ទម្លាប់ទាំង ៨ មិនគួរធ្វើតាម ពេលទទួលទានពេលព្រឹក

November 29, 2013 1:18 AM0 commentsViews: 242

ប្រែសម្រួលដោយ សឺង វិចិត្រ l VOKK

ការ​ទទួលទាន​ពេលព្រឹក​នាំ​ឲ្យ​មាន​ល្អ​ដល់​សុខភាព ប៉ុន្តែ​ការទទួល​ទាន​មិន​ត្រឹមត្រូវ​ក៏​មិនមាន​ប្រយោជន៍​ដែរ ។ វា​មិន​ត្រឹមតែ​ធ្វើ ឲ្យ​អ្នក​ហត់ ខ្វះ​ថាមពល​សម្រាប់​សកម្មភាព​ប្រចាំថ្ងៃ នៅ​ថែមទាំង​ប៉ះពាល់​ដល់​ទម្ងន់​របស់​អ្នក ។ អត្ថបទ​នេះ​សូម​រាយការណ៍ កំហុស មួយចំនួន​អំពី​ការ​ទទួលទាន​ពេលព្រឹក ដែល​អ្នក​គួរ​នឹង​ជៀសវាង ។​

ទម្លាប់ទាំង ៨ មិនគួរធ្វើតាមពេលទទួលទានពេលព្រឹក

ទម្លាប់ទាំង ៨ មិនគួរធ្វើតាមពេលទទួលទានពេលព្រឹក

ទម្លាប់ទាំង ៨ មិនគួរធ្វើតាម ពេលទទួលទានពេលព្រឹក

១. ទទួលទាន​ភ្លាមៗ ក្រោយពេល​ក្រោក​ឡើង​ពី​ដំណេក​

​តាមពិត​ការទទួល​ទាន​ភ្លាមៗ​ក្រោយពេល​ទើបនឹង​ក្រោក​ឡើង​ពី​ដំណេក​មិនមាន​ប្រយោជន៍​សម្រាប់​សុខភាព​ទេ ផ្ទុយទៅវិញ វា អាច​បំផ្លាញ​ក្រពះ​អ្នក​ទៀង​ផង ។​

​ក្រោយ​រយៈពេល​ដេក ប្រព័ន្ធ​រំលាយ​អាហារ​នៅ​រក្សាទុក​មួយចំនួន​អាហារ​បាន​បរិភោគ​ពេល​ល្ងាច ដូច្នោះ​ហើយ វា​ត្រូវការ វេលា​មួយរយៈ​ទៀត​ដើម្បី​រំលាយ​អស់​អាហារ​នោះ ។ ប្រសិនបើ​អ្នកទទួល​អាហារ​ចូល​ទៀត ចំនួន​អាហារ​នាំ​ឲ្យ​អាហារ​ដែល ត្រូវ​រំលាយ ច្រើនឡើង វា​ប៉ះពាល់​មិនតិច​ទេ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក ។​

​ដូច្នោះ​ហើយ ក្រោយពេល​ក្រោក​ឡើង​ពី​ដំណេក អ្នក​គួរ​ធ្វើ​អ្វី​សិន រួច​ប្រហែល ២០ ឬ ៣០ នាទី​ក្រោយ​ចាប់ផ្ដើម​ទទួលទាន ។​

២. បរិភោគ​អាហារ​ត្រជាក់​

​ទោះបី​ក្នុង​រដូវក្ដៅ​ក៏ដោយ អ្នក​ពុំគួរ​បរិភោគ​អាហារ​ត្រជាក់​នាពេល​ព្រឹក​ឲ្យ​សោះ ។ ពេលព្រឹក ខ្លួនប្រាណ​អ្នក​ទាំងស្រុង រួម មាន សាច់ សរសៃប្រសាទ ប្រព័ន្ធ​ឈាម​រត់​កំពុង​ត្រូវ​បង្រួញ ។ ប្រសិនបើ​អ្នក​បរិភោគ​អាហារ​ត្រជាក់​វា​ធ្វើ​ឲ្យ​ឈាម​ពិបាក​រត់ ។​ល​។ ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ប្រសិនបើ​យូរថ្ងៃ​ទៅ វា​អាច​បណ្ដាល​ឲ្យ​មានការ​ទល់លាមក ប្រព័ន្ធ​ប្រឆាំងនឹង​ជំងឺ​ក៏ ត្រូវ​អន់ ខ្សោយ​ដែរ ។​

