ការយល់ឃើញ​របស់​ស​ហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចំពោះ​ការបោះឆ្នោត​ប្រជាមតិ​នៅ Scotland

កាលពី​ថ្ងៃទី ១៨ ខែកញ្ញា ពលរដ្ឋ​អេកូ​ស នៃ​ប្រទេស​ស្កូ​តឡែ​ន បានធ្វើ​ប្រជាមតិ​ឯករាជ្យ​មួយ ដើម្បី​សម្រេច​ថា ស្កូ​តឡែ​ន គួរតែ​ជា​ប្រទេសមួយ​ឯករាជ​ចេញពី​សហភាព​អង់គ្លេស​ឬ​យ៉ាងណា ? ការធ្វើប្រជាមតិ​នេះ បានធ្វើ​ឲ្យ ជ្រួលច្របល់ និង​មានការ​ព្រួយបារម្ភ​ដល់​ប្រទេស​សមាជិក​អង្គការសហប្រជាជាតិ​មួយចំនួន ដែល​កំពុងតែ​គ្រប់គ្រង ឬ ធ្វើ​អាណានិគម​លើ​ប្រទេស រដ្ឋ និង​ដែនដី​នៃ​ប្រជាជាតិ​មួយចំនួន​នៅក្នុង​ពិភពលោក ។ សម្រាប់​ប្រជាជាតិ​ដែល កំពុងតែ​ឋិត​នៅក្រោម​ការគ្រប់គ្រង​រប​ស់​ប្រទេស​ដទៃ​វិញ ការបោះឆ្នោត​នេះ ហាក់ដូចជា បុប្ផា​ដែល​ត្រូវ​ទឹកសន្សើម នៅពេល​រាត្រី និង​បានផ្ដល់​ក្ដីសង្ឃឹម​ដល់​ពួកគេ​ដែល​កំពុងតែធ្វើការ​តស៊ូ​ដើម្បី​បានទទួល​សិទ្ធិ​ម្ចាស់ការ​របស់ខ្លួន ។​

លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ។
លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ។

​តើ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​យល់ឃើញ​យ៉ាងណា​ចំពោះ​ការបោះឆ្នោត​ប្រជាមតិ​ឯករាជ្យ​មួយ​នេះ ។ លោក ថាច់ រដ្ឋា នៃ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម បាន​សម្ភាសន៍ លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​សហ​ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជុំវិញ​បញ្ហា​នេះ ដូច តទៅ​៖

ទាញយក