VOKK – សំឡេងកម្ពុជាក្រោម – ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាមបាននិងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR…(ភាគ ១១)

ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាមបាននិងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR…(ភាគ ១១)

March 30, 2012 3:02 AM0 commentsViews: 37

ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK
អនុសាសន៍លេខ ១៦៣ ផ្តល់ដោយចក្រភព អង់គ្លេៈ
ឱ្យវៀតណាមភ្ជាប់កិច្ចសន្យាដែលមានសារៈសំខាន់ជាមួយអ្នកជំនាញការអន្តរជាតិ ក្នុងការធ្វើឱ្យរីកចំរើននូវច្បាប់ សារព័ត៌មានរបស់ខ្លួន ហើយធ្វើការដើម្បីបង្កើនឯករាជភាពនៃស្ថាប័នសារព័ត៌មាន។
កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិតាមសោះទេ។
ការឆ្លើតបរបស់ អ្នកយកការណ៍គ្មានព្រំដែនRSF:
មានការរីកចំរើនតិចណាស់ចំពោះច្បាប់សារព័ត៌មាន។ ផ្ទុយទៅវិញ រដ្ឋាភិបាលបានអនុម័តក្រិត្យមួយនៅខែមករា ឆ្នាំ២០១១ ដើម្បី’’ ហ៊ុំព័ទ’’សកម្មភាពអ្នកសារព័ត៌មាន និងអ្នកចុះប្លក់ និងដាក់កំហិតត្រួតពិនិត្យលើ Internet។ ខ្លឹមសារនៃក្រិត្យបានហាមឃាត់អត្ថបទអនាមិក ហាមប្រាមការផ្សាយណាដែលប្រើរហស្សនាម។ ក្រិត្យនោះ ធ្វើឡើងសម្រាប់ដាក់ទណ្ឌកម្មចំពោះអ្នកនិពន្ធដែលផ្សាយ ’’ព័ត៌មានគ្មានអនុញាត’’ ឬ ’’មិនសមស្របជាមួយ ផលប្រយោជន៍របស់ប្រជាជន ’’។ និយមន័យដ៏ទូលំទូលាយ បានបើកផ្លូវឱ្យមានការបកស្រាយមិនច្បាស់លាស់ ហើយនិងការកើនឡើងនូវចំនួនអ្នកត្រូវចាប់ខ្លួន។ លើសពីនោះទៅទៀត ក្រិត្យនោះ បានដាក់កិច្ចការពារឋិតក្នុង ភាពគ្រោះថ្នាក់ និងប្រភពសម្ងាត់ដែលពិន័យជាប្រាក់៣លានដុង(ស្មើនឹង១៥៥ដុល្លា) ចំពោះការផ្សាយដែលអ្នក សរសេរមិនបានបញ្ជាក់ពីប្រភពទីកន្លែង និងអត្តសញ្ញាណរបស់ខ្លួន និង២០លានដុង (ស្មើនឹង១០០០ដុល្លា) ចំពោះការផ្សាយនូវឯកសារដែលទាក់ទងនឹងការស៊ើបអង្កេតរបស់រដ្ឋាភិបាល។ ជាបន្ថែមទៀត គ្មានការខិតខំ ណាមួយបានបង្កើនការរីកចំរើនឯករាជភាពរបស់សារព័ត៌មានទេ។ កាសែត វិទ្យុផ្សាយសំឡេង និងទូរទស្សន៍ បានត្រូវត្រួតត្រាដោយអាជ្ញាធរក្រុងហាណូយ ហើយបានត្រូវបានដាក់ឱ្យនៅក្រោមស្ថាប័នអាជ្ញាធរឃ្លាំមើល ដូចជា