៣. ផឹកទឹក​ផ្លែឈើ ជំនួស​ឲ្យ​ការហូប​ផ្លែឈើ​ស្រស់​

​អ្នក​ចូលចិត្ត​កិន​ផ្លែឈើ​សម្រាប់​ទទួលទាន​ក្នុងពេល​ព្រឹក ។ វា​អាចបំពេញ​ចំណូលចិត្ត​របស់​អ្នក ប៉ុន្តែ សូម​ចងចាំ​ថា ពេលដែល ផ្លែឈើ​ត្រូវ​កិន​ម៉ដ្ឋ មួយចំនួន វីតាមីន ជាតិ​រ៉ែ និង ជាតិ​សរសៃ​ត្រូវ​បាត់បង់​ទៅ ។ ផ្ទុយទៅវិញ អ្នក​គួរ​ពិសារ​ទឹក សុទ្ធ​និង ផ្លែឈើ ស្រស់ ដើម្បី​ទទួលបាន​គ្រប់​សារធាតុចិញ្ចឹម និង​ជៀសវាង​ការទទួល​ច្រើន​កាឡូរី ស្ករ ដូច​ពេល​ទទួល​ទឹក​ផ្លែឈើ ។​

៤. បរិភោគ​អាហារ​ដូចជា​ឲ្យ​កុមារ​

​ចំពោះ​ខ្លា​ចឡើង​ទម្ងន់​អ្នក​ទទួលទាន​និង​ចំនួន​អាហារ​តិច​ស្មើនឹង​សម្រាប់​កុមារ​តែប៉ុណ្ណោះ ។ ប៉ុន្តែ នេះ​មិនមែន​ជម្រើស​ល្អ ប្រសើរ សម្រាប់​អ្នក​ទេ ។ ការបរិភោគ​ពេលព្រឹក​មាន​តួនាទី​សំខាន់​ណាស់​ព្រោះ​វា​ផ្ដល់​ថាមពល​សម្រាប់​សកម្មភាព​ក្នុង​ថ្ងៃ​ថ្មី ។ ប្រសិន បើ​ទទួល​ចំនួន​កាឡូរី​យ៉ាង​តិចតួច អ្នកនឹង​ហេវ​ហត់ វិលមុខ មុនពេល​បរិភោគ​ថ្ងៃត្រង់​ព្រោះ​មិន​គ្រប់​ថាមពល ។​

៥. ទទួល​នៅ​អាហារ​ដែល​នៅសល់​ពីថ្ងៃ​មុន​

​មួយចំនួន​មិនតិច​មាន​ទម្លាប់​ហូប​អាហារ​នៅសល់​ពី​ម្សិល​មុន​ជា​អាហារ​ពេលព្រឹក ។ ករណីនេះ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​អ្វី​ទេ ប្រសិនបើ​អាហារ​បាន​រក្សា​ត្រឹមត្រូវ ។ ក្នុងករណី​មួយចំនួន​អាហារ​នឹង បាត់បង់​ទៅ​សារធាតុចិញ្ចឹម​ក្រោយ ពួយ​រយៈ​យូរ រក្សាទុក ក្នុងករណី​ពិសេស​មួយចំនួនទៀត អាហារ​អាច​កើតចេញ​ជាតិ នី​ទ្រី​ក នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក ។ ប្រសិនបើ បរិភោគ ត្រូវ​អាហារ​បែបនេះ អ្នក​អាច​នឹងត្រូវ​ឈឺពោះ ពិបាក​រំលាយ​អាហារ ម្យ៉ាងទៀត មិនបាន​ផ្ដល់​គ្រប់​ថាមពល អ្នកនឹង ពុំបាន​សុខ ស្រួល​ក្នុង​ថ្ងៃ​ថ្មី​ឡើយ ។​

