VOKK – សំឡេងកម្ពុជាក្រោម – ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាមបាននិងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR…(ភាគ ១០)

ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាមបាននិងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR…(ភាគ ១០)

March 28, 2012 9:32 AM0 commentsViews: 42

ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK

ការឆ្លើយតបរបស់អង្គការសាមគ្គីភាពអ្នកគ្រិស្ទសាសនាអន្តរជាតិ(CSW):

រដ្ឋាភិបាលប្រទេសវៀតណាមបង្ហាញនូវការគោរពដ៏តិចតួចបំផុតចំពោះ ទាំងសេរីភាពសាសនា ទាំងចំពោះ សេរីភាពការបញ្ចេញមតិ ជាន់ពន្លិចក្រុមសាសនាជនភាគតិច សកម្មជនសិទ្ធិមនុស្ស និងសកម្មជនInternet។

អនុសាសន៏លេខ១៣៧ ផ្តល់ដោយសហព័ន្ធ រ៉ូស៊្សីៈ

រដ្ឋាភិបាលប្រទេសវៀតណាមបន្តការបំបិទអង្គការសិទ្ធិមនុស្សឯករាជ។ បក្សកុម្មុយនិស្តមិនអត់ឱនចំពោះការ ប៉ុនប៉ងរបស់អង្គការ ឬបុគ្គល ក្នុងការធ្វើអត្ថាធិប្បាយជាសាធារណៈ អំពីកិច្ចប្រតិបត្តិសិទ្ធិមនុស្ស ហើយបានប្រើ មធ្យោយោបាយគ្រប់សព្វបែបយ៉ាង ដើម្បីបំបាត់ការរិះគន់។ មធ្យោបាយទាំងនោះ មានទាំងការត្រួតត្រាដ៏តឹងរឹង និងការត្រួតពិនិត្យព័ត៌មាន ការតាមដាន និងអន្តរាគមន៍ចំពោះទំនាក់ទំនងរវាងបុគ្គល និងការចាប់ឃុំឃាំងខ្លួន។ ជាទួទៅ ពលរដ្ឋសាមញ្ញមិនអាចទាក់ទងជាមួយអង្គការសិទ្ធិមនុស្សអន្តរជាតិបានទេ។ រដ្ឋាភិបាលបន្តប្រកែក មិនព្រមឱ្យមានអ្នកសង្កេតការណ៍សិទ្ធិមនុស្ស ដែលមកពីអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិទេ(នេះបើយោងតាម របាយការណ៍ របស់នាយកដ្ឋានសិទ្ធិមនុស្សសហរដ្ឋអាមេរិក ឆ្នាំ២០១០)។

អនុសាសន៍លេខ១៤៦ ផ្តល់ដោយប្រទេស Sweden ឬ ស៊ុយអែដៈ

ឱ្យវៀតណាមខិតខំប្រឹងប្រែង ដើម្បីធានាឱ្យមានការគោរពយ៉ាងពេញលេញ ចំពោះសេរីភាពការបញ្ចេញមតិ រាប់ទាំង Internet ត្រូវបានបញ្ចូលទៅក្នុងសេចក្តីព្រៀងច្បាប់សារព័ត៌មាន នាពេលនេះ។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិតាមសោះទេ។

ការឆ្លើយតបរបស់អង្គការUNPO: មានន័យដូចគ្នានឹងការឆ្លើយតបអនុសាសន៍លេខ១១២ដែរ។

ការឆ្លើយតបរបស់អង្គការសាមគ្គីភាពអ្នកគ្រិស្ទសាសនាអន្តរជាតិ(CSW):

សេរីភាពសារព័ត៌មានត្រូវបានទទួលការរំលោភបំពានជាបន្ត ដោយរដ្ឋាភិបាលវៀតណាម, ឆ្នាំ២០១១ បានមើល ឃើញការចាត់វិធានការបំបាត់សកម្មជន Internet ហើយអ្នការាយការណ៍គ្មានព្រំដែន បានដាក់ឈ្មោះឱ្យ រដ្ឋាភិបាលវៀតនាម ជា ’’ សត្រូវចំពោះ Internet’’។

ការឆ្លើតបរបស់ អ្នកយកការណ៍គ្មានព្រំដែនRSF:

រដ្ឋាភិបាលវៀតណាមបានកែប្រែច្បាប់សារព័ត៌មាននៅខែមករាឆ្នាំ២០១១ ហើយបានអនុម័តយកក្រិត្យមួយ ដែលមានន័យវាយប្រហារទៅលើសេរីភាពសារព័ត៌មាន។ ខ្លឹមសារក្នុងក្រិត្យនោះ បានហាមឃាត់ចំពោះ អ្នកសរសេរអនាមិក ហាមប្រាមការផ្សាយដោយប្រើរហស្សនាម។ ក្រិត្យក៏បានតាក់តែងដើម្បីត្រួតពិនិត្យអ្នកនិពន្ធ ចំពោះ ’’ព័ត៌មានគ្មានការអនុញាត’’ ឬ ’’មិនស្របជាមួយផលប្រយោជន៍ប្រជាជន’’។ និយមន័យទូលំទូលាយ បើកផ្លូវឱ្យ មានការបកស្រាយមិនច្បាស់លាស់ នាំឱ្យមានការចាប់ខ្លួនកាន់តែច្រើនឡើង។ លើសពីនោះទៅទៀត ក្រិត្យនោះ បានដាក់ការការពារនិងការសំងាត់នៃប្រភព ក្នុងភាពគ្រោះថ្នាក់ ដោយពិន័យបីលានដុង(១៥៥ដុល្លា) ចំពោះការផ្សាយឯកសារ ឬលិខិត ដែលអ្នកនិពន្ធមិនបានបញ្ជាក់ពីប្រភព ឬពីអត្តសញ្ញាណរបស់ខ្លួន និង ២០លានដុង (១០០០ដុល្លា) ចំពោះឯកសារដែលជាប់ទាក់ទងនិងការស៊ើបអង្កេតរបស់រដ្ឋាភិបាល។ ដូច្នេះ ប្រទេសវៀតណាម ឋិតនៅក្នុងបញ្ជីនៃប្រទេសជាសត្រូវនឹង Internet គឺជារបាយការរបស់អ្នករាយការណ៍គ្មាន ព្រំដែន។ ប្រទេសនេះ ជាគុកទីពីរក្នុងពិភពលោក សម្រាប់ ’’ពលរដ្ឋប្រើInternet’’ ដោយមានពលរដ្ឋប្រើ Internet ១៥នាក់ និងអ្នកសារព័ត៌មាន ៣នាក់ កំពុងជាប់ក្នុងពន្ធនាគារ។

អនុសាសន៍លេខ១៤៩ ផ្តល់ដោយប្រទេស Switzerland ឬ ស្វីសៈ

ឱ្យវៀតណាមធានាថា ការសើរើពិនិត្យច្បាប់សារព័ត៌មាន ធ្វើទៅតាមខ្នាតអន្តរជាតិក្នុងប្រធានបទនេះ ជាពិសេស ដោយមានការការពារចំពោះអ្នកសារព័ត៌មាន។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិតាមសោះទេ។

ការឆ្លើយតបរបស់អង្គការ UNPO:មានខ្លឹមសារដូចការឆ្លើយតបអនុសាសន៍លេខ៤៤ដែរ។

ការឆ្លើតបរបស់ អ្នកយកការណ៍គ្មានព្រំដែនRSF:

ច្បាប់សារព័ត៌មានមានការវិវឌ្ឍន៍ដ៏តិចតួច ហើយកាន់តែឃ្លាតឆ្ងាយខ្លាំងទៅ ពីខ្នាតច្បាប់អន្តរជាតិ ចំពោះ សេរីភាពបញ្ចេញមតិ។ បន្ទាប់ពីការអនុម័តយកក្រិត្យមួយនៅឆ្នាំ២០១១ អ្នកសរសេរអនាមិកបានត្រូវហាមឃាត់ ការត្រួតពិនិត្យបានត្រូវត្រៀមទុកសម្រាប់អ្នកនិពន្ធ ’’ព័ត៌មានគ្មានអនុញាត’’ ឬ ’’មិនស្របនឹងផលប្រយោជន៍ ប្រជាជន’’ និយមន័យទូលំទូលាយបានធ្វើឱ្យងាយស្រួលដល់ការចាប់ខ្លួន។ ក្រិត្យនោះ បានដាក់ការការពារ និងការសំងាត់នៃប្រភព ក្នុងភាពគ្រោះថ្នាក់ ដោយពិន័យបីលានដុង(១៥៥ដុល្លា) ចំពោះការផ្សាយឯកសារ ឬលិខិត ដែលអ្នកនិពន្ធមិនបានបញ្ជាក់ពីប្រភព ឬពីអត្តសញ្ញាណរបស់ខ្លួន និង២០លានដុង (១០០០ដុល្លា) ចំពោះឯកសារដែលជាប់ទាក់ទងនិងការស៊ើបអង្កេតរបស់រដ្ឋាភិបាល។ ក្នុងបច្ចុប្បន្នកាលនេះ អ្នកសារព័ត៌មាន និងអ្នកចុះប្លក់បានត្រូវចាប់ខ្លួន ហើយត្រូវជាប់ពន្ធនាគារដោយសារការបញ្ចេញមតិ ឬក្រោយពីបានផ្សាយ ព័ត៌មានដែលរសើប អំពីកិច្ចប្រតិបត្តិនៃរបបគ្រប់គ្រង។ ច្រើនគ្នាណាស់ បានធ្វើការត្រួតពិនិត្យដោយខ្លួនឯង។

លើកក្រោយវិទ្យុសំឡេងកម្ពុជាក្រោមនឹងផ្សាយជូន នូវអនុសាសន៍ដែលផ្តល់ដោយ ចក្រភពអង់គ្លេស។

Leave a Reply