បក្សកុម្មុយនិស្ត កងទ័ព ភ្នាក់ងារព័ត៌មានរដ្ឋឬរដ្ឋធានី។ វិទ្យុជាតិ ដែលត្រូវគេស្តាប់ច្រើនជាងគេ បានត្រូវ ដាក់ឱ្យ នៅក្រោមការត្រួតត្រារបស់ទីស្តីការនាយករដ្ឋមន្ត្រី និងក្រោមបក្សកុម្មុយនិស្តមជ្ឈឹម។ Internet បាន ក្លាយទៅជាគោលដៅនៃការគាបសង្កត់របស់របបគ្រប់គ្រង ដែលពង្រឹងការដាក់កំរិតទៅលើសេរីភាពបញ្ចេញមតិ នៃអ្នកចុះប្លក់។
អនុសាសន៍លេខ១៦៤ ផ្តល់ដោយចក្រភព អង់គ្លេៈ
ឱ្យវៀតណាមបន្តស្ថាបនានយោបាយសន្ទនា រវាងរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលឯករាជ។
កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិតាមសោះទេ។
ការឆ្លើយតបរបស់អង្គការសាមគ្គីភាព អ្នកគ្រិស្ទសាសនាអន្តរជាតិ(CSW):
គួរតែមានការកត់សំគាល់នៅទីនេះថា លទ្ធភាពរបស់ក្រុមសង្គមស៊ីវិល ដើម្បីធ្វើការងារដោយឯករាជ ត្រូវបាន ទទួលការគាបសង្កត់យ៉ាងខ្លាំងក្លា នៅវៀតណាម។
អនុសាសន៍លេខ១៦៥ ផ្តល់ដោយ សហរដ្ឋអាមេរិកៈ
ឱ្យវៀតណាមបង្ហាញឱ្យឃើញ ចំពោះការសន្យាចំពោះមាត្រា៥០ និងមាត្រា៦០ នៃរដ្ឋធមនុញ្ញ មាត្រា១៩ មាត្រា២១ និង២២ នៃ ICCPR និងមាត្រា២០ នៃសេចក្តីប្រកាសជាសាកល ដោយអនុញាតឱ្យបុគ្គលអាច និយាយអំពីប្រព័ន្ធនយោបាយ និងដោយដោះលែងអ្នកទោសនៃមនសិការ មានជាអាទិ៍បិតាង្វៀងវ៉ាន់លី ង្វៀងវ៉ាន់ដាយ និងឡេធីកុងញ៉ាន ហើយលប់ចោលលក្ខខណ្ឌសន្តិសុខជាតិដ៏ទូលំទូលាយ ដូចជាមាត្រា៨៤ មាត្រា៨៨ និងមាត្រា២៥៨ ដែលបានត្រូវប្រើដើម្បីដាក់ទោសទណ្ឌដល់សម្លេងអ្នកដែលប្រឆាំងរដ្ឋាភិបាល និង នយោបាយរបស់ខ្លួន។
កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិតាមសោះទេ។
ការឆ្លើយតបរបស់អង្គការសាមគ្គីភាព អ្នកគ្រិស្ទសាសនាអន្តរជាតិ(CSW):
បិតាង្វៀងវ៉ាន់លី បានត្រូវដោះលែងតែក្នុងមួយរយៈពេលខ្លី ហើយក៏ត្រូវចាប់ដាក់ពន្ធនាគារទៀត ទោះជា សុខភាពរបស់គាត់បានទ្រុឌទ្រោមក៏ដោយ។ អ្នកទោសនៃមនសិការដ៏ទៃទៀត នៅតែជាប់ក្នុងពន្ធនាគារ ហើយវៀតណាមនៅតែចំអកឡកឡើយ ចំពោះកាតព្វកិច្ចអន្តរជាតិ នៃ ICCPR ។
អនុសាសន៍លេខ១៦៦ ផ្តល់ដោយសហរដ្ឋអាមេរិកៈ
