VOKK – សំឡេងកម្ពុជាក្រោម – ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាម បាន និងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR… (ភាគទី ២៥)

ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាម បាន និងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR… (ភាគទី ២៥)

April 27, 2012 1:54 AM0 commentsViews: 32

ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK
អនុសាសន៍លេខ ៤៣ ផ្តល់ដោយប្រទេស កាណាដាៈ
ឱ្យវៀតណាមកាត់បន្ថយថេរវេលាដែលត្រូវជាប់ក្នុងពន្ធនាគារ ចំពោះបទឧក្រិដ ដែលមិនមែនជាអំពើហឹង្សា។
កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។
ការឆ្លើយតបរបស់អង្គការសាមគ្គីភាព អ្នកគ្រិស្ទសាសនាអន្តរជាតិ(CSW):
ការឃុំឃាំងរបៀបយង់ឃ្នងបានត្រូវធ្វើ ចំពោះសកម្មជនការពារសិទ្ធិមនុស្ស ដោយយោងទៅតាមច្បាប់ដែលចែង មិនច្បាស់លាស់ អំពីសន្តិសុខ និងការសម្ងាត់របស់រដ្ឋ។
អនុសាសន៍លេខ ៨៣ ផ្តល់ដោយប្រទេស អ៊ីរ៉ង់ៈ
ឱ្យវៀតណាមបន្តធ្វើកំណែទម្រង់ច្បាប់ ឆ្ពោះទៅរកប្រព័ន្ធយុត្តធម៌មួយដែលប្រកបដោយសុខភាព រឹងមាំ ប្រជាធិបតេយ្យ និងទៅប្រកបដោយប្រសិទ្ធិភាព ដែលជាការចាំបាច់ ដើម្បីបង្ករលក្ខណៈលើកដំកើង និងការពារ សិទ្ធិមនុស្ស។
កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។
ការឆ្លើយតបរបស់អង្គការសាមគ្គីភាព អ្នកគ្រិស្ទសាសនាអន្តរជាតិ(CSW):
មានសញ្ញាតិចតួចណាស់ បង្ហាញពីការកែទម្រង់នៃរបបគ្រប់គ្រងមួយនេះ ដែលចាប់ឃុំឃាំងមនុស្សដោយគ្មាន ហេតុផល ហើយដែលគ្មានតុលាការឯករាជ និងការកាត់ក្តីយុត្តិធម៌។
អនុសាសន៍លេខ ៨៨ ផ្តល់ដោយប្រទេស ជប៉ុនៈ
ឱ្យវៀតណាមធ្វើឱ្យមានការរីកចំរើនប្រព័ន្ធយុត្តិធម៌ក្នុងស្រុក ហើយធានាចំពោះការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ហើយធ្វើច្បាប់ឱ្យសម្រេចបានសមស្រប ជាមួយនឹងការអនុវត្តបរិធានសិទ្ធិមនុស្សអន្តរជាតិ ដែលប្រទេស វៀតណាមខ្លួនឯង ជាភាគីហត្ថលេខី។
កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។
ការឆ្លើយតបរបស់អង្គការសាមគ្គីភាព អ្នកគ្រិស្ទសាសនាអន្តរជាតិ(CSW):
ការរីកចំរើនកើតមានតិចតួចបំផុត តាំងតែពីឆ្នាំ២០០៨មក ក្នុងការអនុវត្តខដែលមានចែងក្នុងច្បាប់សិទ្ធិមនុស្ស ដូចជាសិទ្ធិក្នុងការទទួលបាននូវការកាត់ក្តីដោយយុត្តិធម៌ សិទ្ធិក្នុងការមានសេរីភាព ព្រមទាំងសេរីភាពសាសនា និងជំនឿ។
អនុសាសន៍លេខ ១២៥ ផ្តល់ដោយប្រទេស ណកវ៉ែហ្សៈ
ឱ្យវៀតណាមប្រគល់ចំពោះបុគ្គល ក្រុម និងអង្គការនៃសង្គម នូវភាពស្របច្បាប់ និងទទួលស្គាល់ការលើក ដំកើងសិទ្ធិមនុស្ស និងការបញ្ចេញមតិ ឬជជែកផ្តល់យោបល់ជាសាធារណៈ។
កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។
ការឆ្លើយតបរបស់អង្គការ UNPO:
រដ្ឋាភិបាលវៀតណាមបន្តហាមឃាត់អង្គការសិទ្ធិមនុស្សឯករាជ។ បក្សកុម្មុយនិស្តមិនដែលអត់ឱន ចំពោះ ការប៉ុនប៉ងរបស់អង្គការ ឬបុគ្គល ដែលធ្វើអត្ថាធិប្បាយជាសាធារណៈ អំពីកិច្ចអនុវត្តសិទ្ធិមនុស្ស ហើយបាន ប្រើប្រាស់នូវមធ្យោបាយដ៏ច្រើននិងប្លែកៗ ដើម្បីលប់បំបាត់ការរិះគន់។ មធ្យោបាយទាំងនោះ មានការពិនិត្យ តាមដាន និងការឆែកឆេរដោយផ្ទាល់ ចំពោះសារព័ត៌មាន ការឃ្លាំមើល និងការធ្វើអន្តរាគមន៍ជាមួយទំនាក់ទំនង រវាងបុគ្គល និងការចាប់ឃុំខ្លួន។ ជាទួទៅ ពលរដ្ឋសាមញ្ញត្រូវបានហាមឃាត់ មិនឱ្យទាក់ទងជាមួយអង្គការ សិទ្ធិមនុស្សអន្តរជាតិ។ រដ្ឋាភិបាលនៅតែបន្តប្រកែកមិនបើកផ្លូវ ឱ្យអ្នកឃ្លាំមើលសិទ្ធិមនុស្សដែលមកពីអង្គការ ក្រៅរដ្ឋាភិបាលអន្តរជាតិ។(នេះជារបាយការណ៍របស់នាយកដ្ឋានសិទ្ធិមនុស្ស នៃរដ្ឋាភិបាលសហរដ្ឋអាមេរិក។)
អនុសាសន៍លេខ ១៥៩ ផ្តល់ដោយប្រទេស ទួរគីៈ
ឱ្យវៀតណាមស្វែងរកការកែរទម្រង់តុលាការ និងការកែរទម្រង់រដ្ឋបាល ភ្ជាប់ជាមួយពេលវេលា និងគម្រោង សកម្មភាព ដើម្បីស្ថាបនានូវប្រព័ន្ធយុត្តិធម៌មួយ ដែលមានប្រសិទ្ធិភាព បើកចំហរ និងប្រកបដោយតម្លាភាព ដោយយោងទៅលើវិធានច្បាប់។
កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។
ការឆ្លើយតបរបស់អង្គការសាមគ្គីភាព អ្នកគ្រិស្ទសាសនាអន្តរជាតិ(CSW):
ប្រព័ន្ធយុត្តិធម៌នៅប្រទេសវៀតណាម កំពុងតែត្រូវញាំញីដោយឧប្បដ្ដិហេតុនៃការចាប់ឃុំឃាំងដោយបំពារបំពាន និងការបដិសេធមិនឱ្យមានការកាត់ក្តីដោយយុត្តធម៌។

Leave a Reply