VOKK – សំឡេងកម្ពុជាក្រោម – ថ្នាំ​វីតាមីន​ចម្រុះ​មិនសូវ​មាន​​​ប្រយោជន៍ ដល់​​អ្នកសុខភាពល្អ​

ថ្នាំ​វីតាមីន​ចម្រុះ​មិនសូវ​មាន​​​ប្រយោជន៍ ដល់​​អ្នកសុខភាពល្អ​

December 18, 2013 6:43 AM0 commentsViews: 132

22-Brief-1ក្រុង​ញូវយ៉ក៖  ការ​ទម្លាប់​ញ៉ាំ​ថ្នាំ​វីតាមីន​ចម្រុះ​ច្រើន​មុខ​រាល់​ថ្ងៃ​មិនអាច​ធ្វើ​ឲ្យសុខភាព​ផ្លូវ​ចិ​ត្តប្រសើរ​ឡើង ឬ​បង្កើន​ការ​ចង​ចាំ​នោះ​ឡើយ ។

ជាង​នេះ​ទៅ​ទៀត ការ​ប្រើ​ថ្នាំ​វីតាមីន​ច្រើន​មុខក៏​​មិនអាច​កាត់ បន្ថយ​កា​រប្រឈម​នឹង​ជំងឺ​​គាំង​បេះដូង​ ឬ​ផុត​ពី​ស្លាប់​ដោយ​សារ ​ជំងឺ​នេះ​បាន​ឡើយ ។

ជា​រៀង​រាល់ឆ្នាំ​ ពល​រដ្ឋ​អាមេរិក​បាន​ចំណាយ​ ២​៨​ ពាន់​លាន​ដុល្លារ​លើ​ការ​ជាវ​ទិញ​ថ្នាំ​វីតាមីនចម្រុះ​នេះ ​។

ចំពោះ​អ្នក​ដែល​មាន​សុខភាព​ល្អមាំមួន ការ​ប្រើ​ថ្នាំ​វីតាមីន​ចម្រុះ ​​មិន​មាន​គុណ​ប្រយោជន៍​អ្វី​ច្រើន​ដល់រាង កាយ​នោះ​ទេ ប៉ុន្តែ ​សម្រាប់​អ្នក​ដែល​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ ឬ ​ខ្វះ​ជីវជាតិ​នោះ ថ្នាំ​វីតាមីន​​ចម្រុះនេះ ​ ​ក៏​រួម​ចំណែក​​កាត់បន្ថយ​ការ​ប្រឈម​ជំងឺ​ខ្លះៗ​ ដែរ ៕ Press Association

Leave a Reply