VOKK – សំឡេងកម្ពុជាក្រោម – ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាម បាន និងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR… (ភាគទី១៩)

ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាម បាន និងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR… (ភាគទី១៩)

April 13, 2012 4:05 AM0 commentsViews: 25

ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK

អនុសាសន៍លេខ១០ ផ្តល់ដោយប្រទេស អាកហ្សង់ទីនៈ

ឱ្យវៀតណាមជម្រុញបានដល់ការគោរពចំពោះ អនុសញ្ញាពិធីការអង្គការសហប្រជាជាតិ ស្តីពីឧក្រិដកម្មឆ្លងកាត់ ប្រទេស ដើម្បីការពារនិងផ្តន្ទាទោសចំពោះការជួញដូរមនុស្ស ជាពិសេសស្ត្រីនិងកុមារ។ កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។ ការឆ្លើយតបរបស់អង្គការ UNPO:

មកទល់ខែកុម្ភៈឆ្នាំ២០១២ វៀតណាមបានចុះហត្ថលេខា ប៉ុន្តែមិនបានផ្តល់សច្ចាប័ណ្ណចំពោះអនុសញ្ញា ស្តីអំពី ឧក្រិដកម្មឆ្លងកាត់ប្រទេសទេ។ មកដល់ពេលនេះ វៀតណាមក៏មិនបានចុះហត្ថលេខាលើពិធីការដើម្បីការពារ បំបាត់ និងផ្តន្ទាទោសចំពោះការជួញប្តូរមនុស្សដែរ។

អនុសាសន៍លេខ១១ ផ្តល់ដោយប្រទេស អាកហ្សង់ទីនៈ

ឱ្យវៀតណាមយកចិត្តទុកដាក់ក្នុងការផ្តល់សច្ចាប័ណ្ណចំពោះអនុសញ្ញាអន្តរជាតិ ដើម្បីការពារចំពោះការបាត់ខ្លួន មនុស្ស អនុសញ្ញាដែលទាក់ទងទៅនឹងស្ថានភាពជនភៀសខ្លួន  និងស្ថានភាពជនគ្មានប្រទេស និងលក្ខន្តិកៈ ទីក្រុងរ៉ូម ស្តីពីតុលាការឧក្រិដកម្មអន្តរជាតិ។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។

ការឆ្លើយតបរបស់អង្គការ UNPO:

មកទល់ពេលនេះ គឺខែកុម្ភៈឆ្នាំ២០១២ វៀតណាមមិនបានចុះហត្ថលេខាលើអនុសញ្ញាអន្តរជាតិដើម្បីការពារ មនុស្សពីការបាត់ខ្លួន អនុសញ្ញាដែលទាក់ទងទៅនឹងស្ថានភាពជនភៀសខ្លួន  និងស្ថានភាពជនគ្មានប្រទេស ឬលក្ខន្តិកៈទីក្រុងរ៉ូម ស្តីពីតុលាការឧក្រិដកម្មអន្តរជាតិទេ។

អនុសាសន៍លេខ១៣ ផ្តល់ដោយប្រទេស អាកហ្សង់ទីនៈ

ឱ្យវៀតណាមពិចារណាអំពីលទ្ធភាព ក្នុងការអញ្ជើញអ្នករាយការពិសេសឱ្យទៅកាន់ប្រទេសវៀតណាមវិញ ដើម្បីធ្វើការតាមដានចំពោះសេរីភាពការបញ្ចេញមតិ និងសេរីភាពនៃសាសនា។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។

ការឆ្លើយតបរបស់អង្គការ UNPO:

មកទល់ពេលនេះ គឺខែកុម្ភៈឆ្នាំ២០១២ វៀតណាមបានប្រកែក ជាចុងក្រោយនេះគឺនៅឆ្នាំ២០០៩ ទៅនឹងការសុំ ទាមទារជាច្រើនលើកច្រើនសារ ដើម្បីឱ្យបានចូលទៅក្នុងប្រទេសនេះវិញ នូវអ្នករាយការណ៍ពិសេសអំពីសេរីភាព សាសនានិងជំនឿ។ វៀតណាមក៏មិនបានអនុញាតឱ្យមានអ្នកយកការពិសេស អំពីសេរីភាពការបញ្ចេញមតិ ដែលបានសុំចូលទៅធ្វើទស្សនកិច្ចនៅឆ្នាំ២០០២ដែរ។

របាយការណ៍របស់អង្គការសាមគ្គីភាព អ្នកគ្រិស្ទសាសនាអន្តរជាតិ(CSW):

វៀតណាមបានប្រកែកមិនទទួយកអនុសាសន៍នេះ ហេតុដូច្នេះហើយ ក៏នៅតែមិនព្រមធ្វើការអញ្ជើញចំពោះអ្នក រាយការណ៍ពិសេសទេ។