ឱ្យវៀតណាមបង្ហាញឱ្យឃើញពីការដែលខ្លួនបានសន្យា ចំពោះមាត្រា៦៩ នៃរដ្ឋធមនុញ្ញនៃប្រទេសនេះ មាត្រា១៩ នៃ ICCPR និងមាត្រា១៩ នៃសេចក្តីប្រការជាសាកលស្តីពីសទ្ធិមនុស្ស ដោយធានាចំពោះសេរីភាព បញ្ចេញមតិ ដោយគ្មានការភ័យខ្លាចអំពីការចាប់ចងដោយរំលោភបំពាន ឬការកាត់ទោស អនុញាតឱ្យមាន ចរាចរណ៍ព័ត៌មានដោយសេរីក្នុង Internet ហើយលប់បំបាត់ចោលនូវបទបញ្ជាកំណត់ព្រំដែនចំពោះអ្នកចុះប្លក់ និងសារព័ត៌មាន។
កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិតាមសោះទេ។
ការឆ្លើយតបរបស់អង្គការ UNPO:
របាយការណ៍របស់អ្នកយកការណ៍គ្មានព្រំដែន (RSF) បានចាត់ទុកវៀតណាមឋិតក្នុង ’’ស្ថានភាពធ្ងន់ធ្ងរ’’ ដាក់ចំណាត់ថ្នាក់ប្រទេសនេះនៅជិតក្រោមគេបង្អស់ (លេខ១៧២ក្នុងចំណោមប្រទេស១៧៩) នៅក្នុង របាយការណ៍ឆ្នាំ២០១១-២០១២ ក្នុងលិបិក្រមតារាងសេរីភាពសារព័ត៌មាន។ របាយការណ៍របស់អ្នកយក ការណ៍គ្មានព្រំដែន(RSF) ក៏បានចាត់ទុកវៀតណាមជាប្រទេស ’’សត្រូវរបស់ Internet” បានកត់សំគាល់ នៅឆ្នាំ២០១១ថា របបគ្រប់គ្រងមានការវាយប្រហារខ្លំាងទៅលើអ្នករិះគន់ ដោយបានបញ្ចេញនូវរលកថ្មីៗនៃ ការបង្ក្រាបចំពោះអ្នកដែលហ៊ានប្រើសេរីភាពបញ្ចេញមតិ មានទាំងបច្ចេកទ្ទេសបង្វែរយកព័ត៌មានឱ្យចូលក្នុង ប្រព័ន្ធត្រួតពិនិត្យរបស់រដ្ឋាភិបាល (cyberattacks) ដើម្បីខ្ទប់បិទមតិអ្នកប្រឆាំង ធ្វើឱ្យការចុះប្លក់មានគ្រោះថ្នាក់។
រដ្ឋាភិបាលបានបញ្ចូលការគាបសង្កត់ទៅលើទីកន្លែង Internet ហើយបន្តគាបសង្កត់ទៅលើប្រព័ន្ធគេហទំព័រ បរទេស រាប់ទាំងគេហទំព័ររបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ព្រមទាំងវិទ្យុអាស៊ីសេរី។ របាយការណ៍ ឆ្នាំ២០១១របស់អ្នកយកការណ៍គ្មានព្រំដែន (RSF) បានធ្វើកំណត់ហេតុពីការកើនឡើងនូវ បច្ចេកទ្ទេសបង្វែរ យកព័ត៌មាន ឱ្យចូលក្នុងប្រព័ន្ធត្រួតពិនិត្យរបស់រដ្ឋាភិបាល (cyberattacks) រាប់ទាំងការប្រកែកនូវសេវ៉ា(DDoS) និងចារកិច្ចដើម្បីលួចយកអត្តសញ្ញាណនិងពាក្យសម្ងាត់ពីគេហទំព័រអ្នកប្រឆាំង។ ក្នុងរបាយការណ៍ឆ្នាំ២០១១ នៃពិភពលោក អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានធ្វើកំណត់ថា គេហទំព័ររបស់អ្នកប្រឆាំងបានត្រូវ ជាប់គាំង តាមបច្ចេកទេ្ទសស្រូបយក ដោយអ្នកប្រើដែលមានប្រភពពីក្នុងប្រទេសវៀតណាម។ អ្នកនិពន្ធ ការផ្សាយ គេហទំព័រ និងអ្នក ប្រើ Internet