VOKK – សំឡេងកម្ពុជាក្រោម – ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាមបាននិងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR…(ភាគ ៩)

ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាមបាននិងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR…(ភាគ ៩)

March 26, 2012 1:29 AM0 commentsViews: 24

ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK

អនុសាសសន៍លេខ១២៣ ផ្តល់ដោយប្រទេស Norway ឬ ន័កវែហ្សៈ

ឱ្យវៀតណាមធានាថា ច្បាប់សារព័ត៌មានត្រូវបានកែប្រែឱ្យសមស្របទៅតាម ICCPR និងធ្វើ គម្រោងច្បាប់ដោយអនុញាតឱ្យមានសារព័ត៌មានឯកជន។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិតាមសោះទេ។

ការឆ្លើយតបរបស់អង្គការ UNPO: មានខ្លឹមសារដូចគ្នានឹងការឆ្លើយតបអនុសាសន៍លេខ៤៤ដែរ។

ការឆ្លើតបរបស់ អ្នកយកការណ៍គ្មានព្រំដែនRSF:

រដ្ឋាភិបាលវៀតណាមបានកែប្រែច្បាប់សារព័ត៌មាននៅខែមករាឆ្នាំ២០១១ ហើយបានរក្សាទុកនូវក្រិត្យដែលត្រួត ពិនិត្យសេរីភាពបញ្ចេញមតិ។ ខ្លឹមសារក្រិត្យបានហាមឃាត់អត្ថបទអនាមិក ហាមប្រាមការផ្សាយណាដែលប្រើ រហស្សនាម។ ក្រិត្យនោះធ្វើឡើងសម្រាប់ដាក់ទណ្ឌកម្មចំពោះអ្នកនិពន្ធដែលផ្សាយ ’’ព័ត៌មានគ្មានអនុញាត’’ ឬ ’’មិនសមស្របជាមួយផលប្រយោជន៍របស់ប្រជាជន ’’។ និយមន័យដ៏ទូលំទូលាយ បានបើកផ្លូវឱ្យមានការ បកស្រាយមិនច្បាស់លាស់ ហើយនិងការកើនឡើងនូវចំនួនអ្នកត្រូវចាប់ខ្លួន។ លើសពីនោះទៅទៀត ក្រិត្យនោះ បានដាក់កិច្ចការពារឋិតក្នុងភាពគ្រោះថ្នាក់ និងប្រភពសម្ងាត់ដែលពិន័យជាប្រាក់៣លានដុង(ស្មើនឹង១៥៥ដុល្លា) ចំពោះការផ្សាយដែលអ្នកសរសេរមិនបានបញ្ជាក់ពីប្រភពទីកន្លែង និងអត្តសញ្ញាណរបស់ខ្លួន និង២០លានដុង (ស្មើនឹង១០០០ដុល្លា) ចំពោះការផ្សាយនូវឯកសារដែលទាក់ទងនឹងការស៊ើបអង្កេតរបស់រដ្ឋាភិបាល។ ក្រៅពី នោះ គ្មានអ្វីត្រូវបានធ្វើ ដើម្បីអនុញាតឱ្យមានសារព័ត៌មានឯកជនឡើយ រដ្ឋាភិបាលប្រកាន់យកការត្រួតពិនិត្យ រាល់ការផ្សាយព័ត៌មានទាំងអស់ក្នុងប្រទេស។ សារព័ត៌មានទាំងអស់ ត្រូវបានដាក់នៅក្រោមការត្រួតត្រារបស់ អាជ្ញាធរ។

អនុសាសន៍លេខ១២៤ ផ្តល់ដោយប្រទេស Norway ឬ ន័កវែហ្សៈ

ឱ្យវៀតណាមធានាថា សារព័ត៌មានអាចដំណើរការដោយសេរីនិងឯករាជ។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិតាមសោះទេ។

ការឆ្លើយតបរបស់អង្គការ UNPO: មានខ្លឹមសារដូចគ្នានឹងការឆ្លើយតបអនុសាសន៍លេខ៤៤ដែរ។

ការឆ្លើយតបរបស់ អ្នកយកការណ៍គ្មានព្រំដែន(RSF):

