VOKK – សំឡេងកម្ពុជាក្រោម – ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាមបាននិងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR…(ភាគ ១៣)

ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាមបាននិងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR…(ភាគ ១៣)

April 3, 2012 5:32 AM0 commentsViews: 38

ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK

អនុសាសន៍លេខ២៣ ផ្តល់ដោយប្រទេស អាហ្សឹកបេចាន  Azerbaijan:

ឱ្យវៀតណាមបន្តការខិតខំប្រឹងប្រែង ក្នុងការកាត់បន្ថយភាពក្រីក្រ យកចិត្តទុកដាក់ជាពិសេស ក្នុងការងារផ្សេង ទៀត ចំពោះក្រុមដែលងាយនឹងរងគ្រោះ ដូចជាកុមារ ស្ត្រី ជនពិការ និងជាតិពន្ធភាគតិច។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិតាមសោះទេ។

ការឆ្លើយតបរបស់អង្គការ UNPO:

ទោះជាមានការខិតខំបានត្រូវអាស់អាងដោយរដ្ឋាភិបាលវៀតណាម ដើម្បីបង្ហាញភាពអត់ការធ្វើនៅក្នុងតំបន់ ដែលមានជនជាតិដើមនិងជនភាគតិចរស់នៅ សហគមន៍ខ្មែរក្រោមជាច្រើន ដេហ្គាម៉ុងតាញ៉ា និងម៉ុង នៅតែ ប្រឈមរឿងគ្មានការងារធ្វើកាន់តែខ្លំាង។ ក្នុងភាពបញ្ច្រាស់គ្នាជាមួយរបាយការណ៍របស់រដ្ឋាភិបាល ការសិក្សា បន្ថែមទៀតបានបង្ហាញថា ទោះជាអត្រាភាពក្រីក្រក្នុងចំណោមជាតិពន្ធភាគតិចឈប់កើនឡើង មធ្យមភាគនៃ ប្រាក់ចំណូលរបស់ជាតិពន្ធភាគតិចនិងអ្នកនៅតំបន់ភ្នំ បានតែ១​/៣ បើប្រៀបនឹងមធ្យមភាគក្នុងប្រទេស។ ការនេះ ហុចផលឱ្យមានភាពមិនស៊ីសង្វាក់គ្នា ក្នុងសហគមណ៍ទាំងនោះ។ ក្នុងឆ្នាំ២០១១ មូលនិធិអង្គការ សហប្រជាជាតិដើម្បីកុមារ (UNICEF) បានរាយការណ៍ថា កុមារជាតិពន្ធភាគតិចក្នុងប្រទេសវៀតណាម មានអត្រាភាពក្រីក្រខ្ពស់ជាង៥ដង លើសជាតិពន្ធភាគច្រើន។ ទំនាក់ទំនងជាមូលដ្ឋានចំពោះកំណើនខ្ពស់ នៃភាពអត់ការងារធ្វើ និងភាពក្រីក្រ បណ្តាលមកពីកង្វះខាតច្រកចូលទៅរកដីដែលមានជីជាតិ។ ភាពកើនឡើង នូវការគ្មានកម្មសិទ្ធដីធ្លីក្នុងចំណោមជាតិពន្ធភាគតិច កាន់តែស្មុគ្រស្មាញឡើង ដោយសារច្បាប់ដីធ្លីនៃប្រទេស វៀតណាម ដែលបានដាក់កម្មសិទ្ធដីនៅក្នុងរដ្ឋ ហើយកំណត់សិទ្ធិប្រើប្រាស់ចំពោះបុគ្គល។ វត្ថុធាតុធម្មជាតិដែល សម្បូរនៅក្នុងដីកេរមត៌កដូនតា លែងត្រូវបានប្រើប្រាស់ដើម្បីសហគមន៍ជនជាតិដើមទៀតហើយ ដោយត្រូវនៅ ក្នុងកិច្ចចាត់ចែងរបស់រដ្ឋាភិបាល។ ថ្វីបើតម្រូវការបានភ្ជាប់ប្រទេសវៀតណាម ទៅនឹងសេចក្តីប្រកាសរបស់ អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម (UNDRIP)ជនជាតិដើមដែលមានជាអាទិ៍ គឺខ្មែរក្រោម និង ដេហ្គម៉ុងតាញ៉ា បានរាយការណ៍ថា ចំណែកដីដ៏ធំធេងដែលមានជីជាតិនិងដីព្រៃឈើ បានត្រូវរឹបអូសយក ហើយ បែងចែកទៅឱ្យជនជាតិគិញ(ឬវៀតណាម) ដោយគ្មានសំណងត្រឹមត្រូវឡើយ។ ក្នុងកាលៈទេសៈដ៏ច្រើន ក្រុមគ្រួសារជនជាតិដើម បានត្រូវបង្ខំប្តូរទីតាំងឱ្យទៅនៅតំបន់ដែលគ្មានហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន និងសេវ៉ា ចាំបាច់ រាប់ទាំងសាលារៀននិងមន្ទីរសុខភាព។ ការនេះ នាំឱ្យកាន់តែមានកំរិតព្រំដែន និងអត្រាភាពក្រីក្រ ឡើងខ្ពស់ ក្នុងសហគមន៍ជនជាតិដើម។