៦. បរិភោគ​កាហ្វេ ឬ តែ ច្រើន​ក្នុង​ពេលព្រឹក​

​មួយ​កែវ​កាហ្វេ​តូច ឬ តែ អាច​ឃ​ជ្រុ​ញ​ឲ្យ​អារម្មណ៍​និង​ដំណើរ​បែងចែក​អាហារ​ជា​ថាមពល​របស់​អ្នក​បានល្អ ប៉ុន្តែ អ្នក​មិនគួរ បរិភោគ ច្រើន​ទេ ។  ជាតិ​កាហ្វេ​អ៊ី​ន មាន​ក្នុង​កាហ្វេ​និង​តែ ជំរុញ​ឲ្យ​ផលិត​អ័រម៉ូន បណ្ដាល Stress ធ្វើ​ឲ្យ​មាន​អារម្មណ៍ ហូប ឆ្ងាញ់ មាត់ និង ឃ្លាន នាំ​ឲ្យ​អ្នក​ទទួលទាន​ច្រើន​ហើយ​ឡើង​ទម្ងន់​ទៀតផង ។ ម្យ៉ាងទៀត កាហ្វេ​អ៊ី​ន​ក៏​ជំរុញ​ឲ្យ​ខ្លួន​យើង បង្កើត​ទឹក អាស៊ីត​ក្រពះ ប៉ះពាល់​ដល់​ក្រពះ ។​

៧. ប៊ុ​ហ្វេ​សម្រាប់​ពេលព្រឹក​

​ហូប​ប៊ុ​ហ្វេ​ជំនួស​ការបរិភោគ​ធម្មតា អ្នក​មិនអាច​កំណត់​បាន​ចំនួន​កាឡូរី និង ប្រភេទ​អាហារ​បានទទួល​ចូល ។ ដូច្នោះ​ហើយ អ្នក អាច​ជ្រើសរើស​អាហារ​ខុស​តម្រូវការ​របស់ខ្លួន ដូចជា​សល់​ខ្លាញ់ ខ្វះ​ម្សៅ ។​ល​។ វា​អាច​នាំ​ឲ្យ​អ្នកមាន​អារម្មណ៍​ហត់ ខ្ជិល​មិនអាច​ប្រមូល​អារម្មណ៍ ។ ពិសេស​អ្នក​អាច​នាំ​ចូលខ្លួន​មួយចំនួនធំ​ខ្លាញ់ ប្រសិនបើ​បរិភោគ​ពេលព្រឹក​តាមបែប​នេះ ។​

៨. ដើរ​បណ្ដើរ​បរិភោគ​បណ្ដើរ​

​ដើម្បី​មិន​ឲ្យ​បាត់បង់​ពេលវេលា មាន​មនុស្ស​ជាច្រើន​អ្នកមាន​ទម្លាប់ ដើរ​បណ្ដើរ​បរិភោគ​បណ្ដើរ ឬ មួយ​បរិភោគ​ក្នុងពេល ចាំ ឡាន ក្រុង ។​ល​។ ប៉ុន្តែ វា​បណ្ដាល​ឲ្យ​ក្រពះ​របស់​អ្នក​ត្រូវ​ដំណើរការ​ច្រើនជាង​ធម្មតា ។ នេះ​ក៏​ជា​មូលហេតុ​នាំ​ឲ្យ​មនុស្ស​ជា ច្រើន​អ្នក​ត្រូវ ឈឺក្រពះ​ឈឺ​ប្រព័ន្ធ​រំលាយ​អាហារ និង ត្រូវ​ឈឺពោះ​ជាប្រចាំ ៕​

 

Leave a Reply