បានប្រឈមនឹងត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋ ប្រសិនបើផ្សព្វផ្សាយឯកសារដែលនិយាយអំពីការ លើកដំកើងគំនិត ’’បដិវត្តន៍’’ គម្រាមកំហែងដល់សន្តិសុខជាតិ ឬប្រឆាំងរដ្ឋាភិបាល។ ហេតុផលដែលវៀតណាម យកមកប្រើ ដើម្បីបំបិទព័ត៌មានក្នុងគេហទំព័រ គឺដោយសំអាងទៅលើរឿងរ៉ាវដែលនិយាយពីផ្លូវកាមជាក់ស្តែង ជាគោលដៅបច្ចុប្បន្នរបស់ប្រទេសនេះ ដើម្បីការពារការរាលដាលនៃឧប្បករណ៍នយោបាយដ៏រសើប ជាកិច្ចការ ដែលរដ្ឋាភិបាលកំពុងខំប្រឹងប្រែងអនុវត្ត។
ការឆ្លើតបរបស់អ្នកយកការណ៍គ្មានព្រំដែនRSF:
ឆ្ងាយពីការធានាចំពោះសេរីភាពបញ្ចេញមតិនៃសមាជិកសារព័ត៌មាន រដ្ឋាភិបាលបានពង្រឹងការគាបសង្កត់ទៅលើ អ្នកសារព័ត៌មាននិងអ្នកចុះប្លក់។ ដោយភ័យខ្លាចអំពីការឆ្លងនូវចលនានៃការប្រកួតប្រជែង ដែលបានរំជួលនៅ ពិភពអារ៉ាប់ អាជ្ញាធរបានពង្រឹងការគាបសង្កត់ទៅលើអ្នកប្រឆំាង ដែលមាននិន្នាការប្រជាធិបតេយ្យ បានត្រូវ ចាប់ខ្លួន ដោយត្រូវចោទប្រកាន់ពីបទដូចជាថា បាន ’’បរិហារកេរ្តិ៍គណបក្ស’’ ឬ ’’ឃោសនាប្រឆាំងរដ្ឋ’’ ឬពី ’’ដាក់សន្តិសុខប្រទេសជាតិក្នុងគ្រោះថ្នាក់’’។ ព័ត៌មានបានត្រូវត្រួតត្រាយ៉ាងតឹងរឹង និងត្រួតពិនិត្យជាប្រពៃណី។ Internet ទីកន្លែងអាទិភាពក្នុងការបញ្ចេញមតិរបស់អ្នកប្រឆំាង បានត្រូវក្លាយជាគោលដៅនៃការគាបសង្កត់របស់ របបនេះ។ ទីតាំងបានត្រូវបិទ ការលួចស្រូបយកព័ត៌មានទៅពិនិត្យបានកើនឡើង ហើររបបគ្រប់គ្រងបានអនុម័ត យកបទបញ្ញត្តិនិតិកម្ម ដោយបានបន្ថែមការគាបសង្កត់ថ្មីៗ ទៅលើសេរីភាពបញ្ចេញមតិតាម Internet។ ច្បាប់ ហាមឃាត់ការផ្សាយដោយប្រើរហស្សនាម ហាមប្រាមការសរសេរអនាមិក។ ទណ្ឌកម្មត្រូវបានត្រៀមទុកសម្រាប់ អ្នកនិពន្ធ ’’ព័ត៌មានគ្មានអនុញាត’’ឬ ’’មិនស្របនឹងផលប្រយោជន៍ប្រជាជន’’។ ដូច្នេះ វៀតណាមឋិតនៅក្នុងបញ្ជី នៃប្រទេសជាសត្រូវរបស់ Internet នេះបើតាមរបាយការណ៍របស់អ្នករយកការណ៍គ្មានព្រំដែន។ ប្រទេសនេះជា គុកទីពីរនៃពិភពលោក ចំពោះ’’ពលរដ្ឋប្រើ Internet ’’ ដោយមានអ្នកប្រើ Internet ១៥នាក់ និងអ្នកសារព័ត៌មាន ៣នាក់ កំពុងជាប់ក្នុងពន្ធនាគារ។
លើកក្រោយវិទ្យុសំឡេងកម្ពុជាក្រោមនឹងផ្សាយជូន នូវអនុសាសន៍ដែលផ្តល់ដោយសហរដ្ឋអាមេរិកជាបន្តទៀត។ សូមអរគុណ

Leave a Reply