ការឆ្លើយតបរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមៈ

វៀតណាមបានអាស់អាងថា នឹងអនុវត្តឱ្យស្របតាម MDGs ដើម្បីបន្ថយភាពក្រីក្រនៅក្នុងប្រទេសនេះ ប៉ុន្តែ ពលរដ្ឋខ្មែរក្រោមនៅតែជាអ្នកក្រីក្រជាងគេ ក្នុងចំណោមអ្នកក្រីក្រ។ កម្មវិធីដែលវៀតណាមអនុវត្ត ដើម្បីកាត់ បន្ថយភាពក្រីក្រ គឺគ្រាន់តែដើម្បីបង្ហាញថា ខ្លួនមានកម្មវិធីនេះ ដើម្បីជួយដល់អ្នកដែលងាយរងគ្រោះ តែប៉ុណ្ណោះ។

អនុសាសន៍លេខ៣៧ ផ្តល់ដោយព្រះរាជាណាចក្រកម្ពុជាៈ

ឱ្យវៀតណាមបន្ត និងពង្រីកបណ្តាញសន្តិសុខសង្គមដើម្បីអ្នកក្រីក្រ អ្នកងាយរងគ្រោះ និងក្រុមជនដែល ចាញ់ប្រៀបគេ លើកតំកើងសុខមាលភាពរបស់ពួកគេ និងការចូលរួមរបស់ពួកគេ ក្នុងសមាគម និងសង្គម។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិតាមសោះទេ។

ការឆ្លើយតបរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមៈ

សមាគមសង្គមកិច្ចនិងក្រុមសមាគមនៅវៀតណាមដើម្បីជនជាតិខ្មែរក្រោម ត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាល ដើម្បីធ្វើការឃោសនានយោបាយបង្ហាញពី ’’សេរីភាព’’។ សកម្មភាពសង្គមឯណានិមួយរបស់ខ្មែរក្រោម សុទ្ធតែ ត្រូវសុំច្បាប់អនុញាត។ បើមិនដូច្នោះទេ សកម្មភាពសង្គម មិនអាចប្រព្រឹត្តទៅបានឡើយ។

អនុសាសន៍លេខ៥៣ ផ្តល់ប្រទេស កូតឺ ឌីវ័រ ( Cote d’Ivore):

ឱ្យវៀតណាមបន្ត និងបង្កើន ការខិតខំកាត់បន្ថយកំរិតភាពក្រីក្រ ជាពិសេស ចំពោះក្រុមជនងាយរងគ្រោះ ក៏ដូចជាខំបង្កើតការងារ បង្កើនសេវ៉ាសុខភាព និងបង្កើនសកម្មភាពសង្គមក្នុងការផ្តល់ទីលំនៅ។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមបានប្រតិបត្តិខ្លះៗ។

