលំរដ្ឋាបាលកម្មុយនិស្តយួន។ ក្នុងសកម្មភាពខ្មែរក្រោម ដើម្បីផ្ដួលរំលំយួន (នៅពេលនោះព្រះមហា យឿ សិន ទទួលបន្ទុក ចលនា នៅស្រុកបាយឆៅ មានប្រាសាទគង បឹងទន្សា និងឃុំ ភូមិជាច្រើនទៀត តែត្រូវ បរាជ័យ កម្លាំងចលនារបស់ខ្មែរជាច្រើន ត្រូវបានយួនកម្មុយនិស្តសម្លាប់ និងដាក់ពន្ធនាគា ឬ មណ្ដលលត់ដំ ឲ្យធ្វើការជទម្ងន់ ព្រមទាំងរងទម្ងន់ទារុណកម្មគ្មានស្រាកស្រាន្ត) ។ ព្រះមហា យឿង​ សិន ក៏ត្រូវបានទ្រុឌទ្រោម សុខភាពទាំងពីជាប់ពនប្ធនាគារ ជារៀងរហូតមក ។

  • គ.ស ១៩៧៩ ដល់ គ.ស ១៩៨៤ រស់នៅខេត្តតាកែវ គឺ ពេលចេញពីពន្ធធាគា ព្រះអង្គត្រូវវិលទៅជួបគ្រួសារ រួចហើយឡើងទៅខេត្ដតាកែវរដ្ឋកម្ពុជាធ្វើអាចារ្យ វត្ដនៅបូទុំពរក្រោម និងវត្ដពោធិវង្សលើ ស្ថិតនៅភូមិកំពង់ ឃុំព្រះបាទជាន់ទុក ស្រុកគីរីវង់ ខេត្ដតាកែវ និងទទួលបន្ទុកជាប្រធានផ្សារទន្លាប់ ។
  • គ.ស  ១៩៨៤ ដល់ គ.ស ១៩៨៦ ជាប់ពន្ធនាគារខេត្តតាកែវ ជាប់ចោទពីបទធ្វើ សកម្មភាពខ្មែរសេរី (ត្រូវចាប់ថ្ងៃទី ១៤ មេសា ១៩៨៤)។ (នេះជាការសហការគ្នារវាង កុម្មុយខ្មែរ និងយួន) ។
  • គ.ស ១៩៨៧ ព្រះមហា យឿង សិន​បានបួស (បំពេញឧបសម្បទា) ក្នុងព័ទ្ធសីមាវត្ដ ឧណ្ណាឡោម ដែលមានព្រះតេជគុណសង្ឃត្ថេរ អ៊ុំ ស៊ុំ ជាព្រះឧបជ្ឈាយ៍ ព្រះគ្រូ ស មៀង គង់នៅវត្តឧណ្ណាលោមជាពហុសូត្រស្ដាំ ព្រះគ្រូ ប៉ិ ផាង គង់នៅវត្តទួលសង្កែរជា ពហុសូត្រឆ្វេង ។
  • គ.ស ១៩៩៣ ដល់ ថ្ងៃទី ២៨​កញ្ញា ២០១០ ជាប្រធានសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម (សមាគមនេះព្រះអង្គជាអ្នកផ្ដួចផ្ដើម គឺសុំច្បាប់ SNC និង UNTAC ថ្ងៃទី​ ១៣ កក្កដា ឆ្នាំ ១៩៩៣) ។
  • គ.សថ្ងៃទី ០២ កក្កដា ១៩៩៧ ដល់ ថ្ងៃទី ២៨​ កញ្ញា ២០១០ ជាព្រះចៅអធិការវត្ត សាមគ្គីរង្សី ស្ថិតក្នុងភូមិទ្រា ៣ សង្កាត់ស្ទឹងមានជ័យ​ខ័ណ្ឌ មានជ័យ ​រាជធានី  ភ្នំពេញ ។
  • គ.ស ២០០៦ ទ្រូវបានប្រទានងារជាព្រះឧបជ្ឈាយ៍ជារៀងរហូតមក ពីសម្ដេច ធម្មលិខិត ឡោះ ឡាយ រាជាគណ នៃគណមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា (គង់នៅវត្ត សន្សំកុសល រាជធានីភ្នំពេញ )។

ព្រះមហា យឿង សិន​ជាស្ថាបនិកកសាង វត្តសាមគ្គីរង្សី ។ សព្វថ្ងៃកំពុងកសាង ព្រះវិហារ ២ ជាន់ ដែលជាន់ក្រោមទាំងពីរបានសម្រេចហើយ នៅឡើយគ្រឿងដំបូល ។

  • ថ្ងៃអង្គារ ៥ រោច ខែភទ្របទ ឆ្នាំ​ខាលទោស័ក ព.ស ២៥៥៤ ត្រូវនឹងថ្ងៃទី ២៨ កញ្ញា ២០១០ វេលា ម៉ោង ១២ និង ១៥ នាទី​ ថ្ងៃត្រង់ ព្រះមហា យឿង សិន​បានសុគតិ ដោយ ជម្ងឺ ហឺត (ថប់ដង្ហើម) ក្នុងព្រះជន្ម ៧៥​ព្រះវស្សា ៕

ភ្នំពេញ ថ្ងៃទី ២៨ កញ្ញា ២០១០

រៀបរៀងដោយ លោក លី ឈូន (VOKK)

.

Comments are closed