ចំណីខួរ៖ ធម៌បួនប្រការសម្រាប់មេដឹកនាំ

អ្នកបញ្ចូល៖ vokk; ចុះផ្សាយទី 17 May 2012; ក្រោមប្រធានបទ​៖ ព័ត៌មាន

១-ក្លាហានចំពោះការធ្វើអំពើល្អ

២-គោរព ចំពោះពាក្យរិះគន់

៣-កើតក្តីបារម្ភ ពេលទទួលអំណោយ

៤-ប្រុងប្រយ័ត្ន ក្នុងការកែប្រែខ្លួន

-ខុង ជឺ-

ពាក្យស្លោកប្រចាំថ្ងៃ

អ្នកបញ្ចូល៖ vokk; ចុះផ្សាយទី 16 May 2012; ក្រោមប្រធានបទ​៖ ព័ត៌មាន

« Ne craignez jamais de vous faire des ennemis ; si vous n’en avez pas, c’est que vous n’avez rien fait.  »

’’សូមអ្នកកុំខ្លាចបង្កើតឱ្យមានសត្រូវ ប្រសិនបើអ្នកគ្មានទេ គឺអ្នកមិនបានធ្វើអ្វីទាំងអស់’’

“Don’t be afraid of making enemies; if you don’t have one, it means you have done nothing.”

George Clemenceau

វិចារណកថា វិទ្យុសំឡេងកម្ពុជាក្រោម៖ ឆ្នាំទី ៦៣ យួនផ្អើលពណ៌លឿង

អ្នកបញ្ចូល៖ vokk; ចុះផ្សាយទី 15 May 2012; ក្រោមប្រធានបទ​៖ ព័ត៌មាន

បើនិយាយពីវាសនាខ្មែរក្រោម គឺមិនមែន ទើបតែរងទុក្ខ វេទនាចំនួន ៦៣ ឆ្នាំចុងក្រោយនេះទេ តែគឺរាប់រយ ឆ្នាំហើយ ដែលដំណក់ទឹកភ្នែកខ្មែរក្រោម ហូរក្លាយជា ស្ទឹងបឹងទន្លេ ដោយសារស្នាដៃយួនគ្រប់របបនយោ បាយ។ សព្វថ្ងៃនេះ ជួនជារដ្ឋាភិបាលខ្មែរ មិនបាន បង្ហាញការអើពើឈឺឆ្អាលនឹកគិតដល់ ឬក៏មានសេចក្តី ក្លាហានហ៊ាន ងើបមុខតវ៉ាជាមួយរដ្ឋាភិបាលយួន ដែលជិះជាន់ខ្មែរក្រោមទៀតនោះ ហាក់ដូចជាបើកដៃ ឱ្យយួនរំលោភបំពាន ខ្មែរក្រោមតាមអំពើចិត្ត។ ទោះជា យ៉ាងណាក៏ដោយ យើងជាខ្មែរក្រោម មិនដែលបាន ប្រកាសអំពីការបាត់បង់ ទឹកដីរបស់ខ្លួនឡើយ។ ទឹកដី កម្ពុជាក្រោម នៅតែជារបស់ខ្មែរក្រោម។ ភូមិស្រុក ឈើព្រៃ វត្តអារាម វាលស្រែចំការ ទំនៀមទម្លាប់ ប្រពៃណី និងសាសនា យើងជាខ្មែរក្រោមស៊ូខាំស្មៅក្រាញននៀល ការពារមត៌កកេរដូនតារបស់ខ្លួន ក្នុងចង្កូមមច្ចុរាជយួន ដ៏កាចសាហាវ។ ប៉ុន្តែអ្នកដែលត្រូវប្រកាសការបាត់បង់ទឹកដីនោះ គួរតែជារដ្ឋាភិបាល នៃប្រទេសកម្ពុជាទៅវិញទេ ប្រសិនបើរដ្ឋាភិបាលនេះមានមនសិកាជាតិគ្រប់គ្រាន់ និងមានមនុស្សធម៌ ចេះអាណិតអាសូរ ដល់សាច់សារ លោហិតជាតិខ្មែររបស់ខ្លួន។ » អានបន្ថែម »

សមណនិស្សិតខ្មែរក្រោម ៣២ អង្គ ទទួលសញ្ញាប័ត្រនៅថៃ

អ្នកបញ្ចូល៖ vokk; ចុះផ្សាយទី 13 May 2012; ក្រោមប្រធានបទ​៖ ព័ត៌មាន

អាយុធ្យា, ប្រទេសថៃ៖ សមណនិស្សិតខ្មែរក្រោមចំនួន ៣២ អង្គបានទទួលសញ្ញាប័ត្រថ្នាក់បរិញ្ញា និង អនុបណ្ឌិត ពីសកលវិទ្យាល័យ មហាចុឡាឡុងករណ៍ រាជវិទ្យាល័យ ក្នុងពិធីប្រទាន និងជូនសញ្ញាប័ត្រ ដល់និស្សិតចំនួន ៣.៦៧៤ អង្គ និង រូប នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០១២ នេះ ដែល បានរៀបចំឡើង នៅមជ្ឈមណ្ឌលមហាវិទ្យាល័យ មួយនេះ នៅក្នុងខេត្តអាយុធ្យា ។ » អានបន្ថែម »

