VOKK – សំឡេងកម្ពុជាក្រោម – ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាម បាន និងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR… (ភាគទី១៨)

ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាម បាន និងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR… (ភាគទី១៨)

April 8, 2012 11:42 PM0 commentsViews: 29

ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK

អនុសាសន៍លេខ១ ផ្តល់ដោយ ប្រទេសអាល់ហ្សេរីៈ

ឱ្យវៀតណាមយកចិត្តទុកដាក់ទៅនឹងកតិកាសញ្ញាបញ្ឈប់ទារុណកម្ម និងអំពើឃោរឃៅឬបំបាក់មុខ ឬទណ្ឌកម្ម(CAT)។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។

ការឆ្លើយតបរបស់អង្គការ UNPO:

មកទល់ថ្ងៃនេះ គឺខែកុម្ភៈឆ្នាំ២០១២ វៀតណាមមិនព្រមធ្វើតាមកតិកាសញ្ញាប្រឆាំងនឹងទារុណកម្ម និងអំពើ ឃោរឃៅឬបំបាក់មុខ ឬទណ្ឌកម្ម ដែលហៅកាត់ថា(CAT) នោះទេ។ ក្នុងគណកម្មការទី៣ នៃមហាសន្និបាត ពេញអង្គរបស់សភា កំណត់សន្និបាតបានចែងអំពីវៀតណាមបានភ្ជាប់ការយកចិត្តទុកដាក់ជាពិសេស ចំពោះ សហប្រតិបត្តិការអន្តរជាតិដើម្បីសិទ្ធិមនុស្ស ហើយនឹងបោះជំហ៊ានទៅយល់ព្រមទទួលកតិកាសញ្ញាប្រឆាំងនឹង ទារុណកម្ម និងអំពើឃោរឃៅឬបំបាក់មុខ ឬទណ្ឌកម្មCAT(GA/SHC/4021)។ ក្នុងខែតុលាឆ្នាំ២០១១ រដ្ឋលេខា-ធិការក្រសួងការបរទេសនៃសហរដ្ឋអាមេរិក លោកស្រី គ្លិនតុន បានធ្វើការធានាដោយកិច្ចសន្យាជាលាយល័ក្ខ អក្សរជាមួយរដ្ឋាភិបាលវៀតណាម ឱ្យចុះហត្ថលេខា និងអនុវត្តតាមកតិកាសញ្ញាប្រឆាំងនឹងទារុណកម្ម និងអំពើ ឃោរឃៅឬបំបាក់មុខ ឬទណ្ឌកម្ម(CAT) ។ មកទល់នឹងពេលនេះ វៀតណាមមិនទាន់ចុះហត្ថលេខាជំរើសពិធីការ ដើម្បីកតិកាសញ្ញាប្រឆាំងនឹងទារុណកម្ម និងអំពើឃោរឃៅឬបំបាក់មុខ ឬទណ្ឌកម្ម(CAT)នៅឡើយទេ។

ការឆ្លើយតបរបស់អង្គការសាមគ្គីភាព អ្នកគ្រិស្ទសាសនាអន្តរជាតិ(CSW):

ទោះជាមានកិច្ចសន្យាផ្តួចផ្តើមពីដំបូងទីដោយរដ្ឋាភិបាលនៃប្រទេសវៀតណាម ដើម្បីអនុវត្តតាមកតិកាសញ្ញា ប្រឆាំងនឹងទារុណកម្ម និងអំពើឃោរឃៅ ឬបំបាក់មុខ ឬទណ្ឌកម្ម(CAT) មានការលេចឮតិចតួចណាស់អំពី រឿងនេះ តាំងពីឆ្នាំ២០០៩មក។  ការស្រាវជ្រាវរបស់អង្គការសាមគ្គីភាព អ្នកគ្រិស្ទសាសនាអន្តរជាតិ(CSW) បានរកឃើញថា មានការចុះថយក្នុងការធ្វើទារុណកម្ម និងការបង្ខំឱ្យបោះបង់ចោលនូវជំនឿតាំងពីឆ្នាំ២០០៩មក ប៉ុន្តែឧប្បត្តិហេតុនៅតែកើតមានក្នុងរឿងដោយឡែកពីគ្នា។ មានរបាយការណ៍ទៀងទាត់និងជាញឹកញាប់ អំពីរឿង ទារុណកម្មនៅតែត្រូវបានអនុវត្តនៅក្នុងពន្ធនាគារ។

