VOKK – សំឡេងកម្ពុជាក្រោម – ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាមបាននិងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR…(ភាគ ៧)

ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាមបាននិងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR…(ភាគ ៧)

March 23, 2012 1:35 AM0 commentsViews: 33

ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK

អនុសាសន៍លេខ៨៥ ផ្តល់ដោយប្រទេស អ៊ីតាលីៈ

វៀតណាមត្រូវតែធានាសិទ្ធិនៃការទទួល ស្វែងយល់ និងចែកចាយព័ត៌មាន និងមតិយោបល់ ឱ្យសមស្របជាមួយ មាត្រា១៩ នៃ ICCPR:

ការឆ្លើយតបរបស់អង្គការសាមគ្គីភាពអ្នកគ្រិស្ទសាសនាអន្តរជាតិ(CSW):

ក្នុងឆ្នាំ២០១១ វៀតណាមបានចាត់វិធានការបំបាត់ម្តងទៀត ទៅលើសកម្មជន Internet ហើយប្រទេសនេះ មានឈ្មោះបន្តជាប្រទេស១ នៅក្នុងប្រទេសតែប្រាំប៉ុណ្ណោះ លើពិភពលោក ដែលអ្នកចូលប្រើប្រព័ន្ធ online នាំឱ្យជាប់គុក។ អ្នករាយការណ៍គ្មានព្រំដែន RSF បានដាក់ងារឱ្យវៀតណាម ជាប្រទេសសត្រូវជាមួយInternet ដោយប្រទេសនេះបានលប់បំបាត់អ្នកដែលចូលមើល។

អនុសាសន៍លេខ៨៦ ផ្តល់ដោយប្រទេស អ៊ីតាលីៈ

វៀតណាមត្រូវតែតម្លើងការខិតខំប្រឹងប្រែង ដើម្បីធានាការគោរពដោយពេញលេញ នូវសេរីភាពសាសនា និងការគោរពបូជា ដោយសើរើពិនិត្យឡើងវិញ នូវច្បាប់សារព័ត៌មាន និងសំវិថានវត្ថុនៅគ្រប់ជាន់ថ្នាក់ ដែលទាក់ ទងនឹងសេរីភាពសាសនា ដើម្បីឱ្យបានសមស្របជាមួយនឹងមាត្រា១៨ នៃ ICCPR។

ការឆ្លើយតប របស់សហព័ន្ធខ្មែរកម្ពុជាក្រោមៈ

វៀតណាមមិនបានប្រតិបត្តិតាមមាត្រា១៨ នៃ ICCPR ទេ។

ការឆ្លើយតបរបស់អង្គការUNPO: មានដូចក្នុងការឆ្លើយតបចំពោះអនុសាសន៍លេខ ៣៨។

ការឆ្លើយតបរបស់អង្គការសាមគ្គីភាពអ្នកគ្រិស្ទសាសនាអន្តរជាតិ(CSW):

វៀតណាមបន្តរំលោភសេរីភាពសាសនាតាមច្រើនរបៀប រាប់ទាំងការបង្ខំឱ្យបោះបង់ចោលនូវជំនឿ ការគាប សង្កត់ទៅលើអ្នកជឿព្រះយេស៊ូ និងគាបសង្កត់ទៅលើសេរីភាពរួមប្រជុំ បានប្រកាន់យករបៀបមួយដ៏ស្មុគ្រស្មាញ សម្រាប់ចុះឈ្មោះក្រុម និង នាមករណ៍ដែលធ្វើឱ្យខូចផលប្រយោជន៍ ជាឧទ្ទាហរណ៍ តម្រូវឱ្យនាមករណ៍មាន ដំណើរការ២០ឆ្នាំសិន មុននឹងនាមករណ៍មួយអាចត្រូវអនុញាតឱ្យចុះឈ្មោះក្នុងបញ្ជីបាន។ រដ្ឋាភិបាលនៅតែមិន ទាន់លប់ចោលក្បួនដែលបង្ហាត់បង្រៀន ដែលទាក់ទងសាសនាប្រ៉ូតេស្តង់នៅឡើយ។