ដំណឹងបុណ្យឈាបនកិច្ចរបស់ លោក សម បូរិន្ទ អតីតអនុប្រធានវិទ្យុអាស៊ីសេរី ផ្នែកខេមរភាសា និងជាអ្នកស្ថាបនិកវិទ្យុខ្មែរពិភពលោក

អ្នកបញ្ចូល៖ vokk; ចុះផ្សាយទី 13 May 2012; ក្រោមប្រធានបទ​៖ ព័ត៌មាន

លិខិតចូលរួមរំលែកទុក្ខរបស់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម

អ្នកបញ្ចូល៖ vokk; ចុះផ្សាយទី 12 May 2012; ក្រោមប្រធានបទ​៖ ព័ត៌មាន

សាររំលែកទុក្ខមរណភាព លោក សម បូរិន្ទ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំអ៊ឺរុប

អ្នកបញ្ចូល៖ vokk; ចុះផ្សាយទី 12 May 2012; ក្រោមប្រធានបទ​៖ ព័ត៌មាន

ខ្ញុំព្រះករុណា-ខ្ញុំបាទ ទើបតែបានទទួលដំណឹងយ៉ាង ក្រៀមក្រំជាទីបំផុត អំពីមរណភាពនៃ លោក សម បូរិន្ទ ដែលជាអ្នកស្នេហាជាតិម្នាក់ ដ៏គំរូក្នុងការតស៊ូ ដើម្បីការពារសិទ្ធិខ្មែរគ្រប់បែបយ៉ាង តាមផ្នែកសារ ព័ត៌មាន ជាពិសេសនៅពេលចុងក្រោយនេះ ជាស្ថានិក វិទ្យុផ្សាយសំឡេង “ខ្មែរពិភពលោក” ដែលខ្មែរស្នេហា ជាតិ ក្នុងពិភពលោក ចូលចិត្តស្តាប់ ដោយយកចិត្ត ទុកដាក់ជាទីបំផុត ។

ក្នុងនាមសហគម និងសហព័ន្ធខ្មែរកម្ពុជាក្រោមអ៊ឺរុប ខ្ញុំសូមចូលរួមកាន់ទុក្ខដ៏ជ្រាលជ្រៅជាទីបំផុត ជាមួយ គ្រួសារសព ហើយសូមបួងសួង ឲ្យវិញ្ញាណក្ខ័ន្ធសព លោក សម បូរិន្ទ បានទៅ ចាប់បដិសន្ធិ ក្នុងសុខ គតិភពនៃឋានសួគ៌ថាននិព្វាន កុំបីឃ្លៀងឃ្លាតឡើយ ។ ដំណឹងនេះសូមប្រគេន និងជូនជ្រាបជាព័ត៌មាន ដល់ញាតិមិត្តជិតឆ្ងាយនៃសព ។

ពីខ្ញុំ ថាច់-វៀន

» អានបន្ថែម »

លោក សម បូរិន្ទ បានទទួលមរណៈភាពហើយ

អ្នកបញ្ចូល៖ vokk; ចុះផ្សាយទី 12 May 2012; ក្រោមប្រធានបទ​៖ ព័ត៌មាន

លោក សម បូរិន្ទ អតីតអនុប្រធានវិទ្យុអាស៊ីសេរី ផ្នែក ខេមរភាសា និងជាអ្នកស្ថាបនិកវិទ្យុខ្មែរពិភពលោក បានទទួលមរណៈភាពហើយ នៅថ្ងៃសុក្រ ៦ រោច ខែពិសាខ ឆ្នាំរោង ចត្វាស័ក ព-ស ២៥៥៦ ត្រូវនឹងថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១២ វេលាម៉ោង ៨ និង ២០ នាទីយប់ ក្នុងជន្មាយុ ៦០ ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋាន នាទីក្រុង Silver Spring  រដ្ឋម៉ារីឡែន សហរដ្ឋអាមេរិក។

ដំណឹងដ៏ក្រៀមក្រំនេះ ចាត់ទុកជាសេចក្តីប្រគេន និង ជូនដំណឹង ដល់ព្រះតេជ ព្រះគុណ លោក លោកស្រី និងបងប្អូនជនរួមជាតិជិតឆ្ងាយ បានជ្រាបជាព័ត៌មាន។

តាងនាមឱ្យក្រុមការងារ នៃវិទ្យុសំឡេងកម្ពុជាក្រោម សូមចូលរួមរំលែកមរណៈទុក្ខ ជាមួយក្រុមគ្រួសារសព និងសូមបួងសួងឱ្យវិញ្ញាណក្ខ័ន្ធសព លោក សម បូរិន្ទ បានទៅចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ អំពីកម្មវិធីបុណ្យបញ្ចុះសព ឬបូជាសព យើងខ្ញុំ និងប្រគេន-ជំរាបជូនជាខាងក្រោយ។

សូមអរព្រះគុណ-អរគុណ

ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

P. O. Box 51201

San Jose, CA 95152 (U.S.A)

Tel: (408) 550-5060

Next »