អនុសាសន៍លេខ២ ផ្តល់ដោយ ប្រទេសអាល់ហ្សេរីៈ

ឱ្យវៀតណាមត្រូវតែបន្តបំពេញកតព្វកិច្ចដែលបានតម្រូវឱ្យ ដោយសន្ធិសញ្ញាអន្តរជាតិដែលវៀតណាមខ្លួនឯង ជាភាគី១ដែរនោះ។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។

ការឆ្លើយតបរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមៈ

វៀតណាមជាប្រទេសដែលដឹកនាំដោយបក្សនយោបាយតែមួយគត់ គឺបក្សកុម្មុយនិស្តវៀតណាម។ ទឹកដី កម្ពុជាក្រោមមានព្រះវិហារពុទ្ធសាសនាខ្មែរជាង៥០០ និងព្រះសង្ឃខ្មែរក្រោមរាប់ម៉ឺនអង្គ ប៉ុន្តែពុំមានអង្គការ ពុទ្ធសាសនាថេរវាទណាមួយ ដែលគ្មានអន្តរាគមន៍ជ្រៀតចូលពីសំណាក់រដ្ឋាភិបាលវៀតណាម ដែលជាការ រំលោភទៅលើមាត្រា១៨ដែលចែងថាៈ អ្នកទាំងអស់គ្នាគួរតែមានសិទ្ធិចំពោះសេរីភាពនៃការរិះគិត សម្បជញ្ញៈ និងសាសនា កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិស៊ីវិលនិងនយោបាយ(ICCPR)។ មានប្រជាពលរដ្ឋខ្មែរក្រោម នៅវៀតណាមជាច្រើនលាននាក់ ប៉ុន្តែខ្មែរក្រោមកំពុងតែរស់នៅក្នុងភាពភ័យខ្លាច ក្នុងការនិយាយអំពីសិទ្ធិរបស់ ខ្លួន។ ខ្មែរក្រោមមិនត្រូវបានអនុញាតឱ្យរៀបចំជាសមាគមខ្មែរក្រោមឯករាជ នេះជាការរំលោភលើមាត្រា២២ នៃ ICCPR ដែលចែងថាៈអ្នកទាំងអស់គ្នា គួរតែមានសិទ្ធិចំពោះសេរីភាពក្នុងការធ្វើសមាគមជាមួយអ្នកដ៏ទៃ ។

ការឆ្លើយតបរបស់អង្គការសាមគ្គីភាព អ្នកគ្រិស្ទសាសនាអន្តរជាតិ(CSW):

វៀតណាមបន្តរំលោភលើកតព្វកិច្ចក្រោមកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិស៊ីវិលនិងនយោបាយ(ICCPR) និង កតិកសញ្ញាស្តីពីសិទ្ធិកុមារ(CRC។ ទាក់ទងនឹងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិស៊ីវិលនិងនយោបាយ(ICCPR) មានការរំលោភរាលដាលទៅលើសាសនា ក្នុងចំណោមជាតិពន្ធភាគតិចនៅវៀតណាម ដែលទទួលរងការបង្ខិត បង្ខំឱ្យបោះបង់ចោលនូវជំនឿ ការគាបសង្កត់ចំពោះលទ្ធភាពជួបជុំគ្នា ការគាបសង្កត់ចំពោះការលំហាត់ទេវាវិទ្យា ការគាបសង្កត់ចំពោះបុគ្គលក្នុងការធ្វើដំណើរឆ្លងទ្វីបដើម្បីមូលហេតុសាសនា ការគាបសង្កត់ចំពោះការសាងសង់ ឬកែលំអព្រះវិហារ ការគាបសង្កត់ចំពោះសកម្មភាពរៃអង្គាសប្រាក់ និងការអង្គាសបច្ច័យតាមភូមិ ដោយ មូលហេតុការប្រកាន់បែងចែកសាសនា។ ក៏មានការគាបសង្កត់ចំពោះអ្នកដែលមានអាយុក្រោម១៨ឆ្នាំ មិនឱ្យ ចូលរួមពិធីសាសនាដែរ។ នៅឆ្នាំ ២០១១ សាលាមួយនៅដែនដីសណ្តរនៃទន្លេមេគង្គ តែងតែប្រកែកមិនទទួល យក នូវការដាក់ពាក្យសុំរបស់យុវជនអ្នកកាន់សាសនាគ្រិស្ទ ដែលមានពិន្ទុសិក្សាស្មើឬច្រើនជាង អ្វីដែលបាន ត្រូវកំណត់សម្រាប់ឱ្យចូល។

លើកក្រោយ វិទ្យុសំឡេងកម្ពុជាក្រោមនឹងផ្សាយជូននូវអនុសាសន៍ដែលផ្តល់ដោយប្រទេស អាកហ្សង់ទីន។

សូមអរគុណ

Leave a Reply