អនុសាសន៍លេខ១៤ ផ្តល់ដោយប្រទេស អូស្ត្រាលីៈ

ឱ្យវៀតណាមយល់ព្រមតាមកាលានុវត្ត ចំពោះកតិកាសញ្ញាប្រឆាំងនឹងទារុណកម្ម និងអំពើឃោរឃៅ ឬបំបាក់មុខ ឬទណ្ឌកម្មCAT។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។

អនុសាសន៍លេខ១១៩ ផ្តល់ដោយប្រទេស នីហ្សេរីយ៉ាៈ

ឱ្យវៀតណាមយល់ព្រមតាមកាលានុវត្ត ចំពោះកតិកាសញ្ញាប្រឆាំងនឹងទារុណកម្ម និងអំពើឃោរឃៅ ឬបំបាក់មុខ ឬទណ្ឌកម្មCAT ដូចដែលបានផ្តល់អនុសាសន៍ ដោយគណកម្មការបំបាត់ការរើសអើងចំពោះស្ត្រី នាឆ្នាំ២០០៧។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។

អនុសាសន៍លេខ១៤៤ ផ្តល់ដោយប្រទេស ស៊ុយអែដៈ

ឱ្យវៀតណាមយល់ព្រមតាមកាលានុវត្ត ចំពោះកតិកាសញ្ញាប្រឆាំងនឹងទារុណកម្ម និងអំពើឃោរឃៅ ឬបំបាក់មុខ ឬទណ្ឌកម្មCAT។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។

ការឆ្លើយតបរបស់អង្គការ UNPO:

មកទល់ថ្ងៃនេះ គឺខែកុម្ភៈឆ្នាំ២០១២ វៀតណាមមិនព្រមធ្វើតាមកតិកាសញ្ញាប្រឆាំងនឹងទារុណកម្ម និងអំពើ ឃោរឃៅ ឬបំបាក់មុខ ឬទណ្ឌកម្ម ដែលហៅកាត់ថា(CAT) នោះទេ។ ក្នុងគណកម្មការទី៣ នៃមហាសន្និបាត ពេញអង្គរបស់សភា កំណត់សន្និបាតបានចែងអំពីវៀតណាមបានភ្ជាប់ការយកចិត្តទុកដាក់ជាពិសេស ចំពោះ សហប្រតិបត្តិការអន្តរជាតិដើម្បីសិទ្ធិមនុស្ស ហើយនឹងបោះជំហ៊ានទៅយល់ព្រមទទួលកតិកាសញ្ញាប្រឆាំងនឹង ទារុណកម្ម និងអំពើឃោរឃៅឬបំបាក់មុខ ឬទណ្ឌកម្មCAT(GA/SHC/4021)។ ក្នុងខែតុលាឆ្នាំ២០១១ រដ្ឋលេខា-ធិការក្រសួងការបរទេសនៃសហរដ្ឋអាមេរិក លោកស្រី គ្លិនតុន បានធ្វើការធានាដោយកិច្ចសន្យាជាលាយល័ក្ខ អក្សរជាមួយរដ្ឋាភិបាលវៀតណាម ឱ្យចុះហត្ថលេខា និងអនុវត្តតាមកតិកាសញ្ញាប្រឆាំងនឹងទារុណកម្ម និងអំពើ ឃោរឃៅឬបំបាក់មុខ ឬទណ្ឌកម្ម(CAT) ។ មកទល់នឹងពេលនេះ វៀតណាមមិនទាន់ចុះហត្ថលេខាជំរើសពិធីការ ដើម្បីកតិកាសញ្ញាប្រឆាំងនឹងទារុណកម្ម និងអំពើឃោរឃៅឬបំបាក់មុខ ឬទណ្ឌកម្ម(CAT)នៅឡើយទេ។

របស់អង្គការសាមគ្គីភាព អ្នកគ្រិស្ទសាសនាអន្តរជាតិ(CSW):

ក្នុងបីឆ្នាំកន្លងទៅនេះ វៀតណាមនៅតែមានការរីកចំរើនយ៉ាងតិចតួចបំផុត ចំពោះការគោរពព្រមតាមកតិកាសញ្ញា បំបាត់ទារុណកម្ម និងអំពើឃោរឃៅ ឬបំបាក់មុខ ឬទណ្ឌកម្ម(CAT) រដ្ឋប្រតិបត្តិជម្រុញថា ជាការចាំបាច់ណាស់ ដែលប្រទេសនេះ ត្រូវតែទទួលយល់ព្រមតាមដោយគ្មានបង្អែរបង្អង់ឡើយ។

លើកក្រោយ វិទ្យុសំឡេងកម្ពយជាក្រោមនឹងចុះផ្សាយនូវអនុសាសន៍ ដែលផ្តល់ដោយប្រទេស អេហ្សឺកបៃចាន Azerbaijan

ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK

Leave a Reply