នាយករដ្ឋមន្ត្រី​វៀតណាម​ស្នើ​ឲ្យ​រដ្ឋសភា និង រដ្ឋាភិបាល​ខ្មែរ​ទប់ស្កាត់​ការដុត​ទង់ជាតិ​យួន​

August 18, 2014 9:56 PMComments Off on នាយករដ្ឋមន្ត្រី​វៀតណាម​ស្នើ​ឲ្យ​រដ្ឋសភា និង រដ្ឋាភិបាល​ខ្មែរ​ទប់ស្កាត់​ការដុត​ទង់ជាតិ​យួន​Views: 1081

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀង តឹង យ៉ុង បានស្នើ​ដល់​ប្រធាន​សភាជាតិ​កម្ពុជា លោក ហេង សំរិន ជម្រុញ ឲ្យ​រដ្ឋសភា និង រដ្ឋាភិបាល​កម្ពុជា មាន​វិធានការ​សមស្រប​ដើម្បី​ទប់ស្កាត់​ចំពោះ​ករណី​ដុត​ទង់ជាតិ​វៀតណាម​នៅក្នុង​ប្រទេស​កម្ពុជា និង​កុំ ឲ្យ​បញ្ហា​នេះ​កើតឡើង​សាជាថ្មី ។ សំណើរ​នេះ ធ្វើឡើង​នៅ​វិមាន​នាយករដ្ឋមន្ត្រី​វៀតណាម នាទី​ក្រុង​ហាណូយ ខណៈដែល លោក ហេង សំរិន បាន​ចូលជួប​លោក ង្វៀង តឹង យ៉ុង នៅ​រសៀល ថ្ងៃទី ១៨ ខែសីហា ម្សិលមិញ​នេះ ។​

លោក ហេង សំរិន (ឆ្វេង) និង លោក ង្វៀង តឹង យ៉ុង នៅហាណូយ ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៤ ។

លោក ហេង សំរិន (ឆ្វេង) និង លោក ង្វៀង តឹង យ៉ុង នៅហាណូយ ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៤ ។

ស្នើ​ទប់ស្កាត់​ការដុត​ទង់ជាតិ​៖

​យោងតាម​ការផ្សាយ​រប​ស់​ទូរទស្សន៍​ជាតិ​វៀតណាម ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី ១៨ ខែសីហា បាន​ឲ្យ​ដឹងថា នាយករដ្ឋមន្ត្រី វៀតណាម លោក ង្វៀង តឹង យ៉ុង បានស្នើ​ឲ្យ​ប្រធានរដ្ឋសភា​កម្ពុជា លោក ហេង សំរិន ជម្រុញ​ឲ្យ​រដ្ឋសភា និង​រដ្ឋាភិបាល​ខ្មែរ ត្រូវមាន​វិធានការ​សមស្រប ដើម្បី​ទប់ស្កាត់​ការដុត​ទង់ជាតិ​វៀតណាម និង​កុំ​បញ្ហា​នេះ​កើតឡើង​សាជាថ្មី នៅក្នុង​ប្រទេស កម្ពុជា ។​

សន្យា​ទប់ស្កាត់​អំពើហិង្សា និង​ដុត​ទង់ជាតិ​៖

យោងតាម​ប្រភព​ដដែល លោក ហេង សំរិន ឆ្លើយតប​នឹង លោក ង្វៀង តឹង យ៉ុង ថា ភាគី​កម្ពុជា មានការ​សោក ស្ដាយ ចំពោះ​សកម្មភាព​នៃ​ការធ្វើ​បាតុកម្ម និង​ជាពិសេស​ចំពោះ​ការដុត​ទង់ ជាតិ​វៀតណាម ។ លោក​បាន​បន្តទៀតថា នេះ​ជា សកម្មភាព​មួយ ដែល​បាន​កើតឡើង​ដោយ​ក្រុម​ជ្រុលនិយម ត្រូវបាន ញុះញង់​ដោយ​ក្រុម​ដែល​មិនបាន​ស្គាល់​អំពី​ប្រវត្តិសាស្ត្រ នៃ​ប្រទេស​ទាំងពីរ គឺ​វៀតណាម និង​កម្ពុជា ហើយ​សូម​ឲ្យ​រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម​អធ្យាស្រ័យ ។ លោក ហេង សំរិន បាន​បន្តទៀត លោក និង រដ្ឋសភា​កម្ពុជា​មានកា​រ​អាក់អន់ចិត្ត​យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​នេះ ។ លោក​ថា កម្ពុជា​ក៏​ធ្លាប់ មាន​វិធានការ​រួចមក ហើយ ក្នុងការ​ពិន័យ​ចំពោះ​សកម្មភាព និង​បុគ្គល​ដែល​បង្កហេតុ ។ លោក ហេង សំរិន បាន​សន្យា​ជាមួយ វៀតណាម​ថា នឹង​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព​តាមផ្លូវ​ច្បាប់ ដើម្បី​កាត់បន្ថយ សកម្មភាព នេះ​ឲ្យ​បាន​លទ្ធផល ជា អតិ​បរ​ណា និង ទប់ស្កាត់​មិន​ឲ្យ​មាន​ការប្រើ​ពើ​ហិង្សា និង​សក​ម្ ម​ភាព           ស្រដៀង​គ្នា​នេះ​កើតឡើង​សាជាថ្មី ។​

​នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​វៀតណាម​ស្នើ​ឲ្យ​កម្ពុជា​ចាត់វិធានការ​លើ​ក្រុមអ្នកតវ៉ា ដែល​បាន​ដុត​ទង់ជាតិ​វៀត ណា​ម នៅក្នុង ប្រទេស​កម្ពុជា ។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម លោក ឡេ ហាយ បិ​ន កាលពី ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៤ បានស្នើ​ឲ្យ​ប្រទេស កម្ពុជា​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ទៅលើ​អ្នក​តវ៉ា​ដែល​បាន​ដុត​ទង់ជាតិ​វៀតណាម កាលពី​ថ្ងៃទី ១២ ខែសីហា ផងដែរ ។ លោក ឡេ ហាយ បិ​ន បាន​ថ្លែងថា អ្នក​ដែល​បាន​ដុត​ទង់ជាតិ​របស់ខ្លួន​នោះ ជា​ក្រុម​ជ្រុល និយម​ខ្មែរក្រោម​មួយ​ក្ដាប់​តូច ។​

​ឡេ ហាយ បិ​ន បាន​ថ្លែងថា​៖

“​វៀតណាម​ប្រឆាំង​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការដែល​ក្រុម​ជ្រុលនិយម​ខ្មែរ​កម្ពុជា​ក្រោម​មួយ​ក្ដាប់ តូច​ដែល​បានធ្វើ​បាតុកម្ម​ខុស ច្បាប់ និង​បាន​ដុត​ទង់ជាតិ​វៀតណាម នៅ​ទីក្រុង​ភ្នំពេញ កាលពី ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៤” ។​

​ដុត​ទង់ជាតិ​ជា​រឿង​ទូទៅ​ក្នុងការ​ធ្វើបាតុកម្ម​៖

​ឆ្លើយតប​នឹង​សំណើរ​របស់​វៀតណាម នៅ​ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៤ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​កម្ពុជា លោក ខៀវ សុភ័គ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថា ការដុត​ទង់ជាតិ​ក្នុងការ​ធ្វើបាតុកម្ម​ជា​រឿង​ធម្មតា​ដែល វា​កើតឡើង សឹង​ជាទូទៅ ហើយ​នៅ លើ​ពិភពលោក គឺ “​ដើម្បី​សម្ដែង​មតិ​របស់​ពួកគេ​នៅក្នុង ប្រទេស​ដែល​ប្ រកា​ន់​យក​របប ប្រជាធិបតេយ្យ​” ។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ១២ ខែសីហា ក្រុមអ្នកតវ៉ា​បាន​ដុត​ទង់ជាតិ​យួន​នៅមុខ​ស្ថានទូត​វៀតណាម ក្នុង​ទីក្រុង ភ្នំពេញ ក្នុងការ​ធ្វើបាតុកម្ម​លើក​ទី​បី រយៈពេល ៣ ថ្ងៃ ដើម្បី​ទាមទារ​ឱ្យ​អ្នកនាំពាក្យ​ស្ថានទូត​នេះ ចេញមុខ សុំទោស ជា​សាធារណៈ ចំពោះ​អ្វីដែល​មន្ត្រី​វៀតណាម​រូបនេះ ធ្លាប់បាន​ថ្លែងថា ទឹកដី​កម្ពុជា ក្រោម​ជា​ទឹកដី​របស់​វៀតណាម​តាំងពី​យូរយារ​ណាស់ មកហើយ ។ រហូតមកទល់​ពេលនេះ លោក ត្រឹង វ៉ាំ​ង ថុង មិនបាន​ចេញមុខ សុំទោស ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ និង​បានចេញ ទទួល​ញត្តិ​ពី​ក្រុមអ្នកតវ៉ា​ទេ ។​

​លោក ហេង សំរិន និង គណៈប្រតិភូ​ខ្មែរ បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​រយៈពេល ៣ ថ្ងៃ តាម​ការ អញ្ជើញ​របស់​ប្រ ធាន​រដ្ឋសភា​វៀតណាម លោក ង្វៀង ស៊ិ​ង​ហ៊ុ​ង (Nguyen Sinh Hung) ។ យោងតាម ការផ្សាយ​របស់​ទូរទស្សន៍​ជាតិ វៀតណាម (VTV) ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ហេង សំរិន​បាន​ជួប ពិភាក្សា​ការងារ​ជាមួយ​មេ​ដឹក​កំពូល​បក្សកុម្មុយនិស្ត នៃ​រដ្ឋា ភិ​បាល​វៀតណាម មួយចំនួន​ដូចជា លោក ង្វៀន ភូ ត្រុ​ង (Nguyen Phu Trong) ជា​លេខា​បក្ស​, លោក ត្រឿ​ង តឹង សាង (Truong Tan Sang) ប្រធាន​រដ្ឋ​, លោក ង្វៀង តឹង យ៉ុង (Nguyen Tan Dung) នាយករដ្ឋមន្ត្រី និង លោក ង្វៀង ស្វឹ​ង ហ៊ុ​ង ប្រធានរដ្ឋសភា​វៀតណាម ជាដើម ។​

​យោងតាម​ប្រវត្តិសាស្ត្រ​បារាំង​បាន​ផ្ទេរ​ដែនដី​កម្ពុជា​ក្រោម​ដែលជា​អតីត​តៈ​ទឹកដី​របស់​កម្ពុ​ជាមួយ​ភាគ​ឲ្យ​ក្លាយ​ទៅ ជា​រដ្ឋ​ចំណុះ វៀតណាម កាលពី​ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។ ក្រោយពី​ការផ្ទេរ​ដែនដី​នេះ មកដល់ពេលនេះ មាន​រយៈពេល ៦៥ ឆ្នាំ​ហើយ ដែល​ពលរដ្ឋ​ខ្មែរក្រោម​រស់នៅ​ក្រោម​អាណានិគម​របប​គ្រប់គ្រង​របស់​វៀតណាម មកដល់​សព្វថ្ងៃ ៕​

Comments are closed