អនុសាសន៍លេខ១៧១ ផ្តល់ដោយប្រទេស ហ្ស៊ីមបាបវី (Zimbabwe):

ឱ្យវៀតណាមបន្តកម្លាំងប្រឹងប្រែង ក្នុងការផ្តល់គុណភាពទំនិញនិងសេវ៉ា ជាពិសេស ការសិក្សានិងសុខភាព សម្រាប់តំបន់ដែលពិបាកទៅដល់ និងចំពោះអ្នកដែលមានជនភាគតិចរស់នៅច្រើន។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិតាមសោះទេ។

ការឆ្លើយតបរបស់អង្គការ UNPO:

បន្ទាប់ពីទស្សនកិច្ចទៅប្រទេសវៀតណាមក្នុងឆ្នាំ២០១០ អ្នកជំនាញការអង្គការសហប្រជាជាតិផ្នែកជនភាគតិច បានធ្វើការកត់សំគាល់ថា ជនភាគតិច្ចជាទួទៅកំពុងតែបន្តរស់នៅក្នុងទីកន្លែងដែលពិបាកនឹងទៅដល់ ហើយបាន ទទួលការសិក្សាយ៉ាងតិចតួច បើប្រៀបប្រដូចទៅនឹងសិស្សានុសិស្សជនជាតិគិញ។ សហគមន៍ជាតិពន្ធភាគតិច និងជនជាតិដើម បន្តរាយការណ៍អំពីឧប្បត្តិហេតុបង្ខំឱ្យប្តូរទីលំនៅគ្រួសារជាតិពន្ធភាគតិច ហើយជួនកាល ភូមិទាំងមូលបានត្រូវបង្ខំឱ្យប្តូរទីកន្លែង ឱ្យទៅរស់ក្នុងតំបន់ដែលពិបាកទៅមក គ្មានសេវ៉ាសុខភាព សេវ៉ាការ សិក្សា និងហេដ្ឋារចនាសម្ព័ន្ធ។ បន្ថែមពីនោះទៀត សហគមន៍ជនជាតិដើម និងជាតិពន្ធភាគតិច បន្តរាយការណ៍ អំពីការប្រកាន់រើសអើងចំពោះកុមារក្នុងសាលារៀន ដោយសារសាសនាជនភាគតិចរបស់គេ។ យោងតាមបទ សម្ភាសន៍ ធ្វើនៅដើមឆ្នាំ២០១១ ក្រុមយុវជនដេហ្គាម៉ុងតាញ៉ាបានផ្តល់របាយការណ៍ ចំពោះគណកម្មការអង្គការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិកុមារ ដោយបានបញ្ជាក់ថា មានទាំងអំពើហឹង្សានិងការ រើសអើងប្រឆំាងនឹង សិស្សជនជាតិដេហ្គាម៉ុងតាញ៉ានៅក្នុងសាលា ក្មេងដេហ្គាម៉ុងតាញ៉ាត្រូវបានបង្ខំដោយគ្រូ និងអ្នកធ្វើការក្នុង សាលា ឱ្យរាយការណ៍ជាសាធារណៈ ពីសាសនាដែលពួកគេនិងមាតាបិតាគេកាន់ ធ្វើឱ្យពួកគេបោះបង់ចោល សាលា ឬបង្ខំឱ្យរៀនថ្នាក់ដដែល ដោយមិនបាច់គិតដល់ពិន្ទុដែលទទួលបាន។ ទោះជាមានការធានា អំពីការ មិនបាច់បង់ថ្លៃសាលាបឋមសិក្សា គ្រួសារជនជាតិដើមនិងជនភាគតិចជាច្រើន បានឱ្យដឹងថា ពួកគេនៅតែត្រូវ បង់ឈ្នួលសាលា ជាការចំណាយដែលមិនអាចទៅរួច សម្រាប់គ្រួសារក្រីក្រដ៏ច្រើន ដើម្បីឱ្យកូនពួកគេអាចចុះ ឈ្មោះរៀន ក្នុងសាលាបឋមសិក្សាបាន។

Leave a Reply