រដ្ឋាភិបាលមានចេតនាពង្រឹងការត្រួតត្រារបស់ខ្លួនទៅលើព័ត៌មាន។ កាសែត វិទ្យុផ្សាយសំឡេង និងទូរទស្សន៍ សុទ្ធតែត្រូវបានត្រួតត្រាដោយអាជ្ញាធរក្រុងហាណូយទាំងអស់។ មិនដែលមានសារព័ត៌មានឯករាជទេ នៅ វៀតណាម លើកលែងតែការផ្សាយរបស់អ្នកប្រឆំាង។ សារព័ត៌មាននៅតែឋិតក្រោមការគាបសង្កត់របស់អាជ្ញាធរ មានជាអាទិ៍ បក្សកុម្មុយនិស្ត កងទ័ព ភ្នាក់ងារសារព័ត៌មានរដ្ឋាភិបាលឬរដ្ឋធានី។ លើសពីនោះទៅទៀត សារព័ត៌មានត្រូវតែបានត្រួតពិនិត្យ ដើម្បីរកឱ្យឃើញនូវ ’’ការរំលោភធ្ងន់ធ្ងរ ទៅលើច្បាប់សារព័ត៌មាន’’។ វិទ្យុជាតិ ត្រូវបានត្រួតត្រាដោយទីស្តីការនាយករដ្ឋមន្ត្រី និងដោយបក្សកម្មុយនិស្តមជ្ឈឹម។   វិទ្យុអន្តរជាតិជាភាសា វៀតណាម អាចស្តាប់បានតែតាមរលកធាតុអាកាសខ្លី ឬកណ្តាល រដ្ឋាភិបាលប្រកែកមិនព្រមចេញអាជ្ញាបណ្ណ ឱ្យតម្លើងកំពស់រលកធាតុអាកាសទេ។ រដ្ឋាភិបាលក៏បានពង្រឹងការលប់បំបាត់អ្នកចុះប្លក់ និងការត្រួតពិនិត្យ Internet។

អនុសាសន៍លេខ ១៣៣ ផ្តល់ដោយប្រទេស ប៉ូឡូញៈ

ឱ្យវៀតណាមត្រូវតែខិតខំប្រឹងប្រែង ក្នុងការធានាឱ្យមានការគោរពយ៉ាងពេញលេញ ចំពោះសេរីភាពសាសនា និងគោរពបូជា រាប់បញ្ចូលទាំងការសើរើពិនិត្យច្បាប់និងធរមាននៅគ្រប់លំដាប់ថ្នាក់ ដែលទាក់ទងទៅនឹង សេរីភាពសាសនា ដើម្បីឱ្យច្បាប់ទាំងនោះបានសមស្របជាមួយនឹងមាត្រា១៨ នៃ ICCPR។

ការឆ្លើយតបរបស់អង្គការ UNPO: មានខ្លឹមសារដូចគ្នានឹងការឆ្លើយតបអនុសាសន៍លេខ៣៨ ដែរ។

អនុសាសន៍លេខ ១៣៦ ផ្តល់ដោយ សាធារណរដ្ឋ កូរ៉ៈ

វៀតណាមត្រូវតែពង្រឹងការខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងបរិវេណនៃសេរីភាពស៊ីវិលនិងនយោបាយ ទាំងសេរីភាព បញ្ចេញមតិ និងសារព័ត៌មាន និងសេរីភាពសាសនា។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិតាមសោះទេ។

ការឆ្លើយតបរបស់អង្គការ UNPO:

អង្គការការពារសិទ្ធិមនុស្សដ៏ច្រើន បានធ្វើការកត់សំគាល់អំពីដំណើរចុះថយ នៃសេរីភាពបញ្ចេញមតិនៅ វៀតណាម។ ក្នុងរបាយការណ៍របស់សហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស (FIDH) ឆ្នាំ២០១០និង២០១១បាន សង្កេតឃើញ ’’ការកើនឡើងនៃការគាបសង្កត់ទៅលើបុគ្គល និងក្រុមអ្នកតស៊ូមតិដើម្បីសិទ្ធិមនុស្សជាសកល នៅពេលដែលមាន’’ ការកើនចំនួនអ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន អ្នកច្បាប់ និងសកម្មជនសាសនា បានត្រូវគម្រាមកំហែង ត្រូវចាប់ឃុំឃាំងតាមអំពើចិត្ត ត្រូវចោទប្រកាន់ ជាប់ពន្ធនាគារ ឬជាប់ឃុំឃាំងក្នុងផ្ទះ’’។

នៅក្នុងរបាយការណ៍របស់ពិភពលោកឆ្នាំ២០១១អំពីប្រទេសវៀតណាម អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានសង្កេតឃើញការត្រួតត្រាយ៉ាងតឹងរឹងទៅលើសេរីភាពបញ្ចេញមតិ រាប់ទាំងការយាយីរំខាន ការចាប់ខ្លួន និង ការដាក់គុកអ្នកនិពន្ធជាច្រើនទ្វាទសកៈ សកម្មជននយោបាយ និងអ្នករិះគន់ដោយសន្តិភាព។ ដូចជាបានកត់ សំគាល់ក្នុងអនុសាសន៍លេខ៣៨, ៨៦, ៩៣ និងអនុសាសន៍លេខ១៣៣ រដ្ឋាភិបាលវៀតណាមមិនបានមើល ឃើញ ថាសេរីភាពសាសនាជាសិទ្ធិដែលត្រូវតែមានមិនអាចយកវិញបាននោះទេ ហើយតែងទុកឯករាជ្យសាសនា ជាប្រវត្តិសាស្ត្រជារឿងទាក់ទងជាមួយសកម្មភាពនយោបាយ ជាពិសេសជាការគម្រាមកំហែងចំពោះបក្ស កុម្មុយនិស្ត ហើយតែងទទួលការឆ្លើយតបយ៉ាងឃោរឃៅយង់ឃ្នង។

Leave a Reply