អនុសាសន៍លេខ៩៣ ផ្តល់ដោយប្រទេស ឡេបាណុនៈ

វៀតណាមត្រូវតែលើកកំពស់ នូវការរីកចំរើនដែលប្រទេសនេះសម្រេចបាន ក្នុងការធានាសេរីភាពសាសនា ដើម្បីសហគមន៍ផ្សេងៗ ហើយធានាថា សកម្មភាពសាសនានិងជំនឿ នៅតែបន្តទ្រង់ទ្រាយលូតលាស់ ក្នុងសង្គមវៀតណាម។

ការឆ្លើយតបរបស់អង្គការUNPO:មានអត្ថន័យដូចគ្នាអនឹងការឆ្លើយតបអនុសាសន៍លេខ៣៨ ដែរ។

ការឆ្លើយតបរបស់អង្គការសាមគ្គីភាពអ្នកគ្រិស្ទសាសនាអន្តរជាតិ(CSW):

នៅពេលដែលចំនួន និងភាពញឹកញាប់នៃការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើសេរីភាពសាសនា ចំពោះក្រុម ជនភាគតិចប្រ៉ូតេស្តង់ បានត្រូវថយចុះក្នុងប៉ុន្មានឆ្នាំក្រោយនេះ បញ្ហានៅមានដដែល។ ក្រុមជនភាគតិច ដូចជា ម៉ុង និងយ៉ាវ ដែលមិនត្រូវបានចាត់ទុកជាប្រជាជនស្មោះត្រង់នឹងវៀតណាមទៅហើយនោះ មានភាពផុយស្រួយ ចំពោះការត្រូវវាយប្រហារទៅលើសេរីភាពសាសនា ប្រសិនបើពួកគេប្តូរសាសនា។ សាសនាគ្រិស្ទត្រូវបានចាត់ ចូលជាសាសនាបរទេស ហើយអ្នកដែលប្តូរពីការគោរពបូជាប្រពៃណីពីដូនតាទៅជាសាសនាប្រ៉ូតេស្តង់ ក្នុង មណ្ឌលជនភាគតិច ត្រូវចាត់ទុកថាជាប្រជាជនមិនស្មោះត្រង់។ សៀវភៅបង្រៀនសម្រាប់សាសនាប្រ៉ូតេស្តង់ ដែលអនុវត នៅតំបន់ខ្ពង់រាប ផ្តល់ដល់អាជ្ញាធរក្នុងស្រុក នូវការបង្ខំឱ្យប្តូរសាសនាប្រ៉ូតេស្តង់ក្នុងសហគមន៍របស់ ខ្លួន ឱ្យវិលត្រឡប់ទៅជំនឿប្រពៃណីដើម ប្រសិនបើគ្មានការចាំបាច់ដែលត្រូវធ្វើ។ ដំណើរជំទាស់ប្រឆាំងកិច្ច សន្យាជាមួយវៀតណាម ដើម្បីសេរីភាពសាសនានិងជំនឿ បើកផ្លូវឱ្យមានការអនុវត្តន៍រំលោភបំពានលើច្បាប់ តាមភូមិស្រុក។ ឧប្បត្តិហេតុនៃការបង្ខិតបង្ខំឱ្យបោះបង់ចោល បានត្រូវរាយការណ៍ជាបន្តបន្ទាប់។ លើសពីនោះ ទៅទៀត អជា្ញធរក្នុងតំបន់ដែលជនភាគតិចរស់នៅ ក៏បានប្រើដែរ នូវមធ្យោបាយដើម្បីគាបសង្កត់លើគ្រួសារ ឬសមាជិកក្រុម ដើម្បីបង្ខំបុគ្គល់ម្នាក់ ឱ្យបោះបង់ចោលដែរ។ ករណីនេះ បានបើកផ្លូវឱ្យអាជ្ញាធរ រួចផុតពីការ ទទួលខុសត្រូវដែរ។

លើកក្រោយ វិទ្យុសំឡេងកម្ពុជាក្រោមនឹងផ្សាយជូននូអនុសាសន៍ ផ្តល់ដោយប្រទេសNetherlands ឬ ហុល្លង់។

Leave a Reply